ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

UEL ៖ កាំភ្លើង​ធំ​ត្រូវ​ហាលអាវ ខណៈ​បិសាច​ក្រហម​បន្ត​ទៅ​វគ្គ​៨​ក្រុម​ចុង​ក្រោយ

1 ឆ្នាំ មុន

អន្តរជាតិ ៖ ការ​ប្រកួត​វគ្គ​១៦​ក្រុម​ចុង​ក្រោយ​នៃ​ក្រប​ខណ្ឌ UEFA Europa League (UEL) ដែល​ត្រូវធ្វើ​

អន្តរជាតិ ៖ ការ​ប្រកួត​វគ្គ​១៦​ក្រុម​ចុង​ក្រោយ​នៃ​ក្រប​ខណ្ឌ UEFA Europa League (UEL) ដែល​ត្រូវធ្វើ​ឡើង​ចំនួន​២​ជើង បាន​បញ្ចប់​សព្វគ្រប់​កាលពី​ថ្ងៃ​ទី​១៦ ខែមីនា ឆ្នាំ​២០២៣ កន្លង​ទៅ ហើយ​អ្វី​ដែល​ចាប់អារម្មណ៍​នោះ​គឺ ក្រុម​យក្ស​មក​ពី​អង់គ្លេស កាំភ្លើង​ធំ Arsenal ត្រូវ​ហាលអាវ​ត្រឹម​វគ្គ​នេះ ខណៈ​បិសាច​ក្រហម Manchester United បន្ត​ឡើង​ទៅ​វគ្គ​៨​ក្រុម​ចុង​ក្រោយ​។

កាលពី​ជំនួប​ជើង​ទី​១ ដែល​ធ្វើ​ឡើង​នៅ​ឯ​កីឡដ្ឋាន Jose Alvalade កាលពី​ថ្ងៃ​ទី​០៩ មីនា ក្រុម​ម្ចាស់ផ្ទះ Sporting CP បាន​បញ្ចប់​ជាមួយ​លទ្ធផល​ស្មើគ្នា ២-២ ជាមួយនឹង​ក្រុម​ភ្ញៀវ Arsenal ខណៈ​ដែល​ជើង​ទី​២ ការ​ប្រកួត​ប្តូរ​ដី​នៅ​ឯ​កីឡដ្ឋាន Emirates បញ្ចប់​១២០​នាទី​ក្រុម​ទាំង​ពីរ​បន្ត​ស្មើគ្នា ១-១ ដែល​នាំ​ឱ្យ​ឈាន​ដល់​ការ​ទាត់​បាល់​ប៉េ​ណា​ល់​ទី​កាត់សេចក្តី ហើយ​ជា​លទ្ធផល​ក្រុម​ភ្ញៀវ Sporting CP យកឈ្នះ​នៅ​ក្នុង​លទ្ធផល ៥-៣ ដើម្បី​បន្តដំណើរ​ឡើង​ទៅ​កាន់​វគ្គ​៨​ក្រុម​ចុង​ក្រោយ​។

ក្រ​ឡែក​ទៅ​កាន់ការ​ប្រកួត​ដ៏​សំខាន់​មួយគូ​ទៀត ក្រុម Man United បាន​បន្តដំណើរ​របស់​ខ្លួន​ទៅ​កាន់​វគ្គ​៨​ក្រុម​ចុង​ក្រោយ បន្ទាប់​ពី​យកឈ្នះ​លើ​ក្រុម​ម្ចាស់ផ្ទះ Real Betis នៅ​កីឡដ្ឋាន Benito Villamarin ក្នុង​លទ្ធផល ១-០ ដូច្នេះ​សរុប​ទាំង​លទ្ធផល ៤-១ កាលពី​ជើង​ទី​១ នៅ​កីឡដ្ឋាន Old Trafford កាលពី​ថ្ងៃ​ទី​០៩ មីនា កន្លង​ទៅ ក្រុម​របស់​លោក Erik ten Hag ឈ្នះ​ដោយ​លទ្ធផល ៥-១​។

ខាងក្រោម​នេះ ជា​លទ្ធផល​សរុប​ទាំង​២​ជើង​នៃ​ការ​ប្រកួត​វគ្គ​១៦​ក្រុម​ចុង​ក្រោយ​៖

ខាងក្រោម​នេះ ជា​សមាសភាព​ក្រុម​កក់​កៅអី​វគ្គ​៨​ក្រុម​ចុង​ក្រោយ ដើម្បី​រង់ចាំ​ការ​ចាប់ឆ្នោត​ដែល​នឹង​ត្រូវធ្វើ​ឡើង​នា​ថ្ងៃ​ទី​១៧ ខែមីនា​នេះ នៅ​វេលា​ម៉ោង​៧:០០​នាទី​យប់ (​ម៉ោង​នៅ​កម្ពុជា​) ៖

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ