ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលរដ្ឋ​ ១៣​គ្រួសារ ​ដែល​បាន​សង់​ខ្ទម​អនាធិបតេយ្យ ​លើ​ដី​កម្មសិទ្ធិឯកជន យល់ព្រម​រុះរើ

1 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ៖ គណៈ​បញ្ជាការ​ឯកភាព​ខេត្ត ដឹកនាំ​ដោយ​លោក ប៊ូ វ​ឌ្ឍ​នា នាយក​ទីចាត់ការ​អន្តរ​វិស័យ ដោយ​មានការ​ចូលរួម​ពី​មន្ត្រី​មន្ទីរ​ជំនា​ញ និង​អាជ្ញាធរ​ក្រុងព្រះសីហនុ កាលពីល្ងាច​ថ្ងៃ​ទី​១៤ ខែមីនា…

ខេត្ត​ព្រះ​សីហ​នុ៖ គណៈ​បញ្ជាការ​ឯកភាព​ខេត្ត ដឹកនាំ​ដោយ​លោក ប៊ូ វ​ឌ្ឍ​នា នាយក​ទីចាត់ការ​អន្តរ​វិស័យ ដោយ​មានការ​ចូលរួម​ពី​មន្ត្រី​មន្ទីរ​ជំនា​ញ និង​អាជ្ញាធរ​ក្រុងព្រះសីហនុ កាលពីល្ងាច​ថ្ងៃ​ទី​១៤ ខែមីនា ឆ្នាំ​២០២៣​ បាន​ប្រជុំ​ណែនាំ​អប់រំ​បងប្អូន​ប្រជាពលរដ្ឋ​ ចំនួន ​១៣​គ្រួសារ ដែល​បាន​មក​សាងសង់​ខ្ទម រស់នៅ​លើ​ដី​កម្មសិទ្ធិ​ឯកជន ក្នុងភូមិ​៤ សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ ឱ្យរុះរើចេញ​។

លោក ប៊ូ វ​ឌ្ឍ​នា បាន​ថ្លែង​ថា ម្ចាស់​ទីតាំង​ដីខាងលើ បាន​ដាក់​សំណើ​ទៅ​រដ្ឋបាល​ក្រុង​ព្រះសីហ​នុ ដើម្បី​កសាង​របង​ព្រំ​ដី ក្រោយ​ពី​ទទួល​បាន​លិខិតអនុញ្ញាត​សាងសង់​។ ម្ចាស់​ដី ​បាន​កសាង​របង​តាម​ព្រំ​ដី តែ​ត្រូវ​ប្រជា​ពល​រដ្ឋ ដែល​រស់នៅ​អនាធិបតេយ្យ ​លើ​ទីតាំង​នោះ បាន​រារាំង។ ម្ចាស់​ដី ​បាន​ព្យាយាម​សម្របសម្រួល​ឱ្យ​ប្រជាពលរដ្ឋ​ទាំងនោះ ​ចាក​ចេញពី​ដី​របស់​ខ្លួន។ តែ​ពួក​គាត់ ​មិន​ព្រម​ចាកចេញ​ តាម​ការ​សំណើ​របស់ម្ចាស់​ដី​ទេ គឺ​ទាល់តែ​ទទួល​បាន​សំណង ​ទើប​ព្រម​ចាកចេញ​។

គួរ​បញ្ជាក់​ថា កាលពី​ថ្ងៃ​ទី​២២ ខែកុម្ភៈ ឆ្នាំ​២០២៣ ​កន្លង​ទៅ ក្រុម​រដ្ឋបាល​ខេត្ត និង​អាជ្ញាធរ​ពាក់ព័ន្ធ បាន​ទៅ​ធ្វើការ​ណែនាំ​ម្តង​រួច​មក​ហើយ ដើម្បី​ឱ្យ​បងប្អូន​រុះរើ​ខ្ទម និង​ចាកចេញ​ដោយ​ស្ម័គ្រចិត្ត​ក្នុង​រយៈពេល ​១​ស​ប្តា​ហ៍​។ ប៉ុន្តែ​គិត​ចាប់តាំងពី​ក្រុម​កា​ងារ​ បាន​ជូនដំណឹង​មក គឺបងប្អូន​ ពុំ​បាន​អនុវត្ត​តាម​ការ​ណែនាំ​របស់​ក្រុម​ការងារ​ឡើយ ទើប​នៅ​ថ្ងៃនេះ ក្រុម​កា​ងារ​របស់​រដ្ឋបាល​ខេត្ត ​ទៅ​ធ្វើការ​អប់រំ​ម្តងទៀត​។

ក្រោយ​ពេលធ្វើការ​ណែនាំ ​រួច​មក ប្រជា​ពលរដ្ឋ​ទាំង​ ១៣​គ្រួសារ បាន​សហការ​ និង​យល់ព្រម​រុះរើ​ខ្ទម​អនាធិបតេយ្យ​ទាំង​អស់នោះ ​ចេញ​ដោយ​ស្ម័គ្រចិត្ត៕ ឈុ​ន គឹ​ម​ហៃ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ