ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Cristiano Ronaldo មិន​ចង់​មានជីវិត​ដែល​លាក់ខ្លួន​ពួន​អាត្មា

6 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន GQ បាន​ឲ្យ​ដឹង​ថា កីឡាករ​ល្បី​លំដាប់​ពិភពលោក Cristiano Ronaldo បង្ហើប​ឲ្យ​ដឹង​ថា

តាម​ប្រភព​ព័ត៌មាន GQ បាន​ឲ្យ​ដឹង​ថា កីឡាករ​ល្បី​លំដាប់​ពិភពលោក Cristiano Ronaldo បង្ហើប​ឲ្យ​ដឹង​ថា លោក​ចង់បាន​ជីវិត​ដូច​មនុស្ស​ទូទៅ​ដែល​មិន​ចាំបាច់​លាក់ខ្លួន​ពួន​អាត្មា​ខ្លាច​គេ​ស្គាល់​នោះ​ទេ ។ 

យើង​ស្គាល់​លោក​ថា ជា​កីឡាករ​ស្តុកស្តម្ភ​ម្នាក់​ដែល​មាន​រថយន្ត Ferrari មិន​តិច​ជាង​៣​គ្រឿង និង​មាន​មិត្ត​ស្រី​ស្អាត​ជា​ច្រើន​តាំងពី​ដើម​រៀង​មក ។ លោក​មាន​សណ្ឋាគារ​ផ្ទាល់ខ្លួន និង​មាន​គ្រឿង​តុបតែង​ខ្លួន​សម្រាប់​លក់​ទៀត​ផង ។ ពោល​គឺ លោក​ពិតជា​ជីវិត​មួយ​ដែល​មនុស្ស​មិន​តិច​ទេ​ប្រាថ្នា​ចង់បាន ។ 

តែ​សម្រាប់ Ronaldo វិញ គឺ​ពិតជា​ពិបាក​ណាស់​ក្នុង​ការ​ចេញពីផ្ទះ​ដើរ​ហើយ​សេរី​ដូច​យើង​ទាំងអស់​គ្នា ។ លោក​ត្រូវ​នៅ​ក្នុងផ្ទះ​ហើយ​បើ​ដើរទៅ​ណា​មក​ណា​វិញ គឺ​ពិតជា​មាន​មនុស្ស​ជា​ច្រើន តាម​ថត​ហើយ ។ ក្តី​សុ​បិ​ន្ត​របស់​កីឡាករ​រូប​នេះ គឺ​ចង់​ដើរ​ខាងក្រៅ​ដោយ​គ្មាន​មនុស្ស​ណា​ម្នាក់​អាច​មើល​លោក​មិន​ស្គាល់ ។ មូលហេតុ​គឺ​មក​ពី​លោក​គឺជា​មនុស្ស​ចូល​ចិត្ត​ផ្សងព្រេង ។ តែ​មក​ពី​មាន​មនុស្ស​ស្គាល់​លោក​ច្រើន​ពេក​ទើប​ពេល​ដើរទៅ​ក្រៅ​មានការ​លំបាក ៕