រាជធានីភ្នំពេញ ៖ ជារឿងងាយស្រួលក្នុងការចូលថ្នាក់រៀន ប៉ុន្តែក្នុងនាមជាឪពុកម្តាយ សូមពិចារណាលើចំណុចមួយចំនួនដែលអ្នកអាចធ្វើបាន ដើម្បីធ្វើឱ្យមានការផ្លាស់ប្តូរកាន់តែរលូនសម្រាប់គ្រួសាររបស់អ្នក ។

១. ប្រគល់ទំនួលខុសត្រូវទៅកូនរបស់អ្នក ៖ ភាគច្រើននៃភាពតានតឹងពេលព្រឹក គឺមកពីមនុស្សពេញវ័យត្រូវឈ្លោះជាមួយកូនរបស់ពួកគេ ។ «ម៉េចមិនពាក់ស្បែកជើង ? តើកិច្ចការផ្ទះរបស់កូននៅឯណា ? ញ៉ាំបាយព្រឹករួច ទៅយកប្រអប់អាហារពេលថ្ងៃត្រង់ផង តោះដល់ពេលចេញទៅហើយ» ។ សូមសាកល្បងកំណត់ទម្លាប់ថ្មីចាប់ពីថ្ងៃនេះទៅ ។ ផ្តល់ឱ្យកូនរបស់អ្នកនូវនាឡិការោទិ៍ និងនាឡិកាមួយ ហើយបង្កើតកាលវិភាគដែលមើលឃើញសម្រាប់ពួកគេ ។ អនុញ្ញាតឱ្យពួកគេសម្រេចចិត្តថា តើពួកគេត្រូវការរយៈពេលប៉ុន្មានដើម្បីធ្វើជំហាននីមួយៗ ហើយកែតម្រូវពេលវេលាទៅតាមនោះ ។ បន្ទាប់មក ព្យាយាមឱ្យអស់ពីលទ្ធភាពដើម្បីដកខ្លួនរបស់អ្នក ហើយអនុញ្ញាតឱ្យពួកគេធ្វើដោយខ្លួនឯង ឱ្យពួកគេរីកចម្រើនជាមួយនឹងឯករាជ្យភាពថ្មីមួយនេះ ។ អ្នកអាចកែតម្រូវ ប្រសិនបើចាំបាច់ ប៉ុន្តែសូមឱ្យពួកគេដឹងថា នេះគឺជាការទទួលខុសត្រូវដ៏ធំមួយរបស់ពួកគេក្នុងការធ្វើរឿងទាំងនេះ ។

២. បង្កើតការសន្ទនា ៖ ការសន្ទនា និងការប្រាស្រ័យទាក់ទង គឺជាផ្នែកសំខាន់នៃភាពជោគជ័យនៅក្នុងថ្នាក់រៀន ហើយវិធីមួយដើម្បីរៀបចំកូនរបស់អ្នកឱ្យទទួលបានជោគជ័យ គឺដោយការអនុវត្តការប្រាស្រ័យទាក់ទងបើកចំហ និងមានសុខភាពល្អនៅក្នុងផ្ទះរបស់អ្នក ។ សាកល្បងសួរសំណួរដែលចូលទៅក្នុងអារម្មណ៍របស់ពួកគេ ដូចជាសួរអ្វីមួយដែលធ្វើឱ្យពួកគេសើចខ្លាំងនៅសាលាថ្ងៃនេះ ឬអ្វីមួយដែលធ្វើឱ្យពួកគេមានអារម្មណ៍តានតឹង ។ នៅពេលព្រឹក អ្នកអាចសួរអំពីអ្វីមួយដែលពួកគេចង់ចែករំលែកជាមួយមិត្តភ័ក្តិ ឬផ្នែកណានៃថ្ងៃដែលពួកគេខ្លាច ។ ប្រសិនបើពួកគេដឹងថា ពួកគេអាចចែករំលែកគំនិតទាំងនោះជាមួយអ្នកដោយសុវត្ថិភាព និងអាចពឹងផ្អែកលើអ្នកសម្រាប់ការឆ្លើយតបប្រកបដោយក្តីមេត្តា ពួកគេនឹងទំនងជាចែករំលែកគំនិតស្រដៀងគ្នានេះជាមួយគ្រូ និងមិត្តភ័ក្តិ ។

៣. បង្កើតកន្លែងសម្រាប់ទុករបស់របរ ៖ នៅសាលារៀន កូនរបស់អ្នកប្រហែលជាមានទូរដាក់អីវ៉ាន់ ឬកូនតុតូច ។ នៅផ្ទះ ចូរផ្តល់កន្លែងដែលវាងាយស្រួលក្នុងការទុកសៀវភៅ និងរបស់របរឱ្យបានត្រឹមត្រូវ ។ ព្យួរទំពក់សម្រាប់កាបូបស្ពាយរបស់ពួកគេ ហើយដាក់សៀវភៅកិច្ចការផ្ទះ និងក្រដាសនានាលើតុសម្រាប់ធ្វើជាមួយឪពុកម្តាយជាប្រចាំថ្ងៃ ។ ក្ដារខៀន ខ្មៅដៃ និងប៊ិចត្រូវមានសម្រាប់ពួកគេក្នុងការយកការងាររបស់ពួកគេទៅសាឡុង ឬតុរៀន ។ ក្រោយធ្វើចប់ គួរតែរៀបចំទុកដាក់ក្នុងកាតាបរៀនវិញសម្រាប់ថ្ងៃស្អែក ។

៤. ពិនិត្យមើលការរៀនសូត្រងរបស់ពួកគេ ៖ ពិនិត្យមើលការអាន ការសិក្សា ឬកិច្ចការផ្ទះរបស់ពួកគេជាមួយពួកគេ ហើយព្យាយាមសួរសំណួរទូលំទូលាយដូចគ្នាមួយចំនួន ដែលគ្រូរបស់ពួកគេអាចនឹងសួរ «តើមានអ្វីកើតឡើងនៅក្នុងសៀវភៅនេះ ? តើអ្នកបានរៀនអ្វីខ្លះពីសៀវភៅនេះ ? តើផ្នែកណាដែលអ្នកចូលចិត្តជាងគេ ? ដូច្នេះពួកគេនឹងរៀបចំខ្លួន ដើម្បីធ្វើឆ្លើយតបជាមួយនឹងគ្រូរបស់ពួកគេ ។

៥. ស្តាប់តន្ត្រីសប្បាយៗ ៖ វាអាចពិបាកសម្រាប់មនុស្សគ្រប់រូប រួមទាំងមនុស្សពេញវ័យផងដែរក្នុងការត្រលប់ទៅទម្លាប់នៃការភ្ញាក់ពីដំណេកភ្លាមៗ បន្ទាប់ពីសម្រាកមួយរយៈ ។ សាកល្បងស្តាប់តន្ត្រីរីករាយនៅពេលព្រឹក ដើម្បីទទួលបានថាមពលរបស់អ្នកគ្រប់គ្នាមុនពេលធ្វើដំណើរ និងការចាប់ផ្តើមការងារ ។ មានបញ្ជីចម្រៀងដែលមានប្រធានបទពេលព្រឹកដ៏អស្ចារ្យមួយចំនួន បើអ្នកចង់បានការបំផុសគំនិត ឬសុំឱ្យកូនរបស់អ្នកចូលរួមចំណែកចម្រៀងដែលពួកគេចូលចិត្ត ៕

អត្ថបទនេះផលិតឡើងក្រោមកិច្ចសហប្រតិបត្តិការជាមួយសាលារៀនសហគមន៍ ២១ ។ វគ្គសិក្សាថ្មីចូលរៀនថ្ងៃទី ៣ ខែមេសា ឆ្នាំ ២០២៣ ។ សាលារៀនផ្តល់ជូនការការពារលើ ការសិក្សារហូតដល់ ៥ ឆ្នាំ វគ្គសិក្សាកុំព្យូទ័រដោយឥតគិតថ្លៃ និងការបញ្ចុះតម្លៃរហូតដល់ ១៥% សម្រាប់ការចុះឈ្មោះត្រឹមថ្ងៃទី ៣ ខែមេសា ឆ្នាំ ២០២៣ ។
សាលារៀនសហគមន៍ ២១ ជាបណ្តាញស្ថាប័នអប់រំរបស់ក្រុមហ៊ុន វេសឡាញ អេឌ្យូខេសិន គ្រុប ។ សាលារៀនផ្តល់សេវាកម្មអប់រំកម្មវិធីមត្តេយ្យភាសាខ្មែរ និងអង់គ្លេស កម្មវិធីភាសា អង់គ្លេសទូទៅ កម្មវិធីចំណេះទូទៅខ្មែរ និងកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈសម្រាប់ សិស្សវិទ្យាល័យ ។ សាលារៀនមាន ៣ ទីតាំង គឺ ១. សាខាក្រាំងធ្នង់, ២. សាខាព្រែកអញ្ចាញ, ៣. សាខាផ្សារគគីរ ។ សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនង ៖ 011 888 562 / 071 95 55 865 ៕
ចែករំលែកព័តមាននេះ