ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

UCL ៖ ការ​ប៉ះទង្គិច​គ្នា​ដោយ​ហិ.ង្សា​ដ៏​អាក្រក់​កើតឡើង​មុន​ជំនួប Napoli នឹង Frankfurt

1 ឆ្នាំ មុន

ប្រទេស​អ៊ី​តា​លី ៖ ការ​ប៉ះទង្គិច​គ្នា​ដោយ​ហឹ​ង្សា​បាន​ផ្ទុះ​ឡើង​នៅ​ក្នុង​ទីក្រុង Naples ប្រទេស​អ៊ី​តា​លី

ប្រទេស​អ៊ី​តា​លី ៖ ការ​ប៉ះទង្គិច​គ្នា​ដោយ​ហឹ​ង្សា​បាន​ផ្ទុះ​ឡើង​នៅ​ក្នុង​ទីក្រុង Naples ប្រទេស​អ៊ី​តា​លី កាលពី​ថ្ងៃ​ទី​១៥ ខែមីនា ឆ្នាំ​២០២៣ កន្លង​ទៅ ខណៈ​ដែល​អ្នកគាំទ្រ​បាល់ទាត់​មក​ពី​ប្រទេស​អា​ល្លឺ​ម៉​ង់ ដែល​មិន​មាន​សំបុត្រ​ចូល​ទស្សនាការ​ប្រកួត​ជើង​ទី​២ វគ្គ​១៦​ក្រុម​ចុង​ក្រោយ​ក្រប​ខណ្ឌ UEFA Champions League (UCL) រវាង​ក្រុម​ម្ចាស់ផ្ទះ Napoli ទល់​នឹង​ក្រុម​ភ្ញៀវ Eintracht Frankfurt ត្រូវ​បាន​ហាមប្រាម មុន​ពេល​ឈាន​ដល់​ផ្ទុះ​ហិង្សា​ក្នុង​រូបភាព​មិន​អាច​ទទួលយក​បាន​។

អ្នកនាំពាក្យ​ប៉ូលិស​ទីក្រុង Naples បាន​ថ្លែងប្រាប់​សារព័ត៌មាន CNN ថា អ្នកគាំទ្រ​របស់​ក្លិប​បាល់ទាត់​អា​ល្លឺ​ម៉​ង់ Frankfurt បាន​វាយប្រហារ​លើ​ប៉ូលិស​ការពារ​សណ្តាប់ធ្នាប់ រហូត​ឈាន​ដល់​ការ​ដុ.ត​ឡាន​ថែម​ទៀត​ផង នៅ​មុន​ការ​ប្រកួត​ដែល​បាន​បញ្ចប់​ទៅ​ដោយ Napoli យកឈ្នះ​ដោយ​លទ្ធផល ៣-០​។

វី​ដេ​អូ​ដែល​ថត​បាន​ដោយ​ទីភ្នាក់ងារសារព័ត៌មាន Reuters បង្ហាញ​ពី​ក្រុម​អ្នកគាំទ្រ​បុរស​បាន​វា.យប្រហារ​លើ​ប៉ូលិស​កុបកម្ម ដោយ​ប្រើ​អណ្តាតភ្លើង និង​វត្ថុ​ផ្សេង​ៗ​នៅ​តាម​ដងផ្លូវ ដែល​ពោរពេញ​ដោយ​ផ្សែង​នៃ​ទីក្រុង Naples ដែល​បង្ខំ​ឱ្យ​កម្លាំង​ប៉ូលិស​បា.ញ់​ឧស្ម័ន​បង្ហូរទឹកភ្នែក​ជា​ការ​ឆ្លើយ​តប​។

សមាជិក​ក្រុមប្រឹក្សាភិបាល Eintracht លោក Philipp Reschke បាន​និយាយ​ថា បញ្ហា​បាន​ចាប់ផ្តើម​នៅ​ពេល​ដែល​ក្រុម​អ្នកគាំទ្រ​ម្ចាស់​ស្រុក​ចំនួន​១៥០​នាក់ បាន​វាយលុក​លើ​អ្នកគាំទ្រ​ក្រុម​ភ្ញៀវ ខណៈ​ពេល​ដែល​ពួក​គេ​កំពុង​ត្រូវ​បាន​រារាំង​ដោយ​ប៉ូលិស​។ ប៉ុន្តែ​អ្វី​ដែល​សំខាន់​បំផុត​នៅ​ក្នុង​ហេតុការណ៍​នេះ គឺ​គ្មាន​នរណា​ម្នាក់​រង​របួស​នោះ​ទេ សូ​ម្បី​តែ​មន្ត្រី​ប៉ូលិស​។

ថ្លែង​ទៅ​កាន់​អ្នក​សារព័ត៌មាន​កាលពី​ថ្ងៃ​ទី​១៥ មីនា កន្លង​ទៅ អភិបាលក្រុង Naples លោក Gaetano Manfredi បាន​ថ្កោលទោស​ចំពោះ​អំពើ​ហិ.ង្សា​នេះ ហើយ​បាន​និយាយ​ថា លោក​បាន​ទូរស័ព្ទ​ទៅ​ឯកអគ្គរដ្ឋទូត​អា​ល្លឺ​ម៉​ង់​ប្រចាំ​ប្រទេស​អ៊ី​តា​លី លោក Viktor Elbling រួចរាល់​ហើយ​ជុំវិញ​បញ្ហា​នេះ​។

យោង​តាម​ប្រភព​ពី​សារព័ត៌មាន​អ៊ី​តា​លី Football Italia បាន​រាយការណ៍​ថា អ្នកគាំទ្រ​ក្រុម Frankfurt ប្រហែល​៤០០​នាក់​បាន​ធ្វើ​ដំណើរ​មក​កាន់​ទីក្រុង Naples​។ បន្ទាប់​ពី​មាន​របាយការណ៍​អំពី​អំពើ​ហិ.ង្សា កាលពី​ការ​ប្រកួត​ជើង​ទី​១ នៅ​អា​ល្លឺ​ម៉​ង់ អាជ្ញាធរ​របស់​អ៊ី​តា​លី​បាន​សម្រេច​ហាមឃាត់​ក្លិប Napoli ពី​ការ​លក់​សំបុត្រ​សម្រាប់​ការ​ប្រកួត​ជើង​ទី​២ នៅ​ឯ​កីឡដ្ឋាន Diego Armando Maradona ទៅ​កាន់​អ្នកគាំទ្រ​ក្រុម Frankfurt ដែល​បង្ក​ឱ្យ​អ្នកគាំទ្រ​ក្រុម​ភ្ញៀវ​មានការ​ខឹងសម្បារ​យ៉ាង​ខ្លាំង​។ (​ដកស្រង់​ចេញពី CNN និង BBC)

ខាងក្រោម​នេះ ជា​លទ្ធផល​សរុប​ទាំង​២​ជើង​នៃ​ការ​ប្រកួត​វគ្គ​១៦​ក្រុម​ចុង​ក្រោយ ៖

សមាសភាព​ក្រុម ដែល​បន្ត​ឡើង​ទៅ​កាន់​វគ្គ​៨​ក្រុម​ចុង​ក្រោយ ខណៈ​ដែល​ការ​ចាប់ឆ្នោត​វគ្គ​នេះ នឹង​ត្រូវធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​១៧ ខែមីនា ឆ្នាំ​២០២៣ ឆាប់​ៗ​ខាង​មុខ​នេះ ៖

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ