ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ទើរ​ជំនាញ​ ឡើង​យក​ឃ្មុំធ្លា.ក់ដីបាត់​បង់​ជីវិត​ភ្លាម

1 ឆ្នាំ មុន
  • ព្រះវិហារ

ខេត្តព្រះវិហារ ៖ បុរស​ម្នាក់​បាត់បង់​អាយុជីវិត​កាលពី​រសៀល​ថ្ងៃ​ទី​១៤ មីនា ធ្នាំ​២០២៣ ខណៈ​បុរស​រូប​នោះ​បាន​ឡើងដើមឈើ​យក​ឃ្មុំ តែ​ទំនង​អត់​មាន​ជំនាញ​ទើបត្រូវ​ឃ្មុំ​ទិច បណ្តាល​ឲ្យ​ធ្លាក់​ពីលើ​ចុងឈើ​.​ក​ស្លា​.​ប់​នៅ​កន្លែង​កើតហេតុ ។ ជន​រង​គ្រោះ​ខាងលើ…


ខេត្តព្រះវិហារ ៖ បុរស​ម្នាក់​បាត់បង់​អាយុជីវិត​កាលពី​រសៀល​ថ្ងៃ​ទី​១៤ មីនា ធ្នាំ​២០២៣ ខណៈ​បុរស​រូប​នោះ​បាន​ឡើងដើមឈើ​យក​ឃ្មុំ តែ​ទំនង​អត់​មាន​ជំនាញ​ទើបត្រូវ​ឃ្មុំ​ទិច បណ្តាល​ឲ្យ​ធ្លាក់​ពីលើ​ចុងឈើ​.​ក​ស្លា​.​ប់​នៅ​កន្លែង​កើតហេតុ ។

ជន​រង​គ្រោះ​ខាងលើ ឈ្មោះ ឈឹ​ម ចំរើន ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ ជា​កសិករ រស់នៅ​ភូមិ​ម្លូរ​ព្រៃ ឃុំ​ម្លូរ​ព្រៃ​មួយ ស្រុក​ឆែប ខេត្តព្រះវិហារ ។ ក្រោយ​កើតហេតុ កម្លាំង​សមត្ថកិច្ច​ជំនាញ​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ឆែប រួម​ជាមួយ​សាច់ញាតិ​ជន​រង​គ្រោះ​បាន​ចុះ​ទៅ​ដល់ និង​បាន​បង្កើត​គណៈ​កម្ម​ការ​ត្រួតពិនិត្យ​សា​.​ក​.​ស​.​ព រួច​បាន​ធ្វើការ​សន្និដ្ឋាន​ថា ជន​រង​គ្រោះ​ពិតជា​ស្លា​.​ប់​ ដោយសារ​ឃ្មុំ​ទិច ធ្លា​.​ក់​ពីលើ​ចុងឈើ​ដែល​កម្ពស់​មាន​ប្រមាណ​៣០​ម៉ែត្រ​ពិតប្រាកដ​មែន ។

បន្ទាប់​មក​ទៀត សមត្ថកិច្ច​ក៏​បាន​រាយការណ៍​ជូន​ស្ថាប័ន​អយ្យការ​អម​សាលាដំបូង​ខេត្ត ដើម្បី​ជ្រាប​តាម​ផ្លូវច្បាប់ ទើប​សា​.​ក​.​ស​.​ព​បាន​ប្រគល់​ឲ្យ​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ។

នេះ​ជា​ចែករំលែក​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ផង​ដែរ សូម​មានការ​ប្រុង​ប្រយ័ត្ន ព្រោះ​បើ​មិន​ច្បាស់​លាស់​ទេ នឹង​កើត​មាន​វិប្បដិសារី​ជាក់​ជា​មិន​ខាន់ ។

អត្ថបទសរសេរ ដោយ