ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចៀសវាង​អាហារ​មួយ​ចំនួន​នាំ​ឱ្យ​កើត​ស្លេស

6 ឆ្នាំ មុន

ស្លេស​នឹង​ចេញ​ច្រើន​នៅ​ពេល​អ្នក​ឈឺ ឬ​អាលែកហ្ស៊ី​ទៅ​នឹង​ប្រភេទ​ភ្នាក់ងារ​ដែល​បង្ក​ឲ្យ​មាន

ស្លេស​នឹង​ចេញ​ច្រើន​នៅ​ពេល​អ្នក​ឈឺ ឬ​អាលែកហ្ស៊ី​ទៅ​នឹង​ប្រភេទ​ភ្នាក់ងារ​ដែល​បង្ក​ឲ្យ​មាន​អាលែកហ្ស៊ី​ណាមួយ ឬ​ប្រហែលជា​ដោយសារ​តែ​ការ​ទទួលទាន​អាហារ​មួយ​ចំនួន ។ អាហារ​មួយ​ចំនួន​ដែល​បង្កើត​ស្លេស​កាន់តែ​ច្រើន​ជាង​កម្រិត​ធម្មតា ហើយ​អ្នក​គួរតែ​ចៀសវាង​គឺ​៖

១-​ផលិតផល​ទឹកដោះគោ
ផលិតផល​ទឹកដោះគោ​ដូច​ជា​យ៉ា​អួ ទឹកដោះគោ ក្រែ​មជូរ ឈី​ស កា​រ៉េ​ម​ជាដើម មាន​ផ្ទុក​សារជាតិ casein ដែល​ពិបាក​ក្នុង​ការ​រំលាយ ។ នៅ​ពេល​ដែល​ដំណើរការ​រំលាយ​អាហារ​ត្រូវ​បាន​ចប់​សព្វគ្រប់ អាហារ​ដែល​នៅ​សេសសល់ ខ្លះ​ៗ​ពី​ការ​រំលាយ​អាហារ​បង្ក​ឱ្យ​មានការ​បង្កើត​ជាតិ​ស្លេស​ដែល​បណ្តាល​ឱ្យ​មាន​អារម្មណ៍​រលាក និង​មិន​ស្រួល ។

២-​អាហារ​បំពង
បរិមាណ​ជាតិ​ខ្លាញ់​ដ៏​ច្រើន​នៅ​ក្នុង​អាហារ​បំពង​គឺជា​មូលហេតុ​ដែល​អាច​បណ្តាល​ឱ្យ​មានការ​កើនឡើង​នៃ​ការ​បញ្ច​ញ​ជាតិ​ស្លេស​នៅ​ក្នុង​ប្រព័ន្ធ​រាង​កាយ​របស់​យើង ។ ជា​លទ្ធផល វា​អាច​បណ្តាល​ឱ្យ​មាន​ជំងឺហឺត​ធ្ងន់ ។

៣-​កាហ្វេ
វា​អាច​ជា​រឿង​គួរ​ឱ្យ​ភ្ញាក់ផ្អើល​ចំពោះ​មនុស្ស​មួយ​ចំនួន​ដែល​ថា​កាហ្វេ​អាច​បង្ក​ឱ្យ​មានការ​ផលិត​ជាតិ​ស្លេស ។ មូលហេតុ​នៃ​ការ​បង្ក​ឲ្យ​មាន​ស្លេស​នេះ​ដោយសារ​ការ​ទទួលទាន​ជាតិ​កាហ្វេ​អីុ​ន និង​ជាតិ​ស្ករ​នៅ​ក្នុង​ភេសជ្ជៈ​នេះ ។ ស្របគ្នា​នេះ​ដែរ​វា​ក៏​អាច​បង្កើន​ការ​ច្រាល​ជាតិ​អាស៊ីត​ផង​ដែរ ធ្វើ​ឱ្យ​សេ្ល​ស​នៅ​ជាប់​នឹង​បំពង់ក​ដែល​ធ្វើ​ឱ្យ​វា​រំខាន​ដល់​ការ​លេប​អាហារ ។

៤-​ជាតិ​អាល់កុល
ការ​ទទួលទាន​ជាតិ​អាល់កុល​ច្រើន​ពេក​មិន​ត្រឹមតែ​នាំ​ឱ្យ​មាន​បញ្ហា​សុខភាព​ធ្ងន់​ជា​ច្រើន​នោះ​ទេ តែ​វា​ក៏​បង្ក​ឱ្យ​មានការ​ផលិត​ស្លេស​ដ៏​ច្រើន​ផង​ដែរ ។ ចំពោះ​សុខុមាលភាព​ទូទៅ​របស់​យើង វា​ជា​ការ​ប្រសើរ​បំផុត​ដែល​អ្នក​មិន​គួរ​ពិសា​ភេសជ្ជៈ​មាន​ជាតិ​អាល់កុល​ច្រើន​ពេក ។

៥-​សាច់
សាច់​ឆ្អើរ ឬ​សាច់​ងៀត​មាន​សារធាតុ​ធម្មជាតិ​ម្យ៉ាង​ដែល​មានឈ្មោះ​ថា histamine ។ សារធាតុ​នេះ​អាច​បង្ក​ឱ្យ​មាន​ប្រតិកម្ម​នៅ​ក្នុង​ប្រព័ន្ធ​រាង​កាយ​របស់​យើង​ដែល​បង្កើន​ការ​ផលិត​ស្លេស ។
បញ្ហា​សុខភាព​ដោយសារ​តែ​ការ​បញ្ចេញ​ស្លេស​ច្រើន​ពេក ៖ ក្អក​រ៉ាំរ៉ៃ​, រំខាន​ការ​គេង​, ខ្យល់​ដង្ហើម​មិនល្អ​, តឹង​ច្រមុះ​, ការ​ប្រុង​ប្រយ័ត្ន​ធ្លាក់​ចុះ និង​មាត់​លែង​ដឹង​រសជាតិ៕