ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថភ្លើង​​ពន្លះឡាន​​ព្រូស​កំពុង​ឆ្លងកាត់​ផ្លូវដែក ​រុញអូស​ជិត​​៥០ម៉ែត្រ​

2 ឆ្នាំ មុន
  • កំពត

ខេត្តកំពត ៖ ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បាន​កើតឡើង​នៅ​លើ​កំណាត់​ផ្លូវដែក កាលពី​វេលា​ម៉ោង​

ខេត្តកំពត ៖ ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បាន​កើតឡើង​នៅ​លើ​កំណាត់​ផ្លូវដែក កាលពី​វេលា​ម៉ោង​១១​និង​១៥​នាទី​ថ្ងៃត្រង់​ថ្ងៃ​ទី​១៥ ខែមីនា ឆ្នាំ​២០២៣ រវាង​រថយន្ត​និង​រថភ្លើង នៅ​លើ​កំណាត់​ផ្លូវដែក​ចន្លោះ​បង្គោលគីឡូម៉ែត្រ​លេខ​១៨៣-១៨៤ ស្ថិត​ក្នុងភូមិ​ព្រែក​អំពិល សង្កាត់​កោះ​តូច ក្រុង​បូកគោ​ខេត្តកំពត ។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ខណៈ​ពេល​រថភ្លើង​មក​ដល់​ចំណុច​ផ្លូវ​ខ្វែង​មិន​មាន​សញ្ញា​ឬ​ឆ្មាំ​យាម​បិទ​ប៉ា​រ៉ា​ស់​ទេ នៅ​ពេល​រថភ្លើង​ឆ្លងកាត់​ក៏​វាក់​ជាមួយ​រថយន្ត​ព្រូស ដែល​បើក​ចេញពី​ផ្លូវ​ពន្ធនាគារ មក​កាត់​ទទឹង​ផ្លូវដែក ទើប​បណ្តាល​ឱ្យ​បុ.ក​លាន់​ដូច​រន្ទះ​តែ​ម្តង ។

សមត្ថកិច្ច​និយាយ​បន្ត​ថា អ្នកបើកបរ​រថភ្លើង​មាន​គ្នា​២​នាក់ ម្នាក់​ឈ្មោះ ម៉ី ចាន់​ទី ភេទ​ប្រុស អាយុ​៥៧​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ស្វាយប៉ោ ឃុំ​វត្ត​ដំរី​ស ស្រុក​សង្កែ ខេត្តបាត់ដំបង មិន​មាន​រង​របួស​ទេ និង​ម្នាក់​ទៀត​ឈ្មោះ ស៊ុន វណ្ណ​ដា​រ៉ា ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ រស់នៅ​ភូមិ​ប៉ុ​សញិញ ឃុំ​កូន​សត្វ ស្រុក​ទឹកឈូ ខេត្តកំពត ។ ទាំង​២​នាក់​បើកបរ​រថភ្លើង​ដឹក​អ្នកដំណើរ ពណ៌​ក្រហម​-​ខ្មៅ ពាក់​ផ្លា​ក​លេខ AS1002 មាន​ទិស​ដៅ​ពី​ខេត្ត​ព្រះ​សីហ​នុ មក​ខេត្តកំពត ។

សមត្ថកិច្ច​បាន​ឱ្យ​ដឹង​បន្ត​ថា លុះ​មក​ដល់​កន្លែង​កើតហេតុ​បាន​បុក​ប៉ះ​ជាមួយ​រថយន្ត​១​គ្រឿង ម៉ាក​ព្រូស ពណ៌​បៃតងខ្ចី ពាក់​ផ្លា​ក​លេខ​ភ្នំពេញ​2BN 9350 ដែល​មាន​ទិស​ដៅ​ចេញពី​ពន្ធនាគារ បើក​ឆ្លង​ផ្លូវលំ​កាត់​ទទឹង​ផ្លូវដែក តែ​ការ​បើកបរ​នោះ​មិន​បាន​បង្អង់​ល្បឿន ទើប​ពេល​ឡើង​ដល់​កំណាត់​ផ្លូវដែក​ក៏​ត្រូវ​រថភ្លើង​មក​ដល់​ល្មម​បុ.ក​នៅ​ពេល​ឆ្លងផ្លូវ​តែ​ម្តង ដោយ​អូស​ពី​ផ្លូវលំ​ខ្វែង​ផ្លូវដែក​បាន​ចម្ងាយ​៤៩​ម៉ែត្រ​ទើប​ឈប់ បណ្តាល​ឲ្យ​រថយន្ត​ខូចខាត​យ៉ាងដំណំ ។ មាន​មនុស្យ​ជិះ​ក្នុង​រថយន្ត​៤​នាក់ ក្នុង​នោះ​អ្នកបើកបរ​រង​របួសធ្ងន់ ។ រីឯ​អ្នក​រួម​ដំណើរ​៣​នាក់ រង​របួសស្រាល ក្នុង​នោះ​មាន​កុមារ​២​នាក់​ផង​ទំនងជា​ក្រុម​គ្រួសារ ។ ជន​រង​គ្រោះ ត្រូវ​បាន​ដឹក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ស៊ិ​ន​យ៉ា​ឃៀ​ល​(​ចំការ​ដូង​) ។

អ្នកបើកបរ​រថយន្ត​ឈ្មោះ ផាត សុ​ភ័​ក្ក្រ ភេទ​ប្រុស អាយុ​៤១​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ព្រែក​អំពិល សង្កាត់​កោះ​តូច ក្រុង​បូកគោ ខេត្តកំពត (​រង​របួសធ្ងន់​) បញ្ជូន​មក​សំរាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ស៊ុន​យ៉ា​ឃៀ​ល ។ ៣​នាក់​ដែល​រួម​ដំណើរ​មាន​៖ ១-​ឈ្មោះ គង់ ស្រី​ហុង ភេទ​ស្រី អាយុ​២៧​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ព្រែក​អំពិល សង្កាត់​កោះ​តូច​ក្រុង​បូកគោ ខេត្តកំពត រង​របួសស្រាល ។ ២-​ឈ្មោះ សុ​ភ័​ក្ក្រ ហុង​ឡុ​ង ភេទ ប្រុស អាយុ​៣​ឆ្នាំ របួសស្រាល និង​៣-​ឈ្មោះ ចាន ស្រី​ពេជ្រ ភេទ​ស្រី អាយុ​៧​ឆ្នាំ​ត្រូវជា​ក្មួយ រស់នៅ​ជាមួយ​គ្នា​របួសស្រាល​។

ចំណែក​វត្ថុ​តាង រថយន្ត​បាន​យក​មក​រក្សា​ទុក​នៅ​អធិការ​រ​ដ្ឋា​ន​ក្រុង​បូកគោ​ជា​បណ្តោះអាសន្ន ចំណែក​រថភ្លើង​ដឹក​អ្នកដំណើរ​ក៏​បាន​បន្តដំណើរ​ទៅ​មុខ​ទៀត​ឆ្ពោះ​មក​រាជធានី​ភ្នំពេញ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ