ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តំណាង​អយ្យការ​សម្រេច​ហើយ ផ្តន្ទាទោស​ឧក្រឹដ្ឋ​ជន​ខ្មែរ​និង​ថៃ​២​នាក់ ដាក់​ពន្ធនាគារ​មួយ​ជីវិត

1 ឆ្នាំ មុន
  • ភ្នំពេញ

ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​សាលាដំបូង​រាជធានី​ភ្នំពេញ លោក ញឹ​ម ពិសាល តំណាង​អយ្យការ គឺ​លោក សំ​ម ឬ ទ្ធី​វាសនា កាលពី​ព្រឹក​ថ្ងៃ​ទី​១៥ ខែមីនា ឆ្នាំ​២០២៣ បាន​ប្រកាស​សាលក្រម​ផ្ដន្ទាទោស​លើ​សំណុំរឿង​ឧក្រឹដ្ឋ​ជន

រាជធានី​ភ្នំពេញ ៖ ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​សាលាដំបូង​រាជធានី​ភ្នំពេញ លោក ញឹ​ម ពិសាល តំណាង​អយ្យការ គឺ​លោក សំ​ម ឬ ទ្ធី​វាសនា កាលពី​ព្រឹក​ថ្ងៃ​ទី​១៥ ខែមីនា ឆ្នាំ​២០២៣ បាន​ប្រកាស​សាលក្រម​ផ្ដន្ទាទោស​លើ​សំណុំរឿង​ឧក្រឹដ្ឋ​ជន​គ្រឿង​ញៀ​.​ន​ចំនួន​២​នាក់ ដោយ​ម្នាក់​ជា​ជនជាតិ​ខ្មែរ និង​ម្នាក់​ទៀត​ជា​ជនជាតិ​ថៃ ដាក់​ពន្ធនាគារ «​អស់​មួយ​ជីវិត​» និង​ពិន័យ​ជា​ប្រាក់​ចូល​ថវិការដ្ឋ​ក្នុង​ម្នាក់​ចំនួន​៦០​លាន​រៀល ក្រោម​ការ​ចោទប្រកាន់​ពី​បទ​.​រក្សា​ទុក ដឹក​ជញ្ជូន និង​ជួញដូរ​នូវ​សារធាតុ​ញៀ​.​ន និង​បទ​.​កាន់កា​.​ប់ ប្រើប្រាស់​អាវុធ​ដោយ​គ្មាន​ការ​អនុញ្ញាត ។

ជនជាប់ចោទ​ទាំង​២​នាក់​ខាងលើ ម្នាក់​មានឈ្មោះ គឹ​ម សំភោគ ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ ជា​ជនជាតិ​ខ្មែរ និង​ម្នាក់​ទៀត​ឈ្មោះ ប្រាក់ សឺត ភេទ​ប្រុស អាយុ​៥៤​ឆ្នាំ ជា​ជនជាតិ​ថៃ​។ ហើយ​សាលក្រម​បាន​ប្រកាស​ធ្វើ​ឡើងជា​សាធារណៈ ដោយ​ទុក​សិទ្ធិ​ឲ្យ​ប្តឹង​ឧទ្ធរណ៍​តាម​កំណត់​ច្បាប់ បើសិនជា​ជនជាប់ចោទ​មិន​សុខចិត្ត​ចំពោះ​ការ​កាត់ក្តី​នេះ​។

សូម​បញ្ជាក់​ថា សាលាដំបូង​រាជធានី​ភ្នំពេញ បាន​លើ​យក​សំណុំរឿង​គ្រឿង​ញៀ​.​ន​មួយ​នេះ មក​បើក​សវនាការ​សួរ​ដេញដោល​ជា​ច្រើន​លើក ចាប់តាំងពី​ថ្ងៃ​ទី​២០ ខែធ្នូ ឆ្នាំ​២០២២ រហូត​ដល់​ពាក់កណ្ដាល​ខែមីនា ឆ្នាំ​២០២៣ ដោយ​ចោទប្រកាន់​ពី​បទ រក្សា​ទុក ដឹក​ជញ្ជូន និង​ជួញដូរ ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀ​.​ន និង​បទ កាន់កា​.​ប់ ប្រើប្រាស់​អាវុធ​ដោយ​គ្មាន​ការ​អនុញ្ញាត តាម​មាត្រា​៤០ និង​មាត្រា​២០ នៃ​ច្បាប់​ស្ដី​ពី​ការ​ត្រួតពិនិត្យ​គ្រឿង​ញៀ​.​ន និង​ច្បាប់​ស្ដី​ពី​ការ​គ្រប់គ្រង​អាវុធ​គ្រឿងផ្ទុះ និង​គ្រា​.​ប់​រំសេវ ។

សូម​ជម្រាប​ថា ករណី​ប្រតិបត្តិការ​បង្ក្រាប​ក្រុម​ឧក្រិដ្ឋជន​ជួញដូរ​គ្រឿង​ញៀ​.​ន​មួយ​នេះ គឺ​បាន​ធ្វើ​ឡើង​យ៉ាង​ក្តៅ​គគុក ស្ថិត​នៅ​សង្កាត់​ព្រែក​លៀប ខណ្ឌ​ជ្រោយចង្វា រាជធានី​ភ្នំពេញ ដោយ​មានការ​ផ្ទុះ​ដាក់​គ្នា​ជា​ច្រើន​គ្រា​.​ប់រ​វាង​សមត្ថកិច្ច និង​ឈ្មួញ​គ្រឿង​ញៀ​.​ន ជា​លទ្ធផល​ជនឧក្រិដ្ឋ​ចំនួន​២​នាក់​ត្រូវ​បាន​ចាប់ខ្លួន និង​ថ្នាំ​ញៀ​.​ន​ជិត​៣០​គីឡូក្រាម​ត្រូវ​បាន​រឹបអូស​។ ដោយ​ឧក្រឹដ្ឋ​ជន​ដែល​ចាប់ខ្លួន​ទាំង​២​នាក់​នេះ ម្នាក់​ឈ្មោះ គឹ​ម សំភោគ ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ ជនជាតិ ខ្មែរ និង​ម្នាក់​ទៀត​ឈ្មោះ ប្រាក់ សឺត ភេទ​ប្រុស អាយុ​៥៤​ឆ្នាំ ជា​ជនជាតិ​ថៃ​។

ប្រ​តិ​បត្ត​ការ​នោះ ប្រព្រឹត្ត​ឡើង​កាលពី​វេលា​រសៀល​ថ្ងៃ​ទី​១៨ ខែសីហា ឆ្នាំ​២០២១ ដោយ​អនុវត្ត​តាម​បញ្ជា​ឯកឧត្តម​នាយ​ឧត្ដមសេនីយ៍​សន្តិ​បណ្ឌិត នេ​ត សា​វឿ​ន អគ្គស្នងការ​នគរបាល​ជាតិ និង​ឯកឧត្តម នាយ​ឧត្ដមសេនីយ៍ ម៉ក់ ជី​តូ អគ្គស្នងការ​រង​ទទួល​ផែន​ប្រឆាំង​បទល្មើស​គ្រឿង​ញៀ​.​ន ដោយ​កាល​ណោះ​ដឹកនាំ​ផ្ទាល់​ដោយ​លោក​ឧត្ដមសេនីយ៍ឯក ឡឹ​ក វណ្ណៈ នៅ​ជា​នាយក​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿង​ញៀ​.​ន (​បច្ចុប្បន្ន​លោក​ចូល​និវត្តន៍​) ។ ការ​ចុះ​បង្ក្រាប​ករណី​ជួញដូរ​គ្រឿង​ញៀ​.​ន​ពេល​នោះ គឺ​កម្លាំង​សមត្ថកិច្ច​នគរបាល​ការិយាល័យ​ទី​៧ នៃ​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿង​ញៀ​.​ន (​ក​៧) ដឹកនាំ​ដោយ​លោក​ឧត្តមសេនីយ៍ទោ សឿង ណុ​ល នាយករង​មន្ទីរ និង​មានការ​ចូលរួម​ពី​កម្លាំង​ជំនាញ​របស់​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ក្រោម​ការ​សម្របសម្រួល​ពី​លោក វង្ស សាវ៉ា​ត ព្រះរាជអាជ្ញា​រង នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ដែល​បាន​បើក​ការ​ស៊ើបអង្កេត និង​ស្រាវជ្រាវ​រហូត​ឈាន​ដល់​ការ​បង្ក្រាប​បានជា​បន្តបន្ទាប់ មាន​២​គោលដៅ​ផ្សេង​គ្នា ។

គោលដៅ​ទី​១ ស្ថិត​នៅ​បណ្តោយ​ផ្លូវជាតិ​លេខ​៦A សង្កាត់​ព្រែក​លៀប ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ ខណៈ​ពេល​ចុះ​បង្ក្រាប​នោះ ត្រូវ​ក្រុម​ឧក្រឹដ្ឋ​ជន​ផ្ទុះអាវុធ​បាញ់​មក​លើក​សមត្ថកិច្ច​ជា​ច្រើន​គ្រា​.​ប់ ធ្វើ​ឲ្យ​សមត្ថកិច្ច​បង្ខំចិត្ត​បាញ់​តបត​វិញ​ដើម្បី​ការពារ​ខ្លួន ទើប​ពេល​នោះ​ឧក្រឹដ្ឋ​ជន​ឈ្មួញ​គ្រឿង​ញៀ​.​ន​ទម្លាក់អាវុធ និង​ប្រគល់​ខ្លួន​ឲ្យ​សមត្ថកិច្ច ។ ក្រោយ​ពី​ចាប់ខ្លួន​ជនសង្ស័យ​ទាំង​ពីរ សមត្ថកិច្ច​ក៏​បាន​នាំ​ទៅ​ឆែកឆេរ​លំនៅ​ដ្ឋា​ន​មួយ​កន្លែង​ដែល​ជា​គោលដៅ​ទី​២ ស្ថិត​នៅផ្ទះ​លេខ​៣២ ផ្លូវ​C ស្ថិត​ក្នុងភូមិ​ប្រការ សង្កាត់​ព្រៃ​ស ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ។ ក្នុង​នោះ​សមត្ថកិច្ច​បាន​ចាប់​យក​វត្ថុ​តាង​រួម​មាន ៖ សារធាតុ​ញៀ​.​ន​ប្រភេទ ម៉េ​តំ​ហ្វេ​តា​មីន (ICE) ចំនួន​២៤​កញ្ចប់​ធំ ស្មើ​ទម្ងន់​ប្រមាណ​ជាង​២៤​គីឡូក្រាម ។ សារធាតុ​ញៀ​.​ន ប្រភេទ​អ៊ិ​ច​ស្តា​ស៊ី (MDMA) ចំនួន​១៤​កញ្ចប់ ស្មើ​ទម្ងន់​ប្រមាណ​៤​គីឡូក្រាម (​សរុប​ទាំងអស់​ជិត​៣០​គីឡូក្រាម​)​។ រថយន្ត​ចំនួន​៤​គ្រឿង ទូរស័ព្ទ​៦​គ្រឿង អាវុធ​ខ្លី ម៉ាក​រ៉ូ​ឡូ ១​ដើម សម្បក​គ្រា​.​ប់​៣​គ្រា​.​ប់ និង​គ្រា​.​ប់​មិន​ទាន់​ផ្ទុះ​ចំនួន​៣​គ្រា​.​ប់​ទៀត​ផង ។

ក្រោយ​ពេល​ឃាត់ខ្លួន​ជន​ឧក្រឹដ្ឋ​ទាំង​២​នាក់ រួម​នឹង​វត្ថុ​តាង​ខាងលើ ត្រូវ​បាន​សមត្ថកិច្ច​កសាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការ​តាម​នីតិវិធី​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ