ខេត្តកំពង់ឆ្នាំង ៖ សមត្ថកិច្ចចម្រុះ នៅរសៀលថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣ បានចុះបង្ក្រាបបទល្មើសនេសាទដោយប្រើឧបករណ៍មងបង្ក្រាបខុសច្បាប់នៅក្នុងតំបន់អភិរក្ស ព្រែកអន្លង់ទន្លា ស្ថិតក្នុងភូមិកោះតាម៉ូវ ឃុំកំពង់ព្រះគគី ស្រុកបរិបូណ៌។
![Picture]()
បើតាមមន្ត្រីរដ្ឋបាលជលផល ដែលសហការជាមួយសមត្ថកិច្ចចំរុះ ចុះបង្ក្រាបទល្មើសខាងលើនេះ បានឱ្យដឹងថា ដោយទទួលព័ត៌មានថា មានកាណូតចំនួន២គ្រឿងកំពុងតែប្រើប្រាស់ឧបករណ៍មងបង្ក្រាបខុសច្បាប់ លួចនេសាទនៅតំបន់អភិរក្ស ព្រែកអន្លង់ទន្លា ស្ថិតក្នុងភូមិកោះតាម៉ូវ ឃុំកំពង់ព្រះគគី ស្រុកបរិបូណ៌។
![Picture]()
ប្រភពដដែលបន្តថា ក្រោយពីទទួលដំណឹងខាងលើភ្លាម មន្ត្រីរដ្ឋបាលជលផល ក៏បានសហការជាមួយសមត្ថកិច្ចចម្រុះ ដែលមានកម្លាំងចំនួនសរុប១៥នាក់ និងកាណូតបាឡាស្មាច់ចំនួន២គ្រឿង។ ហើយពេលទៅដល់ ក៏បានប្រទះឃើញអ្នកប្រព្រឹត្តបទល្មើសចំនួន៤នាក់ ដែលកំពុងធ្វើសកម្មភាពនេសាទ ដោយប្រើឧបករណ៍ មងបង្ក្រាបខុសច្បាប់ នៅក្នុងដែនអភិរក្សមែន។
![Picture]()
ប្រភពដដែលបានបន្តថា ពេលឃើញសកម្មភាពបទល្មើសជាក់ស្តែងបែបនេះ សមត្ថកិច្ចក៏បានរាយការណ៍ និងសុំយោបល់ថ្នាក់លើ ហើយក៏បានទទួលការណែនាំ ដោយឱ្យធ្វើការអប់រំ និងធ្វើកិច្ចសន្យាឱ្យបញ្ឈប់ធ្វើសកម្មភាពជាបន្តទៀត។ ហើយចំពោះជនសង្ស័យ ដែលជាអ្នកប្រព្រឹត្តបទល្មើសនោះរួមមាន ៖ ទី១- ឈ្មោះ ម៉ៅ សុផលអាយុ៤០ឆ្នាំ ភេទប្រុស និងប្រពន្ធ, ទី២- ឈ្មោះ វៀង យាំងយុង អាយុ៥៣ឆ្នាំ និងប្តី ពួកគាត់ទាំង៤នាក់រស់នៅភូមិកោះតាម៉ូវ ឃុំកំពង់ព្រះគគីរ ស្រុកបរិបូរណ៍។ ក្រោយពេលបង្ក្រាបរួច សមត្ថកិច្ចក៏បានដកហូតយកឧបករណ៍មងបង្ក្រាបខុសច្បាប់ ទាំង២វង់ ដើម្បីកម្ទេចចោលផងដែរ៕
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
ចែករំលែកព័តមាននេះ