រាជធានីភ្នំពេញ ៖ ក្នុងមួយឆ្នាំកម្ពុជាយើងត្រូវការឈា.មប្រមាណ១៧ម៉ឺនប្លោក ដើម្បីជួយសង្គ្រោះដល់ជីវិតមនុស្ស ខណៈការបរិច្ចាគឈា.មដោយស្ម័គ្រចិត្ត នៅមានកម្រិតទាបនៅឡើយ ។ ដូច្នេះកម្ពុជាត្រូវមានយុទ្ធនាការអោយខ្លាំង ដើម្បីប្រជាជនយល់ច្បាស់ថា ផ្តល់ឈាមសង្គ្រោះជីវិតមនុស្ស ហើយអ្នកផ្តល់ឈា.មមិនមានការប៉ះពាល់អ្វីដោយសារការផ្តល់ឈា.មទេ។

លោកស្រីវេជ្ជបណ្ឌិត មើក សាមាន អនុប្រធានមជ្ឈមណ្ឌលជាតិផ្តល់ឈាមបានលើកឡើងថា ជាធម្មតាយើងត្រូវការឈា.មប្រមាណ១% នៃប្រជាជនសរុបរបស់ប្រទេសកម្ពុជា ដែលស្មើទៅនឹង១៧ម៉ឺនប្លោក ក្នុងមួយឆ្នាំ ហើយនៅពេលដែលយើងមានឈា.មសម្រាប់ប្រើប្រាស់គ្រប់គ្រាន់វានឹងចូលរួមចំណែកកាត់បន្ថយ ការជួញដូរឈា.ម។
យ៉ាងណាក៏ដោយ លោកស្រីវេជ្ជបណ្ឌិត មើក សាមាន លើកឡើងថា ការផ្គត់ផ្គង់ឈា.មតាមរយៈការបរិច្ចាគឈា.មដោយស្ម័គ្រចិត្តនៅក្នុងប្រទេសកម្ពុជាយើង គឺនៅមានកម្រិតទាបនៅឡើយ ដោយមានអ្នកចូលរួមបរិច្ចាគឈា.មជាមធ្យមរង្វង់២០០នាក់ ក្នុងមួយថ្ងៃ ពោល គឺស្មើទៅនឹង ១៥% នៃតម្រូវការប្រើប្រាស់ឈា.មប្រចាំថ្ងៃ។

ចំនួនអ្នកទៅបរិច្ចាគឈា.មដោយស្ម័គ្រចិត្តមកដល់ពេលនេះកើនឡើងជាងមុន តែនៅតែមិនទាន់គ្រប់តាមតម្រូវការ ។ មានមូលហេតុច្រើនយ៉ាង ដែលនាំឱ្យអ្នកបរិច្ចាគឈា.មមិនមានច្រើនឱ្យគ្រប់តម្រូវការ ។ ក្នុងនោះមានជាអាទិ៍ ៖ ទំនុកចិត្តរបស់អ្នកផ្តល់ឈាមមិនទាន់ប្រាកដថា ឈា.មដែលខ្លួនបរិច្ចាគទៅហើយនោះត្រូវបានប្រើប្រាស់ចំគោលដៅ ពោល គឺមិនមានការទិញលក់ព្រោះថាជាទូទៅ នៅពេលមានសាច់ញាតិ ឈឺ ហើយត្រូវការឈា.ម គឺពិបាកនឹងរកឈា.មសម្រាប់បញ្ចូល ឬក៏នៅបន្តលឺគេនិយាយថា ពេលឈឺហើយត្រូវការបញ្ចូលឈា.ម គឺត្រូវទិញឈា.មនោះ ។
មួយវិញទៀត ពេទ្យតម្រូវឱ្យមានក្រុមគ្រួសារ សាច់ញាតិ ត្រូវទៅផ្តល់ឈា.មជំនួសមិនថា នៅពេទ្យរដ្ឋ ពេទ្យឯកជន ឬក៏នៅមន្ទីរពេទ្យគន្ធបុប្ផា នោះទេ។

មជ្ឈមណ្ឌលជាតិផ្តល់ឈា.ម និងតាមមន្ទីរពេទ្យនានាបានចាត់វិធានការច្រើន ដើម្បីទប់ស្កាត់មិនឱ្យមានការទិញលក់ឈា.ម ។ សូម្បីតែអ្នកផ្តល់ឈា.មជំនួសក៏ត្រូវបានរឹតបន្តឹង ក្រែងមានអ្នកបន្លំលក់ឈា.ម ។ ដូច្នេះហើយបានជាពេលមានអ្នកឈឺត្រូវការឈា.ម គឺសាច់ញាតិបានស្វះស្វែងរកបងប្អូន មិត្តភក្តិ និងអ្នកស្គាល់គ្នាទៅជួយផ្តល់ឈា.មជំនួសសម្រាប់អ្នកជំងឺ ។ នេះសម្រាប់អ្នកសម្រាកនៅពេទ្យរដ្ឋ និងពេទ្យឯកជន។
ប៉ុន្តែបើនៅពេទ្យគន្ធបុប្ផា ដែលជាមន្ទីរពេទ្យព្យាបាលកុមារ និងស្ត្រីសម្រាលកូន ដោយឥតគិតថ្លៃ ក៏តម្រូវឱ្យក្រុមគ្រួសារអ្នកជំងឺ ត្រូវផ្តល់ឈា.មជំនួសផងដែរ ។ តែនៅគន្ធបុប្ផា មានអ្នកទៅបរិច្ចាគឈា.មច្រើនគួរសម ហើយអ្នកផ្តល់ឈា.ម ក៏មានទំនុកចិត្តខ្ពស់ថា ឈា.មរបស់ខ្លួន ដែលបានបរិច្ចាគទៅហើយ គឺមិនមានការលក់នោះទេ ព្រោះនៅមន្ទីរពេទ្យគន្ធបុប្ផា ព្យាបាលអ្នកជំងឺ ពិសេសកុមារ ដោយមិនគិតថ្លៃឡើយ។

យ៉ាងណាក៏ដោយ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ក្រុមយុវជន និងស្ថាប័នឯកជនជាច្រើនបានរៀបចំកម្មវិធីបរិច្ចាគឈា.ម នៅមជ្ឈមណ្ឌលជាតិបរិច្ចាគឈា.ម។ ក្រៅពីនោះក៏មានក្រុមយុវជនមួយចំនួនបានចងក្រងគ្នាជាធនាគារឈា.ម។ ពោល គឺពេលមានតម្រូវការឈា.ម គឺក្រុមយុវជននោះអាចចូលរួមបរិច្ចាគឈា.មជួយសង្គ្រោះអ្នកជំងឺបានគ្រប់ពេល។
ដើម្បីដោះស្រាយវិបត្តិខ្វះឈា.ម សម្រាប់ជួយសង្គ្រោះអ្នកជំងឺ គឺទាមទារឱ្យយុវជនយើងម្នាក់ៗចូលរួមបរិច្ចាគឈា.មដោយស្ម័គ្រចិត្តព្រោះថា ការបរិច្ចាគឈា.ម មិនបានបង្កគ្រោះថ្នាក់អ្វីដល់សុខភាពអ្នកបរិច្ចាគទេ ។ ពោល គឺបុរស ដែលមានសុខភាពល្អចាប់ពីអាយុ១៨ឆ្នាំដល់៦០ឆ្នាំ អាចបរិច្ចាគឈា.មយ៉ាងតិចរៀងរាល់៣ខែម្តង។ រីឯស្ត្រីអាចបរិច្ចាគឈា.មរៀងរាល់៤ខែម្តង។ បើមិនបានទៀងទាត់ដូច្នេះទេអាចត្រឹមតែម្នាក់ៗបរិច្ចាគឈាម២ដងក្នុង១ឆ្នាំក៏បាន។
ម្យ៉ាងទៀត នៅតាមស្ថាប័នរដ្ឋ និងស្ថាប័នក្រុមហ៊ុនឯកជន ក៏គួរតែរៀបចំកម្មវិធីបរិច្ចាគឈា.មដោយស្ម័គ្រចិត្ត យ៉ាងហោចណាស់១ឆ្នាំម្តង។ ចំណែកមជ្ឈមណ្ឌលជាតិផ្តល់ឈា.ម ក៏ត្រូវតែបង្កើនទំនុកចិត្តដល់អ្នកស្ម័គ្រចិត្ត ពោលគឺត្រូវតែឱ្យច្បាស់ថាឈា.មរបស់សប្បុរសជន ដែលបានបរិច្ចាគ គឺមិនមែនជាឈា.ម សម្រាប់លក់ដល់អ្នកជំងឺនោះទេ។ ត្រូវតែមានវិធានការហ្មត់ចត់ និងម៉ឺងម៉ាត់លើបុគ្គលិកខិលខូច និងគ្រូពេទ្យណា ដែលលក់ឈា.មដល់អ្នកជំងឺ។ បើរកឃើញត្រូវបញ្ឈរជើង ឬក៏ធ្ងន់ធ្ងរ ហើយញឹកញាប់ច្រើនដង គឺត្រូវបណ្តេញចេញពីក្របខណ្ឌរដ្ឋតែម្តង។
ប្រជាពលរដ្ឋយើង ក៏ត្រូវតែអនុវត្តឱ្យក្លាយជាទម្លាប់ ក្នុងការចូលរួមបរិច្ចាគឈា.ម។ បើមិនបានទៀងទាត់រៀងរាល់ ៣ខែ ឬ៤ខែម្តងទេ ក៏សូមត្រឹមតែ១ឆ្នាំ ម្តង ឬ២ដង ក៏បានដែរ។ ចូរចាំថា ការបរិច្ចាគឈា.ម មិនធ្វើឱ្យប៉ះពាល់សុខភាពរបស់អ្នកបរិច្ចាគនោះទេ ព្រោះមុននឹងបូមឈា.ម គ្រូពេទ្យបានពិនិត្យសុខភាពអ្នកបរិច្ចាគ ហើយបើសុខភាពមិនល្អ គឺពេទ្យមិនមែនចេះតែបូមៗឱ្យតែបានឈា.មនោះឡើយ។ ម្យ៉ាងការបរិច្ចាគឈា.ម ដោយស្ម័គ្រចិត្តនេះក៏ជាការធ្វើទានមួយដ៏ប្រសើរ ដើម្បីសង្គ្រោះជីវិតមនុស្ស។ នេះជាការធ្វើទានងាយៗ ដែលមនុស្សយើងគ្រប់រូប អាចធ្វើបាន៕
ចែករំលែកព័តមាននេះ