ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់ខ្លួន​​បញ្ជូន​ទៅ​តុលាការ ពាក់​ព័ន្ធ​ករណី​​ចេញ​​សែក​ស្អុយ​​ប្រមាណ​​​២០​ម៉ឺន​ដុល្លារ

1 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នគរបាល​ព្រហ្មទណ្ឌ​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​១៤ មីនា ឆ្នាំ​២០២៣ បាន​ធ្វើការ​ឃាត់ខ្លួន​បុរស​ម្នាក់ (​ដែល​អ្នកខ្លះ​ស្គាល់​គាត់​ថា ជា​មន្ត្រី​យោធា​ពាក់​ផ្កាយ​៣ ត្រូវ​ចូល​និវត្ត​)…

រាជធានី​ភ្នំពេញ ៖ នគរបាល​ព្រហ្មទណ្ឌ​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​១៤ មីនា ឆ្នាំ​២០២៣ បាន​ធ្វើការ​ឃាត់ខ្លួន​បុរស​ម្នាក់ (​ដែល​អ្នកខ្លះ​ស្គាល់​គាត់​ថា ជា​មន្ត្រី​យោធា​ពាក់​ផ្កាយ​៣ ត្រូវ​ចូល​និវត្ត​) បញ្ជូន​ទៅ​តុលាការ​ពាក់​ពន្ធ​ពី​បទ​.​មិន​បំពេញ​កាតព្វកិច្ច​ ចំពោះ​ឧបករណ៍​អាច​ជួញដូរ​បាន​ ពោល​គឺ​ចេញ​សែក​ស្អុយ​លើ​ទឹកប្រាក់​ប្រមាណ​២០​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក ។


បុរស​រូប​នោះ​ឈ្មោះ វង្ស វន ភេទ​ប្រុស អាយុ​៦៦ ឆ្នាំ មាន​ទីលំនៅ​ផ្ទះ​លេខ​០៨ ផ្លូវ Maple ១ បុរី​សាន់​​វ៉េ​ទួល​គោក សង្កាត់​បឹង​កក់ ២ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ​។ សំណុំរឿង​ជនសង្ស័យ​ខាង​លើ បាន​ស្ថិត​នៅ​លោក សាយ ណូ​រ៉ា ព្រះរាជអាជ្ញា​រង តំណាង​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បើក​ការ​ស៊ើបសួរ ។ ការ​ស៊ើបសួរ​នៅ​តំណាក់កាល​ស្ថាប័ន​អយ្យការ រហូត​ល្ងាច​ថ្ងៃ​ដដែល​ទើបត្រូវ​បាន​បញ្ចប់ ហើយដោយ​ផុត​ម៉ោង​រដ្ឋបាល​របស់​មន្ត្រីរាជការ ជនសង្ស័យ​ត្រូវ​បាន​ផ្ញើ​ទៅ​សមត្ថកិច្ច​វិញ ដែល​មិន​ទាន់​សម្រេច​ចោទប្រកាន់ ឬ​មិន​ចោទប្រកាន់​ជា​ផ្លូវ​នៅឡើយ​ទេ ។

ជនសង្ស័យ​ឈ្មោះ វង្ស វន ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ឃាត់ខ្លួន កាលពី​ល្ងាច​ថ្ងៃ​ទី​១៣ ខែ​មិ​នា ឆ្នាំ​២០២៣ នៅ​ប្លុក​បឹង​កក់ ខណ្ឌទួលគោក ដោយ​អនុវត្ត​តាម​ដីកា​បញ្ជា​ឲ្យ​ចូលខ្លួន​ពី​ស្ថាប័ន​អយ្យការ ខណៈ​រូប​លោក​កំពង់​ធ្វើ​ដំណើរ​តាម​រថយន្ត​ទំនើប​១​គ្រឿង ។ ដើមចម​នៃ​ការ​ឃាត់ខ្លួន​បុរស​ខាង​លើ​នេះ ត្រូវ​បាន​ប្រភព​ព័ត៌មាន​នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​បង្ហើប​ឲ្យ​ដឹង​ថា មាន​ក្រុមហ៊ុន​ប្ដូរ​ប្រាក់​មួយ បាន​ពឹងពាក់​មេធាវី​ការពារ​ក្តី​តំណាង​ដោយ​អាណត្តិ​ប្តឹង​ឈ្មោះ វង្ស វន ទៅ​សមត្ថកិច្ច​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​រាជធានី​ភ្នំពេញ ដោយ​ចោទប្រកាន់​ពី​បទ​.​ចេញ​មូល​ប្ប​ទា​នប​ត្រ​គ្មាន​សាច់ប្រាក់ «​សែក​ស្អុយ​» ។

តាម​ពាក្យបណ្តឹង​បាន​បញ្ជាក់​ថា កាលពី​អំឡុង​ខែ មេ​សា ដល់​ខែ​ក​ក្ដ​ដា ឆ្នាំ​២០២២ ឈ្មោះ វង្ស វន បាន​ផ្ដិត​មេដៃ​ជា​បន្តបន្ទាប់​ចំនួន​៣​លើក ដើម្បី​ខ្ចីប្រាក់​ពី​ក្រុមហ៊ុន​មួយ​ប្រមាណ​២០​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក ដែល​ប្រាក់​ដើម​ទាំង​អស់នោះ នឹង​ត្រូវ​ទូទាត់​មក​វិញ តាម​រយៈ​មូលប្បទានប័ត្រ​៣​សន្លឹក ។ ប៉ុន្តែ​ដល់​ថ្ងៃ​កំណត់​ត្រូវ​បាន​ក្រុមហ៊ុន​នោះ យក​សែក​ទៅ​បើក​នៅ​ធនាគារ ស្រាប់តែ​ខាង​ធនាគារ​ឆ្លើយ​តប​ថា មូលប្បទានប័ត្រ​ទាំង​៣​សន្លឹក​នេះ​គ្មាន​ប្រាក់ «​ពោល​គឺ​សែក​ស្អុយ​»​ទាំងអស់ ។

ក្រោយ​ពី​ដឹង​ថា មូល​ប្ប​ទា​នប​ត្រ​ចេញ​ដោយ​បុរស​នោះ​គ្មាន​សាច់ប្រាក់​ហើយ ភាគី​ដើមបណ្តឹង​បាន​ទាក់ទង​ទៅ​កូនបំណុល ដើម្បី​ជួប​ដោះស្រាយ​ក្រៅ​ប្រពន្ធ​តុលាការ តែ​លទ្ធផល​ត្រូវ​បាន​ភាគី​ចុងចោទ​គេចវេស មិន​អាច​រក​ការ​ច​ចារ​គ្នា​បាន ទើប​ភាគី​ដើមបណ្តឹង​សម្រេចចិត្ត ដាក់​ពាក្យបណ្តឹង​ទៅ​សមត្ថកិច្ច​ឲ្យ​ជួយ​ចាត់ ការ​តាម​ផ្លូវច្បាប់ ។ ដូច្នោះ​សំណុំរឿង​នៅ​បន្ត​បើក​ការ​ស៊ើបសួរ​នៅ​ថ្ងៃ​ទី​១៥ មីនា នេះ​ទៀត ។

ព័ត៌មានបន្ថែមនឹងមានផ្សាយជូនបន្ត ។

អត្ថបទសរសេរ ដោយ