ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេចតេជោ ហ៊ុន សែន ចេញផ្សាយវិដេអូ​នៃការចរចាលើកទី២ រវាងសម្តេច និង​សម្តេចព្រះ នរោត្តម សីហនុ

1 ឆ្នាំ មុន
  • ភ្នំពេញ

ភ្នំពេញ៖ នៅយប់ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣ នេះ សម្តេចតេជោ ហ៊ុន សែន បានចេញផ្សាយ​នូវវិដេអូ​ឯកសារនៃការចរចាលើកទី២ រវាងសម្តេច…

ភ្នំពេញ៖ នៅយប់ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣ នេះ សម្តេចតេជោ ហ៊ុន សែន បានចេញផ្សាយ​នូវវិដេអូ​ឯកសារនៃការចរចាលើកទី២ រវាងសម្តេច និងសម្តេចព្រះ នរោត្តម សីហនុ នៅឆ្នាំ១៩៨៨​ នៅប្រទេសបារាំង​។

សម្តេចតេជោ ហ៊ុន សែន បានសរសេរថា «នេះជាវីដេអូនៃការចរចាលើកទី២រវាងខ្ញុំ ហ៊ុន សែនជាមួយសម្តេចព្រះ នរោត្តម សីហនុ ដែលធ្វើនៅសាំងសែមាំងអង់លេ ប្រទេសបារាំង ថ្ងៃ២០ និង២១ មករា ១៩៨៨»។

សម្តេចតេជោ បន្ថែមថា «ការចរចាលើកនេះ ចាប់ផ្តើមចូលជ្រៅនៃបញ្ហា ដែលពេលនោះ ខ្ញុំបានស្នើឲ្យបង្កើតក្រុមប្រឹក្សាបង្រួបបង្រួមជាតិជាន់ខ្ពស់ ដែលមានសម្តេចព្រះ នរោត្តម សីហនុ ជាព្រះប្រធាន និងមានអនុប្រធាន ៣រូប ឯសម្តេចព្រះ នរោត្តម សីហនុ ស្នើបង្កើតរដ្ឋាភិបាល​ចតុភាគី។ ជំហរភាគីទាំងពីរ នៅខុសគ្នាឆ្ងាយ តែខ្ញុំ ជាមួយសម្តេចឪ នៅតែបន្តការចរចាបន្តទៀត រហូតសម្រេចបាននូវការបង្កើតឡើងនូវក្រុមប្រឹក្សាជាតិជាន់ខ្ពស់ តាមរូបមន្ត ៦ បូក ៦ ឬ ៦ បូក២ បូក​២ បូក២ ដែលចុះហត្ថលេខានៅបាងកក និងតូក្យូ ដើមឆ្នាំ១៩៩០ និងរៀបចំសមាសភាព​នៅហ្សាកាតា ត្រីមាសទី៣ ឆ្នាំ១៩៩០»៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ