ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អគ្គិភ័យ​ឆាបឆេះ​ឃ្លាំង​ដាក់​ម៉ាស៊ីន របស់​សណ្ឋា​គារ​​មួយ​កន្លែង​ហុយ​ផ្សែង​ទ្រលោម

1 ឆ្នាំ មុន
  • ព្រះសីហនុ

ឃ្លាំង​ដាក់​ម៉ាស៊ីន​របស់​សណ្ឋាគារ​មួយ​កន្លែង​ដែល​មានឈ្មោះ «​វ៉ា​យ​ថ៍​ស៊ែ​ន​ភែ​លេស​» ត្រូវ​បាន​អគ្គិភ័យ​ឆាបឆេះ​​ធ្វើឱ្យ​មាន​ផ្សែង​ហុយ​ទ្រលោម​ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​

ខេត្ត​ព្រះ​សីហ​នុ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា ឃ្លាំង​ដាក់​ម៉ាស៊ីន​របស់​សណ្ឋាគារ​មួយ​កន្លែង​ដែល​មានឈ្មោះ «​វ៉ា​យ​ថ៍​ស៊ែ​ន​ភែ​លេស​» ត្រូវ​បាន​អគ្គិភ័យ​ឆាបឆេះ​​ធ្វើឱ្យ​មាន​ផ្សែង​ហុយ​ទ្រលោម​ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៨​និង​៣៥​នាទី​ព្រឹក ថ្ងៃ​ទី​១៤ ខែមីនា ឆ្នាំ​២០២៣​នេះ នៅ​តាម​បណ្តោយ​ផ្លូវ​កោះ​ពូ​ឡូ​វ៉ៃ ស្ថិត​ក្នុងភូមិ​៤ សង្កាត់​លេខ​៤ ក្រុង​-​ខេត្ត​ព្រះ​សីហ​នុ​។

បើ​តាម​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ក្រោយ​ពេល​មាន​ហេតុការណ៍​ខាងលើ​នេះ​កើតឡើង លោក​ឧត្តមសេនីយ៍ទោ ជួន ណា​រិ​ន ស្នងការ​នគរបាល​ខេត្ត​ព្រះ​សីហ​នុ បាន​បញ្ជូន​កម្លាំង​សមត្ថកិច្ច និង​រថយន្ត​ពន្លត់​អគ្គិភ័យ​ទៅ​បាញ់​ទឹក​ពន្លត់ រហូត​គ្រប់គ្រង​ស្ថានភាព​បាន​។

មន្ត្រី​ជំនាញ​នគរបាល​ពន្លត់​អគ្គិភ័យ​ខេត្ត​ព្រះ​សីហ​នុ បាន​បញ្ជាក់​ឲ្យ​ដឹង​ដែរ​ថា សម្រាប់​ប្រតិបត្តិការ​ពន្លត់​អគ្គិភ័យ​នេះ កម្លាំង​សមត្ថកិច្ច​បាន​ប្រើប្រាស់​រថយន្ត​ពន្លត់​អគ្គិភ័យ​អស់​ជិត​៥​គ្រឿង ឯណោះ ទើប​គ្រប់គ្រង​ស្ថាន​ការ​បាន​។

ជុំវិញ​ករណី​អគ្គិភ័យ​ខាងលើ​នេះ បើ​តាម​ការ​សាកសួរ​ពី​មេការ​កាន់កា​.​ប់​ការងារ​នៅ​ក្នុង​នោះ​បាន​បញ្ជាក់​ថា អគ្គិភ័យ​ខាងលើ​នេះ បណ្តាល​មក​ពី​ផ្ទុះ​អា​គុយ និង​ឆ្លង​ចរន្ត​ខ្សែភ្លើង​នៅ​ក្នុង​នោះ​។ តែ​យ៉ាងណាមិញ ករណី​នេះ​មិន​មាន​ឱ្យ​អ្នក​រង​របួស និង​ខូចខាត​សម្ភារៈ​អ្វី​ច្រើន​នោះ​ឡើយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ