ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Pep ថា​ពេលវេលា​ខ្លួន​ជាមួយ City នឹង​ត្រូវ​បាន​វិនិច្ឆ័យ​លើ​ការ​ឈ្នះ Champions League

1 ឆ្នាំ មុន

អង់គ្លេស ៖ ក្រុម​មេឃ​ខៀវ Manchester City មាន​បំណង​បោះ​ជំហាន​មួយ​ជំហាន​ទៀត​នៅ​រាត្រី​នេះ

អង់គ្លេស ៖ ក្រុម​មេឃ​ខៀវ Manchester City មាន​បំណង​បោះ​ជំហាន​មួយ​ជំហាន​ទៀត​នៅ​រាត្រី​នេះ ដើម្បី​បន្ត​ក្តី​សង្ឃឹម​ឈ្នះ​ជើងឯក​ពានរង្វាន់ UEFA Champions League ជា​លើក​ដំបូង​ក្នុង​ប្រវត្តិសាស្ត្រ ខណៈ​អ្នកចាត់ការ​ទូទៅ Pep Guardiola បាន​លើក​ឡើង​ថា ពេលវេលា​របស់​គាត់​នៅ​ទឹកដី Etihad នឹង​ត្រូវ​បាន​វិនិច្ឆ័យ​លើ​ការ​ឈ្នះ​ជើងឯក​ពានរង្វាន់​កំពូល​ទ្វីបអឺរ៉ុប​មួយ​នេះ​។

នៅ​វេលា​ម៉ោង ០៣:០០​នាទី​រំលង​អា​ធ្រា​ត្រ​ឈាន​ចូល​ថ្ងៃ​ទី​១៥ ខែមីនា ឆ្នាំ​២០២៣ ក្រុម​តំណាង​អង់គ្លេស Man City នឹង​បើកទ្វារ​កីឡដ្ឋាន Etihad របស់​ខ្លួន ដើម្បី​ទទួល​ស្វាគមន៍​ក្រុម​មក​ពី​អា​ល្លឺ​ម៉​ង់ RB Leipzig ដែល​ជា​ជំនួប​ជើង​ទី​២ វគ្គ​១៦​ក្រុម​ចុង​ក្រោយ​នៃ​ក្រប​ខណ្ឌ UEFA Champions League បន្ទាប់​ពី​ជើង​ទី​១ នៅ​ទឹកដី Red Bull Arena កាលពី​ថ្ងៃ​ទី​២២ ខែកុម្ភៈ កន្លង​ទៅ បញ្ចប់​ទៅ​ដោយ​ក្រុម​ទាំង​ពីរ​ស្មើគ្នា​លទ្ធផល ១-១​។

Man City ត្រូវ​ប្តូរផ្តាច់​យកឈ្នះ​ការ​ប្រកួត​រាត្រី​នេះ ដើម្បី​បន្តដំណើរ​រហូត​ដល់​វគ្គ​ផ្តាច់ព្រ័ត្រ ដោយ​ភ្ជាប់​ជាមួយ​ក្តី​សង្ឃឹម​ក្នុង​ការ​ឈ្នះ​ពានរង្វាន់​នេះ​ជា​លើក​ដំបូង​របស់​ខ្លួន បន្ទាប់​ពី​រយៈពេល​១៤៣​ឆ្នាំ​នៃ​ការ​បង្កើត​ក្លិប ពួក​គេ​មិន​ទាន់​ស្គាល់​ជាតិ​ជើងឯក Champions League នៅឡើយ​ទេ​។ ដូច្នេះ​ក្រោម​ការ​ដឹកនាំ​របស់​លោក Pep Guardiola គ្រប់​គ្នា​កំពុង​រំពឹង​ពី​ការ​ឈ្នះ​ពានរង្វាន់ ដែល​តែងតែ​គេច​ចេញ​ពួក​គេ​មួយ​នេះ​។

ថ្លែង​នៅ​មុន​ការ​ប្រកួត​ទល់​នឹង​ក្រុម Leipzig នៅ​រាត្រី​នេះ លោក Pep Guardiola បាន​លើក​ឡើង​ជុំវិញ​ការ​ប្តេជ្ញា​ចិត្ត​ថា យុគសម័យ Man City របស់​គាត់​នឹង​ត្រូវ​បាន​វិនិច្ឆ័យ​ថា តើ Champions League ត្រូវ​បាន​ឈ្នះ ឬ​យ៉ាងណា?

«​វា​ជា​មតិ​សាធារណៈ មិន​មាន​ន័យ​ថា ខ្ញុំ​យល់​ស្រប​នឹង​រឿង​នោះ​ទេ ប៉ុន្តែ​ជា​ដាច់ខាត ខ្ញុំ​នឹង​ត្រូវ​វិនិច្ឆ័យ​លើ​រឿង​នោះ​។ ចាប់តាំងពី​ខ្ញុំ​មក​ដល់ទី​នេះ មុន​ការ​ប្រកួត​ដំបូង​នៅ Champions League ខ្ញុំ​បាន​អង្គុយ​នៅ​មុខ​អ្នកកាសែត គ្រប់​គ្នា​បាន​និយាយ​ថា ខ្ញុំ​នៅ​ទី​នេះ ដើម្បី​ឈ្នះ Champions League​។ ប្រសិនបើ​ខ្ញុំ​ជា​អ្នកចាត់ការ​ក្រុម Real Madrid ពាក្យ​នេះ ច្បាស់​ជា​មិនកើត​ឡើង​ទេ ខ្ញុំ​អាច​យល់​បាន ប៉ុន្តែ​នៅ​ទី​នេះ ខ្ញុំ​មិនដឹង​ទេ ប៉ុន្តែ​ខ្ញុំ​ទទួលយក​វា តាម​ដែល​ខ្ញុំ​ឆ្លងកាត់ វា​នឹង​មិន​ផ្លាស់​ប្តូរ​នោះ​ទេ​»​។ នេះ​ជា​ការ​លើក​ឡើង​របស់​អ្នកចាត់ការ​សញ្ជាតិ​អេ​ស្ប៉ា​ញ​វ័យ​៥២​ឆ្នាំ​រូប​នេះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ