ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខ្លាំង​មែន​! ផ្លោះ​របង​ចូលចាប់​អតីត​ប្រពន្ធ​ដាក់​ម៉ូតូ រួច​ថា «​មាន​អញ​នៅ កុំ​សង្ឃឹមថា​បាន​រៀប​ការ​​ជាមួយ​នរណា​ឲ្យ​សោះ​»

1 ឆ្នាំ មុន
  • កណ្តាល

បុរស​ម្នាក់​មានមុខរ​បរជា​កម្មករ​រោងចក្រ កាលពី​ថ្ងៃ​ទី​១២ ខែមីនា ឆ្នាំ​២០២៣ ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​ស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល ធ្វើការ​ឃាត់ខ្លួន ពាក់ព័ន្ធ​ករណី ផ្លោះ​របង​ចូល​ទៅ​ចាប់​អតីត​ប្រពន្ធ​ដែល​បាន​លែងលះ​គ្នា​ដាច់ស្រេច លើកដាក់​ម៉ូតូ ហើយ​ក៏​ជិះ​ទៅ​

ខេត្តកណ្ដាល ៖ បុរស​ម្នាក់​មានមុខរ​បរជា​កម្មករ​រោងចក្រ កាលពី​ថ្ងៃ​ទី​១២ ខែមីនា ឆ្នាំ​២០២៣ ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​ស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល ធ្វើការ​ឃាត់ខ្លួន ពាក់ព័ន្ធ​ករណី ផ្លោះ​របង​ចូល​ទៅ​ចាប់​អតីត​ប្រពន្ធ​ដែល​បាន​លែងលះ​គ្នា​ដាច់ស្រេច លើកដាក់​ម៉ូតូ ហើយ​ក៏​ជិះ​ទៅ​បុក​ធុង​ទឹកកក ធ្វើ​ឲ្យ​ខាង​ស្រី​រត់​ចូល​ផ្ទះ​វិញ ទើប​ខាង​ប្រុស​គំ​រា​.​ម​ថា «​បើ​អត់​អញ កុំ​សង្ឃឹមថា មាន​នរណា​ប៉ះ​បាន​ឲ្យ​សោះ​»​។

បុរស​ខាងលើ​រូប​នោះ​មានឈ្មោះ មិន ប៊ឹ​ប អាយុ​៣៨​ឆ្នាំ មុខរបរ​កម្មករ​រោងចក្រ ស្នាក់​នៅផ្ទះ​ជួល ស្ថិត​ក្នុងភូមិ​ជី​មៅ ឃុំ​ត្បែង ស្រុក​កណ្ដាលស្ទឹង ខេត្តកណ្ដាល​។ ចំណែក​អតីត​ប្រពន្ធ​មានឈ្មោះ យូ ផ​ល្លី អាយុ​៣០​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ជី​មៅ ឃុំ​ត្បែង ស្រុក​កណ្ដាលស្ទឹង ខេត្តកណ្ដាល មុខរបរ​កម្មការិនី​រោងចក្រ​ដូច​គ្នា​។

ដើមចម​ដែល​បណ្តាល​ឲ្យ​សមត្ថកិច្ច​ឃាត់ខ្លួន​បុរស​ខាងលើ​នេះ គឺ​កាលពី​ល្ងាច​ថ្ងៃអាទិត្យ ដែល​ជា​ថ្ងៃ​សម្រាក​ពី​ការងារ ជន​រង​គ្រោះ​បាន​និង​កំពុង​តែ​អង្គុយ​លេង​នៅ​លើ​ពូក​ក្រោមផ្ទះ ពេល​នោះ​ស្រាប់តែ​បុរស​អតីត​ជា​ប្តី​បាន​ជិះ​ម៉ូតូ​មួយ​គ្រឿង​ទៅ​ឈប់​មុខ​ផ្ទះ ហើយ​ឡើង​លើ​របង​ផ្លោះ​ចូល​ទៅ​ក្នុង និង​ដើរ​សំដៅ​ទៅ​រក​អតីត​ប្រពន្ធ​។ លុះ​ពេល​ទៅ​ដល់​បុរស​រូប​នោះ​ក៏​ចាប់​បាន​បោ​.​ច​សក់​អតីត​ប្រពន្ធ​បោ​.​ក​ទៅ​លើ​ពូក រួច​លើក​ខាង​ស្រី​ឡើង​វិញ ដោយ​បាន​និយាយ​ពាក្យសុំ​ទោស​ៗ និង​សុំ​ត្រូវ​គ្នា​វិញ​។

ប៉ុន្តែ​ជន​រង​គ្រោះ​បាន​តប​ទៅ​វិញ​ថា «​យើង​លែងលះ​គ្នា​ដាច់ស្រេច​ហើយ មិន​អាច​ទទួលយក​បាន​វិញ​ទេ​» ពេល​ឮ​សម្ដី​អតីត​ប្រពន្ធ​ពោល​មក​ដូច្នេះ បុរស​ជា​ប្តី​រូប​នោះ​ក៏​បាន​ចាប់​អូស​ដៃ​ខាង​ស្រី​សំដៅ​ទៅ​ម៉ូតូ និង​បាន​ចាប់​នាង​លើកដាក់​លើ​ម៉ូតូ ដោយ​មាន​បំណង​ជិះ​ចេញ​ទៅ ខណៈ​ពេល​ជិះ​ចេញដំណើរ​ខាង​ស្រី​បាន​រើបម្រះ បណ្តាល​ឲ្យ​បុរស​រូប​នោះ​ជិះ​ម៉ូតូ​ជ្រុល​ទៅ​បុក​ស្នួរ​នំ អ្នកលក់​ចាប់ហួយ ហើយ​ក៏​រេ​ចង្កូត​ទៅ​បុក​ធុង​ទឹកកក​តែ​ម្តង ភ្លាម​ៗ​នោះ​អតីត​ប្រពន្ធ​បាន​ស្ទុះ​លោ​.​ត​ចេញ និង​ទៅ​ដក​យក​សោ​ម៉ូតូ​របស់​អតីត​ប្តី រួច​រត់​ចូល​ផ្ទះ​វិញ​បាត់​ទៅ​។

ដោយ​ការ​ព្យាយាម​ចាប់​អតីត​ប្រពន្ធ​បម្រុង​នាំ​ចេញ​ទៅ​មិន​បាន​សម្រេច បុរស​រូប​នោះ​ក៏​បាន ស្រែក​គំ​រា​.​ម​ទៅ​ជន​រង​គ្រោះ​ថា «​ដរាបណា​មាន​អញ​នៅ កុំ​សង្ឃឹមថា បាន​រៀប​ការ​ជាមួយ​នរណា​ឲ្យ​សោះ​។ ចាប់ពី​ស្អែក​ទៅ អញ​ឈប់​ធ្វើការ ហើយ​អញ​ចាំ​មើល ឲ្យ​តែ​នាង​ឯង​ចេញពីផ្ទះ ដឹង​ថា​រឿង​ហើយ​»​។

មិនតែប៉ុណ្ណោះ អតីត​ប្តី​បាន​និយាយ​បរិ​.​ហារ​កេរ្តិ៍ អតីត​ប្រពន្ធ​ថា ទោះបី​លែង​គ្នា​ហើយ ក៏​ធ្លាប់​ដេក​ផ្ទះសំណាក់​ជាមួយ​ខ្លួន ថែម​ទាំង​ជេរ​គូរ​ដណ្តឹង​ថា អា​វែក និង​បាន​ប្រមា​.​ថ​មើល​ងា​.​យ​ម្តាយ និង​បងប្អូន​នាង​ថែម​ទៀត​ផង​។ ដោយ​ទ​ង្វើ​អតីត​ប្តី​បាន​ធ្វើ​មក​លើ​រូប​នាង និង​ក្រុម​គ្រួសារ​យ៉ាង​ដូច្នេះ ស្ត្រី​ជា​ជន​រង​គ្រោះ​ក៏​បាន​ទៅ​ដាក់​ពាក្យបណ្តឹង​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ត្បែង ស្រុក​កណ្តាលស្ទឹង ដើម្បី​ឲ្យ​សមត្ថកិច្ច​ចាត់ការ​លើ​បុគ្គល​រូប​នោះ​តាម​ផ្លូវច្បាប់​។

ក្រោយ​ពី​ទទួល​បាន​ពាក្យបណ្ដឹង​ភ្លាម កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ត្បែង ស្រុក​កណ្តាលស្ទឹង ក៏​បាន​ចុះ​ទៅ​ធ្វើការ​ឃាត់ខ្លួន​អតីត​ប្តី រួច​នាំ​ទៅ​កាន់​អធិការដ្ឋាន​នគរបាល​ស្រុក ដើម្បី​សាកសួរ និង​កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ