ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បំបែក​ក្រុមចិន ចាប់ចិនបង្ខាំងដោយខុសច្បាប់ នៅកំពង់សោម

2 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្តព្រះសីហនុ៖ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការ នៃស្នងការដ្នានគរបាល​ខេត្តព្រះសីហនុ បានថ្លែងតាមបណ្តាញ WhatsApp កាលពីល្ងាចថ្ងៃទី១២ ខែមីនា…

ខេត្តព្រះសីហនុ៖ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការ នៃស្នងការដ្នានគរបាល​ខេត្តព្រះសីហនុ បានថ្លែងតាមបណ្តាញ WhatsApp កាលពីល្ងាចថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៣ ​ថា ​កម្លាំងសមត្ថកិច្ចនគរបាលជំនាញខេត្តព្រះសីហនុ បានបំបែកសំបុកក្រុមជនជាតិចិន ចាប់ជនជាតិដូចគ្នា បង្ខាំងទុកដោយខុសច្បាប់មួយករណី និងឃាត់ខ្លួនជនសង្ស័យ ៣នាក់ ព្រមទាំងដកហូតសម្ភារៈ ដែលជាមធ្យោបា​យពាក់ព័ន្ធធ្វើសកម្មភាពមួយចំនួនផងដែរ។

​លោកស្នងការ បញ្ជាក់ថា មានពាក្យបណ្តឹង តាមរយៈគេហទំព័រហ្វេសប៊ុកផេក​របស់សម្តេចក្រឡាហោម ស ខេង លេខ៧៨២ ចុះថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២៣ ស្តីពី ករណីសំណើសុំជួយអន្តរាគម​ន៍ (ប្រភពបណ្តឹងពីមិត្តភក្តិរបស់ជនរងគ្រោះ) ស្វែងរកជនបរទេសចំនួនម្នាក់ ជនជាតិចិន ឈ្មោះ HU RONG ភេទប្រុស កើតថ្ងៃទី១០ ខែមីនា ឆ្នាំ១៩៩១ អាយុ ៣២ឆ្នាំ កាន់លិខិតឆ្លងដែនលេខៈ T01540788 ពាក់ព័ន្ធករណីជួញដូរ និងបង្ខាំងមនុស្ស ដោយខុសច្បាប់។

លោកស្នងការបន្តថា នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោង ១៣ និង ៣០នាទី រសៀលដោយមានការចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់របស់សម្តេចក្រឡាហោម ស ខេង កម្លាំងនគរបាលផែនការងារអន្តោប្រវេសន៍ នៃស្នងការដ្ឋាននគរបាល ខេត្តព្រះសីហនុ សហការ​ជាមួយកម្លាំងចម្រុះ និងគណៈបញ្ជាការឯកភាពខេត្ត ដឹកនាំដោយលោក មីន កុម្ភៈ អភិបាលរងខេត្តព្រះសីហនុ និងដោយមានការសម្របសម្រួលនីតិវិធីផ្នែកច្បាប់ពីលោក ពេញ ពិសិដ្ឋ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូង ខេត្តព្រះសីហនុ  បានចុះទៅទីតាំង​សណ្ឋាគារ និងកាស៊ីណូ ជីន ប៉ី ៣ ស្ថិតនៅ​ក្រុមទី១៧ ភូមិ២ សង្កាត់លេខ៣ ក្រុង-ខេត្តព្រះសីហនុ ដែលមាននាមករណ៍កាស៊ីណូ ជីន ប៉ី គ្រុប នាមករណ៍ក្រុមហ៊ុន ជីន ប៉ី គ្រុប ឯ.ក និងនាមករណ៍ អ្នកឈរឈ្មោះ អ៊ឺង ដារ៉ា មានអាជ្ញាបណ្ណកាស៊ីណូ លេខ ០៤៣ គ.ល.ក. CGMC ចុះថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២ មានសុពលភាព ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៦​។ ពេលនោះ កម្លាំងសមត្ថកិច្ចនគរបាលជំនាញ បានធ្វើការត្រួតពិនិ​ត្យនៅទីតាំងសណ្ឋាគារ និងកាស៊ីណូខាងលើ នៅក្នុងការិយាល័យធ្វើការ ជាន់ទី១២ បន្ទប់លេខ១២០៣B ១២០៥ , ១២០៧B , ១២០៨B និងអគារស្នាក់នៅ ជាន់ទី១៤ មាន២៩បន្ទប់ និងបន្ទប់១៤១៧ ជាបន្ទប់ជនរងគ្រោះស្នាក់នៅ ចប់សព្វគ្រប់​។

ជាលទ្ធផលបឋម ​ជនរងគ្រោះ ឈ្មោះ HU RONG ជនជាតិចិន ដែលត្រូវបានមិត្តភក្តិជួយប្តឹង​តាមបណ្តឹងលេខ ៧៨២ ខាង​លើ ត្រូវសមត្ថកិច្ចបានស្រាវជ្រាវ រកឃើញ នៅសណ្ឋាគារ និងកាស៊ីណូ ជីន ប៉ី គ្រុប។

សមត្ថកិច្ច បានឲ្យដឹងថា ​កាលពីថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោង១១ និង ១៥នាទី យប់ ជនរងគ្រោះ មានគ្នា ៣ នាក់ ​បានជិះរថយន្ត ១គ្រឿង ម៉ាក RANG ROVER ពណ៌ខ្មៅ ពាក់ផ្លាកលេខ កម្ពុជា CAR.LIF7 បានចូលមកក្នុងសណ្ឋាគារនេះ បន្ទាប់មកជនរងគ្រោះ ក៏បានសម្រាកតែម្នាក់ឯង ជាមួយបុគ្គលិកកាស៊ីណូផ្សេងទៀត នៅក្នុងបន្ទប់លេខ១៤១៧ ជាន់ទី១៤ ជនរងគ្រោះបានសម្រាកនៅក្នុងសណ្ឋាគារតែមួយយប់ទេ។ លុះនៅថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោង ១៨ និង ១៧ នាទីល្ងាច ជនរងគ្រោះ មានគ្នា ៣នាក់ និងជិះរថយន្តដដែល បាននាំគ្នាចាកចេញពីសណ្ឋាគារនោះ រហូតដល់ថ្ងៃ១០ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោង ០៥ និង ៤៦នាទីព្រឹក ក៏ឃើញជនរងគ្រោះ មានគ្នាលើសពី ៣នាក់ ជិះរថយន្តត្រឡប់​មកឈប់នៅខាងមុខសណ្ឋាគារវិញ។

បន្ទាប់មកកម្លាំងចម្រុះ បានចុះបន្តទៅដល់ខុនដូ ឈ្មោះ LZ SEAVIEW RESIDDENCE ស្ថិតនៅភូមិ៥ សង្កាត់៤ ក្រុង ខេត្តព្រះសីហនុ បានធ្វើការឆែកឆេរ ជាន់ទី១៦ បន្ទប់លេខ១៦១២ រកឃើញជនសង្ស័យ ដែលពាក់ព័ន្ធក្នុងករណី តាមបណ្តឹងលេខ ៧៨២ ចំនួន៣ នាក់ ដែលមានឈ្មោះ ដូចខាងក្រោមនេះ៖ ១.HEI LONGJIANG ភេទប្រុស ជនជាតិចិន កើតថ្ងៃ ១៧ ខែមីនា ឆ្នាំ១៩៨៥ អាយុ៣៨ ឆ្នាំ កាន់លិខិតឆ្លងដែនលេខ EH4139597។ ២.ZHOU LAI ភេទប្រុស ជនជាតិចិន​ អាយុ ២៨ឆ្នាំ ៣.WANG JIANPING ភេទប្រុស ជនជាតិចិន អាយុ ២៣ឆ្នាំ។

ក្នុងនោះដែរសមត្ថកិច្ច បាន​ដកហូតសម្ភារៈជាមធ្យោបាយរបស់ជនសង្ស័យ ធ្វើសកម្មភាព រួមមាន៖ ១.រថយន្ត AUDI ពណ៌ខ្មៅ ស្លាកលេខ 2AD-8796 ១គ្រឿង ម្ចាស់ឈ្មោះ ZHOU LAI ។ ២.រថយន្ត RAND ROVER ពណ៌ខ្មៅ ស្លាកលេខ កម្ពុជា CAR.LIF7 (១គ្រឿង) ម្ចាស់ឈ្មោះ WANG JIAN PING។ ៣.រថយន្ត RANG ROVER ពណ៌ខ្មៅ ស្លាកលេខ ភ្នំពេញ 2AW-5665 (១គ្រឿង) ម្ចាស់ឈ្មោះ HEILONG JIANG។ ៤.អាវុធ ខ្លី GLOCK 19 GEN 4 ១០គ្រាប់ (មួយដើម) របស់ឈ្មោះ WANG JIAN PING ។ ៥. អាវុធ GLOCK 17 ខ្លី ប្រើហ្គាស (មួយដើម) របស់ឈ្មោះ WANG JIAN PING។ ៦.ទូរស័ព្ទ ចំនួន ០២គ្រឿង IPHONE 14 PRO ,IPHONE 13។ ៧. ដំបងដែក (០១ដើម )។ ៨.គ្រឿងញៀន មួយចំនួនធំ និងសំភារះជក់ មួយចំនួន។ ៩.លិខិតឆ្លងដែន (០១ច្បាប់) ។

នៅថ្ងៃខែឆ្នាំដដែល វេលាម៉ោង ១៨ និង ១នាទីល្ងាច កម្លាំងនគរបាលជំនាញ បានបន្តទៅឆែកឆេរនៅកាស៊ីណូ ប៉ ឡាយ មួយកន្លែងទៀត ដែលមានទីតាំង ស្ថិតនៅ​ក្រុមទី១៧ ភូមិ៤ សង្កាត់លេខ៤ ក្រុង.ខេត្តព្រះសីហនុ មាននាមករណ៍កាស៊ីណូ ប៉ ឡាយ ( BO LAI ) នាមករណ៍ក្រុមហ៊ុន ប្រីលលានស៊ី សីហនុវីល អ៊ិនវេសម៉ិន និង​ឌីវេលឡុបម៉ិន និងនាមករណ៍អ្នកឈរឈ្មោះ WANG TING ភេទប្រុសជនជាតិ អាហ្សង់ទីន កើតថ្ងៃទី១៤ ខែមិថុនា ឆ្នាំ១៩៨៣ មានអាជ្ញាបណ្ណកាស៊ីណូ លេខ០០៣ គ.ល.ប ចុះថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២២ មានសុពលភាពដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៦ ដោយមានការសហការពីម្ចាស់ទីតាំង កម្លាំងសមត្តកិច្ចនគរបាល និងគណៈកម្មការចម្រុះ បានត្រួតពិនិត្យ និងឆែកឆេរអគារ តែមិនឃើញអត្តសញ្ញាណជនរងគ្រោះ តាមបណ្តឹងលេខ៧៨២ នៅទីនោះទេ ទើបសមត្ថកិច្ចបន្តការស្រាវជ្រាវថែម​ទៀត ពេលនោះ ក៏មានមិត្តរបស់ជនរងគ្រោះម្នាក់ ឈ្មោះ HUANG WAIPING ភេទប្រុស ជនជាតិចិន បានទាក់ទងទៅជនរងគ្រោះ បន្ទាប់មក ជនរងគ្រោះក៏ជិះផាស្អាប់ដោយខ្លួនឯងមកកាស៊ីណូ ប៉ ឡាយ ហើយក៏បានជួបនឹងសមត្ថកិច្ច​តែម្តង ដោយមូលហេតុ ជនរងគ្រោះ ជាបុគ្គលិកចាស់នៅទីនេះ​។

បន្ទាប់មក ក្រុមការងារបានសម្រេចនាំជនរងគ្រោះ និងជនសង្ស័យ ទាំង ៣នាក់ ជាជនជាតិចិន​ពាក់ព័ន្ធករណី​ខាងលើ និងវត្ថុតាង ទៅកាន់ស្នងការដ្ឋាននគរបាល ខេត្តព្រះសីហនុ ដើម្បីបន្តនីតិវិធី​៕​ ឃឹម ប៊ុនណាក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ