រាជធានីភ្នំពេញ ៖ មានការងារមួយចំនួនដែលយុវជនអាចធ្វើបាននៅពេលបោះឆ្នោតម្តងៗ។ ដូច្នេះនៅក្នុងការបោះឆ្នោតសកល នាថ្ងៃទី២៣ខែកក្កដាខាងមុខនេះ យុវជនអាចត្រៀមខ្លួន ដើម្បីចូលរួមធ្វើការងារទាំងនោះបាន។
រូបតំណាងការងារទាំងអស់នោះ ជាការចូលរួមចំណែកជួយសង្គមជាតិផង និងអាចឱ្យយុវជនដកស្រង់បទពិសោធន៍សម្រាប់ជីវិតខ្លួនឯងផង និងជាផ្នែកមួយអាចរកម្រៃសម្រាប់ចាយវា.យបានដែរ។នៅពេលបោះឆ្នោតយុវជនអាចក្លាយជាឃោសនិកដល់សាធារណជនពីសារៈសំខាន់នៃការបោះឆ្នោត ។ ការងារនេះយុវជនមិនអាចរកប្រាក់កម្រៃបានទេ ពីព្រោះជាការស្ម័គ្រចិត្ត ។ បេសកកម្មសំខាន់ការងារនេះ ជំរុញពលរដ្ឋទៅបោះឆ្នោតតាមឆន្ទៈឱ្យបានច្រើន ស្របតាមច្បាប់កំណត់។នៅពេលបោះឆ្នោតនោះដែរ យុវជនការត្រៀមខ្លួន ដើម្បីដាក់ពាក្យបម្រើការងារបោះឆ្នោតជាគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។
![Picture]()
ស្ថាប័នជាតិរៀបចំការបោះឆ្នោតនេះ តែងតែជ្រើសរើសអ្នករៀបចំការបោះឆ្នោតដែលអាចបម្រើការងារនៅពេលមុនថ្ងៃបោះឆ្នោត ថ្ងៃបោះឆ្នោត ឬថ្ងៃក្រោយការបោះឆ្នោតនៅក្នុងរយៈពេលខ្លី ។ ការងារនេះ យុវជនអាចទទួលបានកម្រៃប្រចាំថ្ងៃ ។
រូបតំណាងជាមួយគ្នានេះ យុវជនក៏អាចត្រៀមខ្លួន ដើម្បីដាក់ពាក្យសូមធ្វើការជាអ្នកសង្កេតការណ៍ឱ្យគណបក្សនយោបាយ ឬគណបក្សដែលខ្លួនគាំទ្រ។ ធ្វើជាអ្នកសង្កេតការណ៍ឯករាជ្យឱ្យស្ថាប័នឃ្លាំមើលការបោះឆ្នោតណាមួយក៏បាន ។ តិច ឬច្រើនការងារទាំងអស់នោះ យុវជនអាចទទួលបានកម្រៃពលកម្មប៉ុន្តែអ្វីដែលសំខាន់នោះ គឺពួកគេបានចូលរួមចំណែកនៅក្នុងការជួយសង្គមចូលរួមលើកម្ពស់ដំណើរការ ប្រជាធិបតេយ្យនៅកម្ពុជា។ ជាពិសេសតាមរយៈការងាររយៈពេលខ្លីនេះ យុវជននឹងទទួលបាន បទពិសោធន៍ថ្មីមួយ។ដូច្នេះ ក្រៅពីការត្រៀមខ្លួនទៅបោះឆ្នោតខ្លួនឯង ។ យុវជនអាចចូលរួមធ្វើកិច្ចដូចខាងលើបាន ។ ដើម្បីទទួលបានការងារទាំងអស់នេះ យុវជគួរផ្តើមតាមការជូនដំណឹងរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតចាប់ពីពេលតទៅ ។
រូបតំណាងស្ថាប័នជាតិរៀបចំការបោះឆ្នោតមានកម្មវិធី និងប្រតិទិនការងារច្បាស់លាស់នៅក្នុងដំណើរការរៀបចំការបោះឆ្នោត ។ ដូចជាថាពីពេលណាទៅពេលណាត្រូវជ្រើសរើសបុគ្គលិកបម្រើការងារក្នុងរយៈពេលខ្លី ឬវែង តាមភាពជាក់ស្តែង ។ ជាមួយគ្នានេះ គណបក្សនយោបាយ និងសង្គមស៊ីវិលពាក់ព័ន្ធ ការបោះឆ្នោតក៏ត្រូវប្រកាសជ្រើសរើសអ្នកបម្រើការងារនៅក្នុងអំឡុងពេលបោះឆ្នោតនោះដែរ។
រូបតំណាងគេបានដឹងថា យុវជនដែលមានឈ្មោះនៅក្នុងបញ្ជីបោះឆ្នោតមានលើសពី៦០% នៅក្នុងចំណោមពលរដ្ឋដែលអាចបោះឆ្នោត ។ យុវជនជាសក្តានុពលសំខាន់នៅដំណើរការលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។ យុវជនបាន ក្លាយជាចំនុចប្រកួតប្រជែងរបស់គណបក្សនយោបាយផងដែរ ។ អត្រាយុវជនឈរឈ្មោះជាអ្នកតំណាងរាស្ត្រ របស់គណបក្សមួយៗ អាចជាចំនុចទាក់ទាញអ្នកបោះឆ្នោតមួយ។ គណបក្សណាមានចំនួនបេក្ខជនយុវជន ឈរឈ្មោះច្រើន អាចជាទីចាប់អារម្មរបស់អ្នកបោះឆ្នោត ហើយប្រការនេះអាចជាចំនុច ពិសេសមួយសម្រាប់ គណបក្សនោះលើកយកទៅឃោសនារកសំឡេងបោះឆ្នោតបាន។
នៅកម្ពុជាគេសង្កេតឃើញយុវជនមានបីផ្នែកធំៗ គឺយុវជនគាំទ្រគណបក្សនយោបាយ យុវជនឯករាជ្យ និងយុវជនធ្វើការងារឱ្យអង្គការនៅក្រៅរដ្ឋាភិបាល៕ដោយ សារ៉ាន់
ចែករំលែកព័តមាននេះ