ការរៀបចំតម្រាយផ្លូវ ការរក្សាទុកភ្លើងគប់ និងការធ្វើដំណើរតាមបណ្តាប្រទេសអាស៊ាន សម្រាប់ព្រឹត្តិការណ៍កីឡាស៊ីហ្គេម ២០២៣ ខាងមុខនេះ
- សៀមរាប
ខេត្តសៀមរាប ៖ នាថ្ងៃទី ១១ ខែមីនា ឆ្នាំ ២០២៣ នៅសាលាខេត្តសៀមរាប មានរៀបចំតម្រាយផ្លូវ
ខេត្តសៀមរាប ៖ នាថ្ងៃទី ១១ ខែមីនា ឆ្នាំ ២០២៣ នៅសាលាខេត្តសៀមរាប មានរៀបចំតម្រាយផ្លូវ
ខេត្តសៀមរាប ៖ នាថ្ងៃទី ១១ ខែមីនា ឆ្នាំ ២០២៣ នៅសាលាខេត្តសៀមរាប មានរៀបចំតម្រាយផ្លូវ ការរក្សាទុកភ្លើងគប់ និងការធ្វើដំណើរតាមបណ្តាប្រទេសអាស៊ាន សម្រាប់ព្រឹត្តិការណ៍កីឡាសុីហ្គេមលើកទី៣២ ឆ្នាំ ២០២៣ខាងមុខនេះ ។ ឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាអគ្គលេខាធិការនៃគណៈកម្មាធិការជាតិ CAMSOC- CAMAPGOC បានអញ្ជើញជាអធិបតីភាពដឹកនាំកិច្ចប្រជុំពិភាក្សា និងចុះពិនិត្យទីតាំងប្រារព្ធពិធីប្រោសព្រះរាជទានអគ្គីជ័យកីឡា ដោយមានការចូលរួមពីស្ថាប័នពាក់ព័ន្ធជាច្រើននាក់ទៀត ។ បន្ទាប់ពីបញ្ចប់កិច្ចប្រជុំ ឯកឧត្តម វ៉ាត់ ចំរើន បានដឹកនាំគណៈប្រតិភូចុះទៅពិនិត្យទីតាំងផ្ទាល់នៅប្រាសាទអង្គរតែម្តង ។
នៅក្នុងកិច្ចប្រជុំនេះ ឯកឧត្តម វ៉ាត់ ចំរើន បានមានប្រសាសន៍បូកសរុបលទ្ធផលនៃកិច្ច
ប្រជុំនោះ តាមរយៈនៃការចូលរួមធ្វើការពិនិត្យ ពិភាក្សា ឆ្លុះបញ្ចាំងមតិយោបល់ល្អៗ ប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈ ពីសំណាក់ ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី អង្គភាព ស្ថាប័នពាក់ព័ន្ធទាំងអស់ ដែលបានញ៉ាំងឲ្យដំណើរការនៃកិច្ចប្រជុំនេះ បានប្រព្រឹត្តទៅតាមលំដាប់លំដោយ និងទទួលបានលទ្ធផលតាមការគ្រោងទុក ។
ជាមួយគ្នានេះ ឯកឧត្តម ក៏បានថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តម អស់លោក លោកស្រី ក៏ដូចជាមន្ទីរ អង្គភាពទាំងអស់ដែលបានយកចិត្តទុកដាក់ ក្នុងការចូលរួមផ្តល់ជាមតិយោបល់ដើម្បីរកដំណោះស្រាយរាល់បញ្ហាដែលយើងបានគ្រោងទុកសម្រាប់ថ្ងៃប្រារព្ធកម្មវិធីប្រោសព្រះរាជទានអគ្គីជ័យកីឡា និងការរក្សាទុកភ្លើងគប់ ។ ឯកឧត្តមបានបន្តទៀតថា ចំពោះការងារព្រឹត្តិការណ៍ការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន បានសម្រេចប្រគល់ភារកិច្ចការងារទាំងនេះ ទៅឱ្យសម្តេចពិជ័យសេនា ទៀ បាញ់ ជាអ្នកទទួលខុសត្រូវ និងតំណាងដ៏ខ្ពង់ខ្ពស់សម្តេចតេជោក្នុងការរៀបចំព្រឹត្តិការណ៍ស៊ីហ្គេមឆ្នាំ២០២៣ផងដែរ ។
នេះជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រលើកដំបូងរបស់កម្ពុជា ក្រោយរង់ចាំអស់រយៈពេល ៦៤ឆ្នាំមកហើយ ។ អាជ្ញាធរ និងថ្នាក់ដឹកនាំខេត្តសៀមរាប ក៏បានយកចិត្តទុកដាក់និងខិតខំអភិវឌ្ឍន៍ខេត្ត ដើម្បីឱ្យរីកចម្រើន មានសន្តិសុខ សណ្តាប់ធ្នាប់ល្អ សម្រាប់ព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ដែលកាន់តែកៀកចូលមកដល់នាពេលឆាប់ៗខាងមុខនេះ នៅលើទឹកដីប្រវត្តិសាស្ត្រខេត្តសៀមរាប។ ជាពិសេសគឺការងារសន្តិសុខសណ្តាប់ធ្នាប់ ក្នុងការយាងមកប្រទាននូវគប់ភ្លើងកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នៅប្រាសាទអង្គរវត្ត របស់ព្រះករុណាព្រះបាទសម្ដេច ព្រះបរមនាថ នរោត្ដម សីហមុនី ព្រមទាំងការអនុវត្តការងារប្រកបដោយប្រសិទ្ធភាព មានសាមគ្គីភាពផ្ទៃក្នុង និងមានស្មារតីទទួលខុសត្រូវខ្ពស់ក្នុងការបំពេញការងារស្របតាមគោលនយោបាយច្បាប់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធផង
ដែរ ៕
ដោយឡែក ពាក់ព័ន្ធការរៀបចំប្រោសប្រទាននូវគប់ភ្លើងកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នៅប្រាសាទអង្គរវត្ត របស់ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣ គឺការរត់គប់ភ្លើងនឹងត្រូវធ្វើឡើងជាបន្តបន្ទាប់ ដោយចាប់ផ្តើមចេញពីខេត្តសៀមរាប និងការរៀបចំការរត់ភ្លើងគប់នៅវង់តូចក្នុងតំបន់អង្គរ ១ជុំ រួចបន្តទៅកាន់បណ្តាប្រទេសនានានៅក្នុងតំបន់អាស៊ីអាគ្នេយ៍ រួចហើយបន្តរត់នៅជុំវិញបឹងទន្លេសាប រហូតដល់ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៣ ដែលជាថ្ងៃប្រារព្ធពិធីបើកជាផ្លូវការកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ តែម្តង នៅពហុកីឡដ្ឋានជាតិមរតកតេជោ រាជធានីភ្នំពេញ ។
ចែករំលែកព័តមាននេះ