អភិបាលខេត្តប៉ៃលិន ចុះពិនិត្យរោងចក្រកែច្នៃផ្លែស្វាយរបស់ជនជាតិចិន បង្ហូរទឹកស្អុយប៉ះពាល់ដល់ពលរដ្ឋក្នុងភូមិអូររអិល
- ប៉ៃលិន
ខេត្តប៉ៃលិន ៖ ក្រោយយពេលប្រជាពលរដ្ឋនាំគ្នាផ្តិតមេដៃ ដើម្បីសុំការដោះស្រាយបន្ទាន់ រហូតដល់
ខេត្តប៉ៃលិន ៖ ក្រោយយពេលប្រជាពលរដ្ឋនាំគ្នាផ្តិតមេដៃ ដើម្បីសុំការដោះស្រាយបន្ទាន់ រហូតដល់
ខេត្តប៉ៃលិន ៖ ក្រោយពេលប្រជាពលរដ្ឋនាំគ្នាផ្តិតមេដៃ ដើម្បីសុំការដោះស្រាយបន្ទាន់ រហូតដល់វេលាម៉ោង៥ល្ងាចថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៣ និងមានសារព័ត៌មានចុះផ្សាយពាក់ព័ន្ធនឹងករណីទឹកស្អុយប៉ះពាល់បរិស្ថាន ឯកឧត្តម សៅ សារ៉ាត់ តំណាងរាស្ត្រមណ្ឌលខេត្តប៉ៃលិន លោកបណ្ឌិតជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន ព្រមទាំងក្រុមកាងារមន្ទីរជំនាញជុំវិញខេត្តមួយចំនួន បានចុះត្រួតពិនិត្យរោងចក្រកែច្នៃផ្លែស្វាយរបស់ជនជាតិចិនមួយកន្លែង ស្ថិតនៅភូមិអូររអិល ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ដែលប្រជាពលរដ្ឋរស់នៅភូមិអូររអិលចំនួន៩៩គ្រួសារ បាននាំគ្នាផ្ដិតមេដៃប្ដឹងទៅថ្នាក់ដឹកនាំឲ្យជួយរកដំណោះស្រាយ និងមានចំណាត់ការទៅលើរោងចក្រកែច្នៃផ្លែស្វាយខាងលើ ដែលបានបង្ហូរកាកសំណល់ជ័រស្វាយ ដែលកែច្នៃ ដោយហូរចូលទៅក្នុងប្រឡាយទឹកខណ:ដែលប្រជាពលរដ្ឋប្រើប្រាស់រាល់ថ្ងៃ បង្កឲ្យមានផលប៉ះពាល់ធ្ងន់ធ្ងរដល់ជីវភាពប្រជាពលរដ្ឋ ដូចជាមានជះ ក្លិនស្អុយឈួលឈ្លក់ បង្កទៅជំងឺរោគារលាកផ្លូវដង្ហើម ថប់ដង្ហើម ដល់ប្រជាពលរដ្ឋ ធ្វើឱ្យទឹកប្រឡាយមានក្លិនស្អុយប្រើប្រាស់លែងកើត។
តាមប្រភពព័ត៌មានបន្តទៀតថា ក្រោយពេលចុះពិនិត្យដល់ទីតាំង អាជ្ញាធរជំនាញឱ្យមន្ត្រីក្រោមឱវាទ ណែនាំដល់ម្ចាស់ក្រុមហ៊ុនចិនខាងលើរៀបចំធ្វើអាងស្តុកទឹកស្អុយបង្ហូរចូលឱ្យបានត្រឹមត្រូវ ដោយមិនត្រូវឱ្យទឹក ស្អុយមានសារធាតុគីមីបែបនេះ ហូរចូលទៅក្នុងប្រឡាយ ឬអូរ ដែលប្រជាពលរដ្ឋប្រើប្រាស់នោះឡើយ។ លើសពិនេះ អាជ្ញាធរក៏បានសុំឱ្យប្រជាពលរដ្ឋខាងលើ ថែរក្សាសុខភាពផ្ទាល់ខ្លួន ដើម្បីជៀសវាង កើតជំងឺផ្សេងៗផងដែរ៕
ចែករំលែកព័តមាននេះ