បន្ទាយមានជ័យ ៖ ច្រករបៀងណង់ចាន់ជាច្រកសម្រាប់ពលករខ្មែរទៅរកការងារធ្វើតាមបន្ទាត់ព្រំដែនទៅព្រឹកវិលល្ងាចដែលស្ថិតភូមិអាងសីលាខ្មែរ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ។
![Picture]()
ជាក់ស្តែងនៅល្ងាចថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៣នេះ នៅច្រកណងចាន់(អាងសីលាខ្មែរ) ឃើញមានប្រជាពលរដ្ឋជាពលរដ្ឋខ្មែរត្រឡប់ពីធ្វើការនៅប្រទេសថៃតាមបន្ទាត់ព្រំដែនទៅព្រឹកវិលល្ងាច១ថ្ងៃ មានប្រមាណជិត១០០នាក់ដែលជាពលរដ្ឋរស់នៅក្បែរព្រំដែន។
![Picture]()
ប្រជាពលរដ្ឋបានប្រាប់ថា ៖ ប្រជាពលរដ្ឋដែលរស់ក្បែរព្រំដែនគ្មានមុខរបបអ្វីក្រៅនាំគ្នាឆ្លងដែនទៅរកការងារធ្វើតាមជាយដែននៃប្រទេសថៃ ដែលធ្វើជាពលករកាប់អំពៅជីកដំឡូងមី និងធ្វើការងារអ្វីផ្សេងទៀតសម្រាប់ជីវិភាពគ្រួសារដែករកកម្រៃបានក្នុង១ថ្ងៃពី៣០០ទៅ៤០០បាត ហើយអាចទៅមកព្រឹកវិលល្ងាចដែលថៅកែថៃចាំមកទទួលនៅក្បែរព្រំដែន ។
![Picture]()
ប្រជាពលរដ្ឋបានបញ្ជាក់ថា ៖ នៅពេលដែលពួកឆ្លងដែនតាមច្រករបៀងទៅរកការងារធ្វើតាមបន្ទាត់ព្រំដែនក្នុងទឹកដីថៃចេញ.ចូលដែលប្រើតែអត្តសញ្ញាណប័ណ្ណ និងប័ណ្ណចាក់វ៉ាក់សាំងការពារកូវីដ.១៩ ដែលមានយកយល់ពីកងកកម្លាំងកម្ពុជា និងកម្លាំងភាគីថៃដោយចេញ.ចូលទៅរកការងារធ្វើព្រឹកវិលល្ងាច គឺមិនបានអស់លុយនោះទេ ។
ប្រជាពលរដ្ឋបានបញ្ជាក់រំលឹកថា ៖ប្រជាពលរដ្ឋដែលនៅក្បែរព្រំដែនទំនេរពីធ្វើស្រែ និងចម្ការខ្លួនឯងដែលគ្មានការងារធ្វើភាគច្រើនបានឆ្លងដែនទៅរកការងារធ្វើតាមបន្ទាត់ព្រំដែនសម្រាប់ចិញ្ចឹមគ្រួសារដែលគ្រាន់កាន់កាំបិត និងពូថៅឬចមចូលទៅរកការងារនៅក្បែរព្រំដែនក្នុងទឹកដីថៃបានទៅព្រឹកវិលល្ងាចហើយបាននៅជាមួយក្រុមគ្រួសារ ។
![Picture]()
កងកម្លាំងឈរជើងតាមបន្ទាត់ព្រំដែនបានបញ្ជា្កក់ថា ៖ សម្រាប់ប្រជាពលរដ្ឋដែលចេញ.ចូលទៅព្រឹកវិលល្ងាចរកការងារធ្វើតាមបន្ទាត់ព្រំដែនក្នុងទឹកដីថៃគឺគ្មានច្បាប់អោយចេញ.ចូលនោះទេ តែដោយមានការយកយល់ពីកងកម្លាំងជាប់ព្រំដែនកម្ពុជា និងថៃបានសម្របសម្រួលគ្នាអោយប្រជាពលរដ្ឋចេញ.ចូលព្រឹកវិលល្ងាចសម្រាប់ប្រជាពលរដ្ឋរស់នៅជាប់ជាយដែនឃើញមុខរាល់ថ្ងៃទើបអនុញ្ញាត៕
![Picture]()
![Picture]()
ចែករំលែកព័តមាននេះ