ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អធិការរងទទួលផែនគ្រឿងញៀ.នបញ្ចប់ជីវិតដោយកាំភ្លើ.ងអាកា

1 ឆ្នាំ មុន
  • ព្រះវិហារ

ខេត្តព្រះវិហារ ៖ អធិការ​ង​ទទួល​បន្ទុក​ផែនការ​ងារ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀ​.​ន​ខេត្តព្រះវិហារ​ម្នាក់ កាលពី​វេលា​ម៉ោង​៩​និង​៥០​នាទី​យប់ ថ្ងៃ​ទី​១០ ខែមីនា ឆ្នាំ​២០២៣ បាន​បញ្ចប់ជីវិត​ដោយ​កាំភ្លើង​អាកា មូលហេតុ​មាន​វិបត្តិ​សេដ្ឋកិច្ច​ក្នុង​គ្រួសារ ។…

ខេត្តព្រះវិហារ ៖ អធិការ​ង​ទទួល​បន្ទុក​ផែនការ​ងារ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀ​.​ន​ខេត្តព្រះវិហារ​ម្នាក់ កាលពី​វេលា​ម៉ោង​៩​និង​៥០​នាទី​យប់ ថ្ងៃ​ទី​១០ ខែមីនា ឆ្នាំ​២០២៣ បាន​បញ្ចប់ជីវិត​ដោយ​កាំភ្លើង​អាកា មូលហេតុ​មាន​វិបត្តិ​សេដ្ឋកិច្ច​ក្នុង​គ្រួសារ ។

ជន​រង​គ្រោះ​ឈ្មោះ ក្រូច ប៊ុ​ន​តូ ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ មុខរបរ មន្ត្រី​នគរ​បា ល​ជាតិ មាន​តួនាទី​ជា​អធិការរង​ទទួល​បន្ទុក​ការងារ​ប្រឆាំង​គ្រឿង​ញៀ​.​ន រស់នៅ​ភូមិ​គោក​បេង សង្កាត់​កំពង់​ប្រណាក ក្រុង​.​ព្រះ​វិហារ ខេត្តព្រះវិហារ ។

តាម​សាក្សី​បញ្ជាក់​ថា នៅ​វេលា​ម៉ោង​ខាងលើ ជន​រង​គ្រោះ​បាន​ធ្វើ​អត្ត​ឃា​.​តបា​.​ញ់​ស​ម្លា​.​ប់​ខ្លួន ដោយ​កាំភ្លើង​ម៉ាក AK៤៧ នៅ​ក្នុង​បន្ទប់ទឹក​ផ្ទះ​របស់​ខ្លួន មូលហេតុ សង្ស័យ​មាន​វិបត្តិ​សេដ្ឋកិច្ច​ក្នុង​គ្រួសារ ។

ក្រោយ​កើតហេតុ​លោកស្នងការ​នគរបាល​ព្រះ​វិហារ បាន​ចាត់តាំង​កម្លាំង​ជំនាញ​ពាក់​ពន្ធ​ឲ្យ​បង្កើត​គណៈកម្មការ ដើម្បី​ចុះ​ពិនិត្យ​សាកស​.​ព និង​ធ្វើ​កំណត់ហេតុ​ជំវិញ​នៅ​ទីនោះ ក្រោម​ការ​សម្របសម្រួល​ពី​ស្ថាប័ន​អយ្យការ​អម​សាលា ដំបូង​ខេត្ត​ផង​ដែរ ។

នៅ​កន្លែង​កើតហេតុ​បាន​ពិនិត្យ​ឃើញ​មាន​អា​វុ​.​ធ​អាកា​៤៧ ចំនួន​១ ដើម ជាមួយ និង​គ្រាប់​ចំនួន​២០​គ្រាប់ សំបក​គ្រា​.​ប់​កាំ​ភ្លើ​.​ង​អាកា​ចំនួន​១០ សំបក នៅ​ក្នុង​បន្ទប់ទឹក​។

ស​.​ព​បាន​ដេក​ស្លា​.​ប់​ក្នុង​ថ្លុក​ឈា​.​ម​ក្នុង​បន្ទប់ទឹក ដោយ​ភ្ជាប់​ជាមួយ​កាំភ្លើង​អាកា​មួយ​ដើម​ផង ដែល​នៅ​លើ​ដងខ្លួន​មាន​ធ្លុះធ្លាយ​ជា​ច្រើន​កន្លែង​ដោយ​គ្រាប់​កាំ​ភ្លើ​.​ង ។ ករណី​ខាងលើ​នេះ សមត្ថកិច្ច​បាន​ប្រមូល​ព័ត៌មាន​ពី​សាក្សី​នៅ​ជុំវិញ​កន្លែង​កើតហេតុ និង​ពី​ក្រុម​គ្រួសារ​នៃ​ជន​រង​គ្រោះ​ដោយ​បាន​ធ្វើការ​សន្និដ្ឋាន​ជាបឋម​ថា ជន​រង​គ្រោះ​ពិតជា​ស្លា​.​ប់​ដោយសារ​ការ​ធ្វើ​អត្ត​ឃា​.​តបា​.​ញ់​ស​ម្លា​.​ប់​ខ្លួនឯង​ប្រាកដ​មែន ។បន្ទាប់​សមត្ថកិច្ច​ក៏​បាន​ប្រគល់​ស​.​ព​ឲ្យ​ទៅ​ក្រុម​គ្រួសារ ដើម្បី​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ