ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នៅ​ក្នុង​សង្គម​ខ្មែរ​មានការ​សង្កេត​ឃើញ​ថា ក្មេង​ស្រី​បាន​ដើរតួ​នា​សំខាន់​នៅ​ក្នុង​ការ​រក​ប្រាក់​ផ្គត់ផ្គង់​គ្រួសារ​។ នៅ​ក្នុង​គ្រួសារ​មួយ បើ​គ្មាន​លទ្ធភាព​ឱ្យ​កូន​រៀន​ទាំង​ពីរ​នាក់ រវាង​កូនប្រុស និង​ស្រី​នោះ ឪពុក​ម្តាយ​អាច​នឹង​ឱ្យ​កូនស្រី​ឈប់​សិក្សា​មុន​កូនប្រុស​។ តាម​ពិត​ទៅ​សកម្មភាព​នេះ​មិនមែន​ឪពុក​ម្តាយ​ស្រឡាញ់​កូន​មិន​ស្មើគ្នា​នោះ​ទេ…

រាជធានី​ភ្នំពេញ ៖ នៅ​ក្នុង​សង្គម​ខ្មែរ​មានការ​សង្កេត​ឃើញ​ថា ក្មេង​ស្រី​បាន​ដើរតួ​នា​សំខាន់​នៅ​ក្នុង​ការ​រក​ប្រាក់​ផ្គត់ផ្គង់​គ្រួសារ​។ នៅ​ក្នុង​គ្រួសារ​មួយ បើ​គ្មាន​លទ្ធភាព​ឱ្យ​កូន​រៀន​ទាំង​ពីរ​នាក់ រវាង​កូនប្រុស និង​ស្រី​នោះ ឪពុក​ម្តាយ​អាច​នឹង​ឱ្យ​កូនស្រី​ឈប់​សិក្សា​មុន​កូនប្រុស​។

រូបតំណាង

តាម​ពិត​ទៅ​សកម្មភាព​នេះ​មិនមែន​ឪពុក​ម្តាយ​ស្រឡាញ់​កូន​មិន​ស្មើគ្នា​នោះ​ទេ ។ ការ​ឱ្យ​កូនស្រី​ឈប់​រៀនសូត្រ​មុន​កូនប្រុស ដោយសារ​ផ្គត់​គំនិត​ចាស់​ៗ​ពី​បុរាណ​បាន​គិត​ថា មុន និង​ក្រោយ​ក្មេង​ស្រី​គង់តែ​ឈប់​សិក្សា​ដដែល។ ក្មេង​ស្រី​គង់តែ​នឹង​ក្លាយជា​ភរិយា​របស់​គេ​ដដែល ដូច្នេះ​មិនបាច់​រៀន​ច្រើន​ក៏​បាន​។

លោកស្រី ចាន់​ថុ​ល ដែល​ជា​កូនច្បង​នៅ​ក្នុង​គ្រួសារ​ដែល​មាន​បងប្អូន​៦​នាក់ និយាយ​ថា អ្នកស្រី​បាន​ជួយ​រក​ប្រាក់​មក​ផ្គត់ផ្គង់​គ្រួសារ​តាំងពី​អាយុ​១៣​ឆ្នាំ។ នៅអាយុ​១៣​ឆ្នាំ អ្នកស្រី​បាន​ក្លាយជា​អ្នក​លក់ដូរ​ទំនិញ​ក្នុង​ផ្សារ​ជាមួយ​ម្តាយ ដើម្បី​រក​ប្រាក់​ឱ្យ​បងប្អូន​ដែល​ជា​បុរស​បាន​សិក្សា​ដល់​មហាវិទ្យាល័យ ។

ស្ត្រី​រូប​នេះ មិនតូច​ចិត្ត​ចំពោះ​ពលិកម្ម​របស់​ខ្លួន​នោះ​ទេ ត្បិត​អី​ពេល​នេះ អ្នកស្រី​ទទួល​បានការ​តបស្នង​គុណ​ពី​បងប្អូន​ដែល​បាន​រៀន​ខ្ពស់។ តែ​អ្នកស្រី​នៅ​តែ​អន់ចិត្ត​ពី​ការ​ដែល​ខ្លួន​គ្មាន​ចំណេះដឹង ហើយ​ការ​គ្មាន​ចំណេះដឹង​នេះ ​មិន​មាន​នរណា​អាច​ជួយ​គាត់​បាន​ទេ។​ អ្នកស្រី​បាន​និយាយ​ថា «​គ្មាន​លុយ​បងប្អូន​ជួយ​លុយ តែ​ចំណេះ​គ្មាន គ្មាននរណា​អាច​ជួយ​បាន​ទេ​»​។

អត្រា​សិក្សា​រវាង​សិស្ស​ស្រី និង​សិស្ស​ប្រុស​នៅ​មហាវិទ្យាល័យ ឬ​យ៉ាង​ហោច​ណាស់​ចាប់ពី​វិទ្យាល័យ​ទៅ​នៅ​តែ​មាន​គម្លាត​ឆ្ងាយ​ពី​គ្នា​នៅឡើយ។ ការ​សិក្សា​ថ្នាក់​កាន់តែ​ខ្ពស់​ ចំនួន​សិស្ស​ស្រីកាន់តែ​តិច ​នៅ​ពេល​ការ​សិក្សា​មាន​តម្លៃ​ជា​ខ្លាំង​នៅ​ក្នុង​ការ​លើកកម្ពស់​សិទ្ធិ​នារី ដើម្បី​ចូល​បម្រើ​ការងារ​នៅ​គ្រប់​វិស័យ​ទាំង​សេដ្ឋកិច្ច នយោបាយ និង​សង្គម ​ជាដើម​នោះ​។

រូបតំណាង

ក្រៅពី​ផ្នែក​ហិរញ្ញវត្ថុ និង​ផ្នត់គំនិត​ចាស់​បុរាណ​ដែល​បាន​ក្លាយជា​ឧបសគ្គ​នៅ​ក្នុង​ការ​ទទួល​បានការ​អប់រំ​របស់​ក្មេង​ស្រី។ សុវត្ថិភាព​ការ​ធ្វើ​ដំណើរ និង​ការ​ស្នាក់​នៅ​ក៏​នៅ​តែ​ជា​ឧបសគ្គ​ដល់​ការ​សិក្សា​របស់​ក្មេង​ស្រី​ដែរ។ នៅ​ឱកាស​ទិវា​សិទ្ធិ​នារី​ឆ្នាំ​នេះ មានការ​អំពាវនាវ​ពី​ប្រមុខ​រដ្ឋាភិបាល​ឱ្យ​មានការ​ចូលរួម​ពី​សប្បុរសជន​ក្នុង​ការ​កសាង​អន្តេ​វេ​សិ​ក​ដ្ឋា​ន​សម្រាប់​សិស្ស​ស្រី​នៅ​ជនបទ តាម​វិទ្យាល័យ​នៅ​ទូ​ទាំង​ប្រទេស ដើម្បី​កាត់​បន្ថយ​គម្លាត​នៃ​វិសមភាព​រវាង​សិស្ស​នៅ​តំបន់​ជនបទ និង​ទីក្រុង​។

មួយ​ថ្ងៃ មុន​ទិវា​សិទ្ធិ​នារី ៨ ខែមីនា​នេះ សម្តេច​ហ៊ុន សែន លោក ហ៊ុន សែន បាន​លើកទឹកចិត្ត​ឲ្យ​មានការ​កសាង​អន្តេ​វេ​សិ​ក​ដ្ឋា​ន​បន្ថែម​ទៀត នៅ​តាម​សាលា​កម្រិត​មធ្យមសិក្សា​នៅ​ទូ​ទាំង​ប្រទេស​សម្រាប់​សិស្ស​ស្រី​នៅ​តាម​ជនបទ ជា​ពិសេស​សិស្ស​ក្រីក្រ ។ សម្តេច​បាន​បញ្ជាក់​ថា បើ​គ្មាន​ស្ត្រី​នៅ​មធ្យមសិក្សា​ទេ ក៏​គ្មាន​ស្ត្រី​នៅ​ឧត្តម​សិក្សា​នោះ​ដែរ​។កន្លង​មាន​របាយការណ៍​បញ្ជាក់​ថា អត្រា​ចុះ​ឈ្មោះ​ចូល​រៀន​របស់​សិស្ស​ស្រី​នៅ​ថ្នាក់បឋមសិក្សា និង​មធ្យមសិក្សា​មាន​ប្រមាណ​៤៨​ភាគរយ ។ ចំណែក​ការ​ចុះ​ឈ្មោះ​ចូល​រៀន​នៅ​ថ្នាក់ឧត្តម​សិក្សា​មាន​ចំនួន​តែ​៣៧.៦ ភាគរយ​ប៉ុណ្ណោះ​។

គម្លាត​សិស្ស​ប្រុស និង​សិស្ស​នៅ​ពេល​រៀន​កាន់តែ​ខ្ពស់​នេះ​មាន​បញ្ហា​មួយ​ចំនួន ប៉ុន្តែ​បញ្ហា​សុវត្ថិភាព​ការ​ធ្វើ​ដំណើរ​ទៅ​សិក្សា និង​ការ​ស្នាក់​នៅ ដើម្បី​សិក្សា​ជា​ផ្នែក​សំខាន់​មួយ ។ នៅ​ទី​ជនបទ​ការ​ធ្វើ​ដំណើរ​ទៅ​សិក្សា​អាច​ជួប​ការ​លំបាក​ដោយសារ​ផ្លូវ​ធ្វើ​ដំណើរ​នៅ​ឆ្ងាយ​ពី​ផ្ទះ​ហើយ​អាច​មិន​មាន​សុវត្ថិភាព​។ចំណែក​កន្លែង​ស្នាក់​នៅ របស់​សិស្ស គឺ​អន្តេ​វេ​សិ​ក​ដ្ឋា​ន​នេះ មាន​មិន​គ្រប់គ្រាន់ ឬ​គ្មាន​តែ​ម្តង​នៅ​តាម​វិទ្យាល័យ និង​មហាវិទ្យាល័យ​។

រូបតំណាង

បើ​តាម​ប្រមុខ​ដឹកនាំ​រដ្ឋាភិបាល ការ​កសាង​អន្តេ​វេ​សិ​ក​ដ្ឋា​ន​សម្រាប់​សិស្ស​ស្រី​នៅ​ជនបទ ដើម្បី​កាត់​បន្ថយ​គម្លាត​នៃ​វិសមភាព​រវាង​សិស្ស​នៅ​តំបន់​ជនបទ និង​ទីក្រុង និង​ជំរុញ​ក៏​ដូច​ជា​លើកកម្ពស់​សិទ្ធិ​ស្ត្រី​ឲ្យ​ទទួល​បានការ​សិក្សា​កាន់តែ​ខ្ពស់​ផង​ដែរ​។ ការ​កសាង​អន្តេ​វេ​សិ​ក​ដ្ឋា​ន​នេះ រដ្ឋាភិបាល​បាន​ធ្វើ​រួច​មក​ហើយ​សម្រាប់​សិស្ស​ក្រីក្រ និង​គ្រូ ដោយ​ការ​កសាង​នេះ​ចំណាយ​ថវិការដ្ឋ​សុទ្ធសាធ ។ ដូច្នេះ​ហើយ​ទើប​លោក​អំពាវនាវ​ឲ្យ សប្បុរសជន​នានា​ចូលរួម​វិភាគទាន​កសាង​បន្ថែម​ទៀត​។​នេះ​ជា​ការ​បញ្ជាក់​របស់​សម្តេច ហ៊ុន សែន​។

មិន​ថា បុរស និង​ស្រី​នោះ​ទេ ទាមទារ​ឱ្យ​មានការ​សិក្សា​បាន​ខ្ពស់ ទើប​ជីវិត​កាន់តែ​ល្អ​ប្រសើរ ។ ស្ត្រី​មានចំណេះ​ដឹង​ខ្ពស់​មិន​ត្រឹម​ជួយ​លើកកម្ពស់​សិទ្ធិ​សេរីភាព និង​ការ​រស់នៅ​របស់​ពួក​គាត់​នោះ តែ​នឹង​ជួយ​ដល់​ការ​អប់រំ​សម្រាប់​សង្គម​ទាំងមូល​ផង​ដែរ ។ ស្ត្រី​ជា​ម្តាយ​ដែល​មាន​ប្រសិទ្ធភាព​ខ្ពស់​នៅ​ក្នុង​ការ​អប់រំ​ណែនាំ​កូន​ៗ​។

ក្រៅពី​ការ​លើកទឹកចិត្ត​ដល់​ការ សាងសង់​អន្តេវាសិកដ្ឋាន​សម្រាប់​សិស្ស​ស្រី​ក៏​មានការ​ស្នើ​ឱ្យ​មានការ​ផ្តល់​អាហារូបករណ៍​ដល់​សិស្ស​នារី​ឱ្យ​បាន​ច្រើន​ផង​ដែរ​៕​ ដោយ សា​រ៉ា​ន់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ