ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថៅកែ​កាស៊ីណូ​រំលោ.ភ​យក​ដី​ចំណី​អូរ​ធ្វើ​ជា​កម្ម​សិទិ្ធ ​ត្រូវ​​មន្ត្រី​ជំនាញ​ចុះ​ទៅ​ពិនិត្យ​មើល​​

1 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ រហូត​មក​ដល់​រសៀល​ថ្ងៃ​ទី​១០ ខែមីនា ឆ្នាំ​២០២៣ ក្រោយ​ពេល​មាន​ប្រជា​ពលរដ្ឋ​បាន​​រាយការណ៍​ថា ថៅកែ​ក្រុមហ៊ុន​កាស៊ីណូ​ម្នាក់ បាន​យក​គ្រឿងចក្រ​អេ​ស្កា​វ៉ា​ទ័​រ ទៅ​ជីក​កកាយ​រំលោភ​យក​ដី​មាត់​អូរ​ធម្មជាតិ បុក​គ្រឹះ​សាងសង់​ជើងទេ…

ខេត្ត​ប៉ៃលិន ៖ រហូត​មក​ដល់​រសៀល​ថ្ងៃ​ទី​១០ ខែមីនា ឆ្នាំ​២០២៣ ក្រោយ​ពេល​មាន​ប្រជា​ពលរដ្ឋ​បាន​​រាយការណ៍​ថា ថៅកែ​ក្រុមហ៊ុន​កាស៊ីណូ​ម្នាក់ បាន​យក​គ្រឿងចក្រ​អេ​ស្កា​វ៉ា​ទ័​រ ទៅ​ជីក​កកាយ​រំលោភ​យក​ដី​មាត់​អូរ​ធម្មជាតិ បុក​គ្រឹះ​សាងសង់​ជើងទេ ជាប់​នឹង​អគារ​ដ៏​ខ្ពស់​ស្កឹមស្កៃ ដែល​ស្ថិត​នៅ​ចំ​ណុ​ច​អូរ​កប់​អង្ករ ក្នុងភូមិ​អូរ​ឈើ​ក្រំ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន ត្រូវ​បាន​អាជ្ញាធរ​មូលដ្ឋាន​ចុះ​ទៅ​ត្រួតពិនិត្យ​ហើយ ដោយ​អះអាង​ថា មិន​ប៉ះពាល់​អ្វី​នោះ​ទេ​ ។ តែ​ប្រជាព​លរដ្ឋ​ថា ថ្ងៃ​ខាង​មុខ អាច​នឹង​ប្រើប្រាស់​ដី​មាត់​អូរ​ខាងលើ​នេះ​ជា​បន្តបន្ទាប់​ទៀត បង្ក​ឱ្យ​មានការ​កកស្ទះ​ទឹក​ពេល​រដូវវស្សា​។

បើ​តាម​ប្រជាពលរដ្ឋ​បានឱ្យ​ដឹង​ថា​ ថៅកែ​កាស៊ីណូ​ម្នាក់ដែល​បាន​បុក​គ្រឹះ​សង់​ជើងទេ ជាប់​នឹង​អគារ​​​ដ៏​ធំ មាន​ប្រមាណ​៤០​ទៅ​៥០​បន្ទប់នៅ​ក្បែរ​អូរ​ធម្មជាតិ​ខាងលើ​ ។ សូម​បញ្ជាក់​ថា ថៅកែ​កាស៊ី​ណូ​​ខាងលើ​នេះ បាន​ជីក​កកាយ​ដី​បុក​គ្រឹះ​រហូត​ទៅ​ដល់​ក្នុង​ដី​ចំណី​អូរ ខណ​:​មាន​កម្មករ​ប្រុស​ស្រី​ជា​ច្រើន​នាក់កំពុងធ្វើការ​នៅ​ទីនោះ​។

ប្រភព​បាន​បន្ត​ថា ការ​បុក​គ្រឹះ​រំលោភ​យក​ចំណី​អូរ​ធម្មជាតិ​ធ្វើ​ជា​កម្មសិទ្ធិ​ផ្ទាល់ខ្លួន​នេះ អាច​នឹង​បង្ក​ផល​ប៉ះពាល់​ដល់​ប្រព័ន្ធ​ផ្លូវទឹក​ហូរ ជា​ពិសេស​នា​រដូវវស្សា ពេល​ដែល​ភ្លៀង​ធ្លាក់​ជោកជាំ អាច​នឹង​ធ្វើ​ឱ្យ​ទឹក​ហូរ​មិន​ទាន់ បង្ក​ទៅ​ជា​ស្ទះ​ប្រព័ន្ធ​ផ្លូវទឹក ជន់​លិចលង់​ដល់​ផ្ទះ​ពួក​គាត់ ដែល​រស់នៅ​ក្បែរ​ៗ នោះ​ជាក់​ជា​មិន​ខាន ​។ ពួក​គាត់​ពិតជា​មានការ​ព្រួយបារម្ភ​ខ្លាំង​ពី​ការ​លិចលង់​ដល់​ផ្ទះសម្បែង​របស់​ខ្លួន បើសិនជា​គ្មា ន​ការ​ពិនិត្យ​រៀបចំ​ឱ្យ​បាន​ត្រឹមត្រូវ​។ បើ​តាម​ការ​សង្ស័យ ការ​ជីក​កកាយរ​ហូ​ដល់​ចំណី​អូរ​នេះ ប្រហែលជា​គ្មាន​ច្បាប់ទម្លាប់​ត្រឹមត្រូវ​អ្វី​នោះ​ទេ តែ​បន្ត​យក​ចំណី​អូរ​ធ្វើ​ជា​កម្មសិទ្ធិ​ផ្ទាល់​ខ្លួន​។

បើ​តាម​ប្រភព​ព័ត៌មាន​ពី​លោក សៀ សុខុម អភិបាលស្រុក​សាលា​ក្រៅ បានឱ្យ​ដឹង​ថា ៖ ខាង​លោក​បាន​ចាត់​ឱ្យ​មន្ត្រី​ក្រោម​ឱវាទ​ចុះ​ទៅ​ពិនិត្យ​មើល​កន្លែង​បុក​គ្រឹះ​សាងសង់​អគារ​ខាងលើ​រួចរាល់​ហើយ គឺ​គេ​មិន​ធ្វើ​នៅ​លើ​ចំណី​អូរ​ទេ ដោយ​គេ​បុក​គ្រឹះ​សង់​ជើងទេ សម្រាប់​ទប់​ដី​កុំឱ្យ​ដី​បាក់​ចូល​ក្នុង​អូរ ប៉ុណ្ណោះ​។ លោក​បន្ត​ទៀត​ថា គេ​គ្រាន់តែ​សង់​ខឿន ដើម្បី​ទប់​កុំ​បាក់​ដី បង្ក​ការ​ស្រុត​អគារ​ផង​ដែរ ​៕ ​

អត្ថបទសរសេរ ដោយ