ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចុះ​បង្ក្រាប​បទល្មើស​ដី​ព្រៃ​នៅ​ស្ថានីយ​ស្តារ​ព្រៃ​ឈើ​ក្រសាំង​ស្រុក​រមាស​ហែក

2 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ៖ មាន​ប្រជាពលរដ្ឋ​ចំនួន​៧២​គ្រួសារ មក​ពី​ភូមិ​ចំនួន​០២ គឺ​ភូមិ​បុស្ស​ឃុំ​ត្រស់ និង​ភូមិ​ត្រពាំង​ស្មាច់​ ឃុំ​អណ្តូង​ត្របែក ស្រុក​រមាស​ហែក បាន​នាំ​គ្នា​ទៅ​កាប់​រុករាន​ដី​ព្រៃ​ចម្ការ​ឈើ​ដាំ​របស់​រដ្ឋ​នៃ​ស្ថានីយ​ផ្សព្វផ្សាយ និង​ស្តារ​ព្រៃឈើ​ក្រសាំង​យក​ទៅ​ធ្វើ​ជា​កម្មសិទ្ធិ…


ខេត្តស្វាយរៀង ៖ មាន​ប្រជាពលរដ្ឋ​ចំនួន​៧២​គ្រួសារ មក​ពី​ភូមិ​ចំនួន​០២ គឺ​ភូមិ​បុស្ស​ឃុំ​ត្រស់ និង​ភូមិ​ត្រពាំង​ស្មាច់​ ឃុំ​អណ្តូង​ត្របែក ស្រុក​រមាស​ហែក បាន​នាំ​គ្នា​ទៅ​កាប់​រុករាន​ដី​ព្រៃ​ចម្ការ​ឈើ​ដាំ​របស់​រដ្ឋ​នៃ​ស្ថានីយ​ផ្សព្វផ្សាយ និង​ស្តារ​ព្រៃឈើ​ក្រសាំង​យក​ទៅ​ធ្វើ​ជា​កម្មសិទ្ធិ និង​អាស្រ័យ​ផល ដោយ​ដាំ​ដំណាំ ចេក ដំឡូង ហើយ​សង់​ខ្ទម​ចាំចម្ការ​យ៉ាង​អនាធិបតេយ្យ ត្រូវ​បាន​អាជ្ញាធរ​ដឹកនាំ​កម្លាំង​ចម្រុះ​ទៅ​បង្ក្រាប​ និង​ហៅ​មក​អប់រំ​បញ្ឈប់​ឲ្យ​បន្តសកម្មភាព​រុករាន​បន្ត​ទៀត ។

ការ​ចុះ​បង្ក្រាប និង​អប់រំ​ផ្សព្វផ្សាយ​នេះ ដឹកនាំ​ដោយ​លោក​ម៉ែ​ន អេ​ង អភិបាលរង​ខេត្តស្វាយរៀង​តំណាង​លោកម៉ែ​ន វិបុល អភិបាលខេត្ត និង​លោក​ហម សា​រ៉ា​វុ​ធ អនុប្រធាន​រដ្ឋបាល​ព្រៃឈើ​រមាស​ហែក ។ ករណី​នេះ បាន​កើតឡើង​នៅ​វេលា​ម៉ោង​២​រសៀល​ថ្ងៃ​ទី​៩ ខែមីនា ឆ្នាំ​២០២៣ នៅ​ចំណុច​ស្ថានីយ​ផ្សព្វផ្សាយ និង​ស្តារ​ព្រៃឈើ​ក្រសាំង​ដោយ​បាន​អញ្ជើញ​ប្រជាពលរដ្ឋ​ដែល​ចូល​ទៅ​កាប់​រុករាន​ដី​ព្រៃរបស់​រដ្ឋ​ទាំងនោះ​ឲ្យ​ចូល​ទៅ​ដោះស្រាយ​។

បើ​តាម​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ក្រុមការងារ​ចម្រុះ​ដែល​មាន​លោក​ម៉ែ​ន អេ​ង អភិបាលរង​ខេត្ត បាន​ដឹកនាំ​កិច្ចប្រជុំ​ពិភាក្សា​ដោះស្រាយ​ការ​រុករាន​កាន់កាប់ និង​អាស្រ័យ​ផល​លើ​ដី​ស្ថានីយ​ផ្សព្វផ្សាយ និង​ស្តារ​ព្រៃឈើ​ក្រសាំង​នោះ​បាន​ធ្វើ​ឡើង​នៅ​សាលាឃុំ​ត្រស់ ស្រុក​រមាស​ហែក ខេត្តស្វាយរៀង​។
ក្នុង​កិច្ចប្រជុំ​នេះ ក៏​មានការ​ចូលរួម​ពី​សំណាក់​លោក ខៀវ តុលា ជា​មេធាវី​ប្រចាំ​រដ្ឋបាល​ខេត្ត លោក ស៊ូ ម៉ុ​ល អភិបាលស្រុក​រមាស​ហែក លោក សុខ សុទ្ធា​វុ​ធ ប្រធាន​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេ​សាទ​ខេត្ត លោកស្រី​អភិបាលរង​ស្រុក ក្រុមការងារ​រដ្ឋបាល​ព្រៃឈើ​ក្រសួងកសិកម្ម និង​ក្រុម​ការ​ងារ​មន្ទីរ​កសិកម្ម​ខេត្ត អស់លោក​លោកស្រី ក្រុមការងារ​ថ្នាក់​ស្រុក អាជ្ញាធរ ឃុំ​ត្រស់ និង​ឃុំ​អណ្តូង​ត្របែក​និង​តំណាង​ប្រជាពលរដ្ឋ​ចំនួន​៧២​គ្រួសារ​ផង​ដែរ​។

ប្រភព​បន្ត​ថា តាម​ការ​ចុះ​ពិនិត្យ​របស់​ក្រុមការងារ​លើ​សំណុំរឿង​នៃ​ការ​រុករាន​ដី​ព្រៃ​នេះ​ដែរ អាជ្ញាធរ​រក​ឃើញ​ថា មូលហេតុ​ដែល​នាំ​ឱ្យ​ប្រជាពលរដ្ឋ​នៅ​ភូមិ​ត្រពាំង​ស្មាច់ ឃុំ​អណ្ដូង​ត្របែក ភូមិ​បុស្ស ឃុំ​ត្រស់ បាន​នាំ​គ្នា​ទៅ​កាប់​ឆ្ការព្រៃ​យក​ដី​ដាំ​ដុះ​ដំឡូង ដាំ​កៅស៊ូ និង​ចាប់​យក​ដីចម្ការ​ឈើ​ដាំ​ដែល​ជា​ព្រៃឈើ​របស់​រដ្ឋ គឺ​បណ្តាល​មក​ពី​ប្រជាពលរដ្ឋ​ជឿ​តាម​ការ​ញុះញង់​របស់​មេខ្យល់ ។ ប្រភព​បន្ត​ទៀត​ថា ដី​ព្រៃ​ចម្ការ​ឈើ​ដាំ​នៃ​ស្ថានីយ​ផ្សព្វផ្សាយ និង​ស្តារ​ព្រៃឈើ​នេះ គឺ​គ្រប់គ្រង​ដោយ​ក្រសួង​កសិកម្ម​រុក្ខា​ប្រមាញ់ និង​នេសាទ ដោយ​មានការ​ញុះញង់​ពី​មេខ្យល់ ទើប​ការ​កាប់​រុករាន​បែប​អនាធិបតេយ្យ​នេះ​។

ម្យ៉ាង ប្រជាពលរដ្ឋ​ជឿ​លើ​ការ​ញុះញង់​របស់​មេខ្យល់ ដែល​លើកយក​រឿង​ចាស់​របស់​ប្រជាពលរដ្ឋ​៧៨​​គ្រួសារ ពាក់ព័ន្ធ​ទៅ​នឹង​ដី​ចំនួន​៤៧៦​ហិ​កតា ដែល​ប្រជាពលរដ្ឋ​បាន​ស្នើ​សុំ​ទៅ​ប្រមុខ​រាជរដ្ឋា​ភិបាល​ក្នុង​អំឡុង​ឆ្នាំ​២០១១ ដើម្បី​កាន់កាប់​ជា​កម្មសិទ្ធិ ក៏​ប៉ុន្តែ​ដី​ជាក់ស្ដែង​ដែល​ប្រជាពលរដ្ឋ​២​ភូមិ​ខាងលើ បាន​រុករាន​និង​អាស្រ័យ​ផល​មាន​តែ​១១៧​ហិ​កតា​តែ​ប៉ុណ្ណោះ​ ។ ប្រភព​បាន​បញ្ជាក់​ថា អនុ​វត្ត​តាម​បទបញ្ជា​(០១​បប​)​របស់​រាជរដ្ឋាភិបាល​បាន​ឆ្វៀល​ចេញ​រួច​ហើយ កាល​ណោះ​ក្រុម​និស្សិត​​ស្ម័គ្រចិត្ត​របស់​សម្តេច​តេ​ជោ ក៏​បាន​ចុះ​វាស់វែង និង​បាន​ចេញ​ប័ណ្ណកម្មសិទ្ធិ​រួច​ហើយ​ដែរ គឺ​ប្រជា​ពលរដ្ឋ​ទាំង ៧៨​គ្រួ​សារបាន​ទទួល​ដី​ក្នុង​មួយ​គ្រួសារ​១​ហិ​កតា​កន្លះ ស្មើ​និង​១១៧​ហិ​កតា​។

ចំពោះ​ដី​ដែល​នៅ​សល់​ចំនួន​៣៦២​ហិ​កតា គឺ​ប៉ះ​ចំ​ដីចម្ការ​ឈើ​ដាំ​របស់​រដ្ឋ​ក្នុង​ឆ្នាំ ២០០៥. ២០០៦. ២០១៩ .២០១១ និង​នៅ​មាន​ប៉ះពាល់​ដី​ប្រជាពលរដ្ឋ​ស្នើ​សុំ​បង្កើត​ជា​សហគមន៍​ព្រៃឈើ​ក្រសាំង​ទៀត​ផង​។​ហើយ​ក្នុង​នោះ​ដី​នេះ​ក៏​ត្រូវ​តំណាង​ប្រជាពលរដ្ឋ​(​សហគមន៍​ព្រៃឈើ​)​បាន​លក់​ទៅ​ឲ្យ​ឈ្មោះ​សោម គង់ មាន​ទីលំនៅ​នៅ​រាជធានី​ភ្នំពេញ​អស់​១០០​ហិ​កតា​រួច​ហើយ​ផង​ដែរ​។

ដូច្នេះ ផ្ទៃដី​ដែល​ត្រូវ​បែងចែក​ជូន​ប្រជាពលរដ្ឋ​៧៨​គ្រួសារ គឺ​ចែក​តែ​ដី​នៅ​សល់​ជាក់ស្តែង​១១៧​ហិ​កតា ក្រៅពី​ដី​ទំនាស់​តែ​ប៉ុណ្ណោះ ។ ចំណែកឯ​ដី​ទំហំ​១៦៣​ហិ​កតា រដ្ឋាភិបាល​ស្នើ​សុំ​អនុ​ប​យោគ​ឱ្យទៅ​ជា​ដី​សម្បទាន​សង្គមកិច្ច​សាងសង់​ផ្ទះ​ជូន​និវត្តន៍​ជន​ពលី និង​គ្រួសារ​កងទ័ព​អស់ហើយ ។ បច្ចុប្បន្ន មិន​មាន​ដី​សម្រាប់​ប្រគល់​ជូន​ពួក​គាត់​បាន​ទៀត​ទេ ចំពោះ​ដី​ព្រៃ​ចម្ការ​ឈើ​ដាំ​របស់​រដ្ឋ​នៅ​ចំណុច​ស្ថានីយ​ផ្សព្វផ្សាយ និង​ស្តារ​ព្រៃឈើ​ក្រសាំង ដែល​ពួក​គាត់ ទៅ​កាប់​រុករាន កាន់កាប់​អាស្រ័យ​ផល​ថ្មី​ៗ​នេះ ដែល​បាន​ដាំ​ដំណាំ ចេក ដំឡូង​មី និង​ដាំ​កៅស៊ូ គឺ​អាជ្ញា​ត្រូវ​ដកហូត​មក​ទុកជា​ទ្រព្យសម្បត្តិ​របស់​រដ្ឋ​វិញ និង​សូម​ឲ្យ​ប្រជាពលរដ្ឋ​ដែល​សង់​ខ្ទម ចាំចំការ​រុះរើ​ចេញ​វិញ​ទាំងអស់ ដោយ​ការ​កាប់​រុករាន​ដី​ព្រៃរបស់​រដ្ឋ​នេះ​គឺជា​ការ​ខុសច្បាប់​។

ហើយ​នៅ​រសៀល​ថ្ងៃ​ដដែល​នេះ​ដែរ ក្រុមការងារ​ក៏​បាន​បញ្ជាក់​ប្រាប់​តំណាង​ប្រជាពលរដ្ឋ​ទាំង​៧៨​គ្រួសារ​ឱ្យ​បញ្ឈប់​ការ​ទាមទារ និង​ចូល​រុករាន​ទន្ទ្រាន​ដី​សាធារណ​:​របស់​រដ្ឋ​ទៀត​។ ក្រោយ​ពីរ​ក្រុមការងារ​ធ្វើការ​អប់រំ​ផ្សព្វផ្សាយ​ច្បាប់ ដីធ្លី​រួច​មក លទ្ធផល​ប្រជាពលរដ្ឋ ក៏​បាន​ស្ដាប់​នៃ​ការ​អប់រំ​និង​បាន​យល់ព្រម​បញ្ឈប់​សកម្មភាព​ខុសច្បាប់​ចាប់ពី​ពេល​នេះ​តទៅ​ ។ ទោះបី​យ៉ាងណា មហាជន​ដែល​រស់នៅ​ក្នុង​ឃុំ​អណ្តូង​ត្របែក និង​ឃុំ​ត្រស់ កំពុង​តាមដាន​យ៉ាង​យកចិតទុកដាក់ ចំពោះ​រឿង​ប្រជាពលរដ្ឋ​មួយ​ចំនួន​ដែល​ចូល​ទៅ​កាប់​រុករាន​ទន្ទ្រាន​ដី​ព្រៃរបស់​រដ្ឋ​យក​ធ្វើ​ជា​កម្មសិទ្ធិ​នេះ ពិតជា​បញ្ឈប់​សកម្មភាព​តាម​ការ​យល់ព្រម​នៅ​ក្នុង​អង្គប្រជុំ​ឬ​យ៉ាងណា ?

ដោយ​មហាជន​បាន​លើក​ឡើង​ថា តាម​ពិត​គឺ​មាន​អ្វី​នៅ​ពីក្រោយ​វាំងនន​នេះ ដោយ​កន្លង​មក​មាន​តំណាង​សហគមន៍​យក​ដី​ព្រៃ​សហគមន៍​ព្រៃឈើ​ទៅ​លក់​ឲ្យ​អ្នកមាន​ទ្រព្យ​ម្នាក់​នៅ​រាជធានី​ភ្នំពេញ មក​ទិញ​រហូត​១០០​ហិ​កតា បង្ក​ឲ្យ​មាន​ទម្នាស់​រហូត​មក​។ ​ហើយ​ក្រោយមក​ក៏​មាន​មេខ្យល់​មក​ញុះ​ញង់​ឲ្យ​ប្រជាពលរដ្ឋ​ទាំង​ពី​ភូមិ​ខាងលើ ចូល​ទី​កាប់​ស្ការ​ព្រៃឈើ ចម្ការឈើ​ដាំ​របស់​រដ្ឋ កាន់​កាប់​អាស្រ័យ​ផល និង​សង់​តូប និង​បង្ហា​ចាំចំការ​យ៉ាង​អនា​ធិ​ប​តេ​យ្យ​ដោះស្រាយ​មិន​ចេះ​ចប់ ទើប​ឆ្នាំ​២០២៣​នេះ ​អាជ្ញាធរ​បង្កើត​យន្តការ​ដោះស្រាយ​ដោយ​មាន​ទាំង​លោក​មេធាវី​បង្កើត​ក្រម​ការងារ​ចុះ​ដោះ​ស្រាវជ្រាវ ដោះស្រាយ​ទើប​ប្រជាពលរដ្ឋ​យល់ព្រម​បញ្ឈប់​សកម្មភាព​កាប់​ទន្ទ្រាន​ដី​ព្រៃ​រប​សើ​រដ្ឋ​បន្ត​។

ក៏​ប៉ុន្តែ​ចំពោះ​ដី​ដែ​កាប់​ទន្ទ្រាន​រួច​ហើយ​ថែម​ទាំង​ដាំ​ដំណាំ​ចេក ដំឡូង​មី​និង​ដាំ​កូន​កៅស៊ូ​តើ យល់​ព្រម​ប្រគល់​ឲ្យ​រដ្ឋ​វិញ​ដែរ​ឬទេ ចាំ​មើល​បន្ត​ទៀត​។ មហាជន​បាន​អបអរសាទរ​ចំពោះ​ចំណាត់ការ​ច្បាប់​របស់​លោក​អភិបាល​ខេត្តស្វាយរៀង​ក្នុង​ការ​ទប់ស្កាត់ ​និង​បង្ក្រាប​បទល្មើស​ការ​កាប់​បំផ្លាញ​ព្រៃឈើ​រំលោភ​យក​ដី​សាធារណៈ​របស់​រដ្ឋ​ធ្វើ​ជា​កម្មសិទ្ធិ​ទាំងនេះ ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ