ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខ្មាន់កាំភ្លើ.ង​ម្នាក់​ផឹក​ស្រវឹង​សុំ​អ្នកលក់​ថា​ធ្វើ​រឿង​មួយ រួចក៏​បា.ញ់​​​១​គ្រាប់​ផ្អើល​រោងលក់ទឹកត្នោតជូរ​

1 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានីភ្នំពេញ​ ៖ ​ខ្មាន់កាំភ្លើ.ង​ម្នាក់​ក្នុង​ចំណោម​គ្នា​៤​នាក់​បាន​ចូល​ទៅ​កន្លែង​លក់​ទឹកត្នោតជូរ​មួយ​

​រាជធានីភ្នំពេញ​ ៖ ​ខ្មាន់កាំភ្លើ.ង​ម្នាក់​ក្នុង​ចំណោម​គ្នា​៤​នាក់​បាន​ចូល​ទៅ​កន្លែង​លក់​ទឹកត្នោតជូរ​មួយ​កន្លែង ប៉ុន្តែ​អត់​ផឹក​ទឹកត្នោតជូរ​នោះ​ទេ បាន​ផឹកស្រា​បៀរ​អស់​១​កេស លុះ​ពេល​ស្រវឹង​ជន​ម្នាក់​មាន​កាំភ្លើ.ង​បាន​និយាយ​សុំ​ស្ត្រី​អ្នកលក់​ថា​«​អ៊ី​​ម្ចាស់​ហាង​ខ្ញុំ​សុំ​១​គ្រាប់​បន្ធូរ​កំហឹង​ខ្ញុំ​» ។​ ខណៈនោះ​ស្ត្រី​អ្នកលក់​ទឹកត្នោតជូរ​បាន​ឆ្លើយ​ថា​ «​លោកពូ​ខ្ញុំ​លក់ដូរ ខ្ញុំ​អត់​មាន​ឲ្យ​លោកពូ​ឯង​បន្ធូរ​កំហឹង មក​បា.ញ់​កន្លែង​ខ្ញុំ​លក់ដូរ​ទេ​» ​ហើយ​ជន​នោះ​និយាយ​ថា «អត់​ទេ​ខ្ញុំ​ដឹង​តែ​ព្រ​លែង​១​គ្រាប់​ហើយ» រួច​ក៏​ដក​កាំភ្លើង​បា.ញ់​មេឃ​១​គ្រាប់​ បន្ទាប់​មក​ក៏​បាន​នាំ​គ្នា​គេចខ្លួន​បាត់​អស់​តែ​ម្ដង​។

ហេតុការណ៍​​ខាងលើ​នោះ​បាន​បង្កការ​ភ្ញាក់​ផ្អើល​​កើតឡើង​កាលពី​វេលា​ម៉ោ​៣​រសៀល​ថ្ងៃ​ទី​៩ ខែ​មិ​នា ឆ្នាំ​២០២៣ នៅ​រោង​លក់​ទឹកត្នោតជូរ​មួយ​កន្លែង ​ស្ថិត​នៅ​តាម​ប្រឡាយ​ភូមិ​ទួល​ពង្រ សង្កាត់​ចោម​ចៅ​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។

ខ្មាន់កាំភ្លើ.ង​ខាងលើ​នោះ​ពុំ​ត្រូវ​បាន​ស្គាល់​អត្តសញ្ញាណ​នោះ​ទេ ស្លៀកខោ​ព​ណ៍​ត្រេ​អ៊ី​ ពាក់អាវស៊ី​វិល និង​ជិះ​ម៉ូតូ​ម៉ាក​ហុងដា​ស្កូ​ប​ពី​ ព​ណ៍​ខ្មៅ​ អត់​ចាំ​ស្លាក​លេខ​១​គ្រឿង​។

ស្ត្រី​អ្នកលក់​ទឹកត្នោតជូរ​ម្នាក់​បាន​និយាយ​ថា នៅ​មុន​ពេល​កើតហេតុ​ ខណៈ​គាត់​កំពុង​លក់​ដូរ ស្រាប់​តែ​មាន​ខ្មាន់កាំភ្លើ.ង​ម្នាក់​រួម​ជាមួយ​គ្នីរ​គ្នា​៣​នាក់​ទៀត​បាន​ជិះ​ម៉ូតូ​២​គ្រឿង​ចូល​មក​កាន់​រោង​លក់​ទឹកត្នោតជូរ​របស់​គាត់ ​។ ​បន្ទាប់​មក​អ្នក​ទាំង​៤​នាក់​នេះ​អត់​ផឹក​ទឹកត្នោតជូរ​ទេ បាន​ហៅ​ឲ្យ​គាត់​យក​ស្រា​បៀរ​ឲ្យ​ផឹក ខណៈនោះ​បាន​អស់​៤​កញ្ចែង​​ស្មើ​នឹង​១​កេស ហើយ​បាន​ស្រវឹង​រៀង​ៗ​ខ្លួន​។

ស្ត្រី​រូប​នោះ​បាន​និយាយ​បន្ត​ទៀត​ថា បន្ទាប់​មក​ពុំ​ដឹង​ថា​ខ្មាន់កាំភ្លើ.ង​ម្នាក់​នោះ​ខឹង​នរណា​ទេ ហើយ​បាន​ដើរទៅ​ជិត​គាត់​រួច​និយាយ​ថា​ «​អ៊ី​​ម្ចាស់​ហាង​ខ្ញុំ​សុំ​១​គ្រាប់​បន្ធូរ​កំហឹង​ខ្ញុំ​» ។ ​ខណៈនោះ​គាត់​បាន​ឆ្លើយ​តប​វិញ​ថា​«​លោកពូ​ខ្ញុំ​លក់ដូរ ខ្ញុំ​អត់​មាន​ឲ្យ​លោកពូ​ឯង​បន្ធូរ​កំហឹង មក​បា.ញ់​កន្លែង​ខ្ញុំ​លក់ដូរ​ទេ​» ។ ​ពេល​នោះ​ខ្មាន់កាំភ្លើ.ង​និយាយ​បន្ត​​ថា «អត់​ទេ​ខ្ញុំ​ដឹង​តែ​ព្រ​លែង​១​គ្រាប់​ហើយ »​និយាយ​រួច​ក៏​ដក​កាំភ្លើង​បា.ញ់​មេឃ​១​គ្រាប់ ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​គាត់​មានការ​ភ័.យ​ខ្លាច.​យ៉ាង​ខ្លាំង​និង​បាន​ក្រាប​ទៅ​លើ​ដី ។​ចំណែក​ខ្មាន់កាំភ្លើង​បាញ់​រួច​រើស​សំបក​កា​ទូ​ស្ស​គ្រាប់កាំ​ភ្លើ.ងដែល​ជ្រុះ​លើ​ដី​ដាក់​ហោប៉ៅ​ហើយ​នាំ​គូកន​ក៏​បាន​ជិះ​ម៉ូតូ​គេចខ្លួន​បាត់​។

ក្រោយ​ពេល​កើតហេតុ ​លោកប៉ា​ង ​លី​ដា​ អភិបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ បាន​ដឹកនាំ​កម្លាំង​នគរបាល​ប៉ុស្តិ៍​ចោម​ចៅ​ទី​១ រួម​ជាមួយ​កម្លាំង​ប្រជា​ការពារ​សង្កាត់​និង​ភូមិ បាន​ចុះ​ទៅ​អន្តរាគមន៍​ធ្វើការ​ស្រាវជ្រាវ​ ដើម្បី​ស្វែងរក​ចាប់ខ្លួន​ក្រុម​ខ្មាន់កាំភ្លើ.ង​ខាងលើ​មក​សាកសួរ​ឲ្យ​ដឹង​ពី​សមាសភាព​និង​ផ្ដន្ទាទោស​តាម​ច្បាប់ ប៉ុន្តែ​ពុំ​ដឹង​ថា​រក​ឃើញ​ ឬ​មិនឃើញ​ឃាត់ខ្លួន​បាន​ឬ​មិន​បាន​នោះ​ឡើយ​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ