ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​រៀបចំ​កម្មវិធី​ថត​ស្ព​តម្នាក់ ត្រូវ​នាំ​ខ្លួន​ទៅ​តុលា​ការ​​

1 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ស្ត្រី​ម្នាក់​ជា​អ្នក​រៀបចំ​កម្មវិធី​ថត​ស្ព​ត កាលពី​ព្រឹក​ថ្ងៃ​ទី​៨ ខែមីនា ឆ្នាំ​២០២៣ ត្រូវ​បាន​កម្លាំង​សមត្ថ​កិច្ច​នគរបាលកា​រិយា​ល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​រាជធានី​ភ្នំពេញ នាំ​ខ្លួ​នទៅ​តុលាការ​ពាក់​ព័ន្ធ​ករណី​.​មិន​បំពេញ​កាតព្វកិច្ច​ចំពោះ​ឧបករណ៍​អាច​ជួញដូរ​បាន​. ។ ស្ត្រី​រូប​នោះ​…

រាជធានី​ភ្នំពេញ ៖ ស្ត្រី​ម្នាក់​ជា​អ្នក​រៀបចំ​កម្មវិធី​ថត​ស្ព​ត កាលពី​ព្រឹក​ថ្ងៃ​ទី​៨ ខែមីនា ឆ្នាំ​២០២៣ ត្រូវ​បាន​កម្លាំង​សមត្ថ​កិច្ច​នគរបាលកា​រិយា​ល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​រាជធានី​ភ្នំពេញ នាំ​ខ្លួ​នទៅ​តុលាការ​ពាក់​ព័ន្ធ​ករណី​.​មិន​បំពេញ​កាតព្វកិច្ច​ចំពោះ​ឧបករណ៍​អាច​ជួញដូរ​បាន​. ។

ស្ត្រី​រូប​នោះ​ ឈ្មោះ ហ៊​ន សាលី អាយុ​២៩ឆ្នាំ មាន​ទី​លំនៅ​សង្កាត់​កន្ទោក ខណ្ឌ​កំ​បូល រាជធានី​ភ្នំ​ពេញ ។ ការ​នាំ​ខ្លួន​ស្ត្រី​អ្នក​ថត​ស្ព​តទៅ​តុលាការ ត្រូវ​បាន​សមត្ថកិច្ច​ធ្វើ​ឡើង​តាម​ដី​កាបញ្ជា​ឲ្យ​ចូល​ខ្លួន​របស់​លោក គឹ​ម ហុង​សាន ព្រះរាជ​អាជ្ញា​រងនៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ឲ្យ​ឈ្មោះ ហ៊​ន សាលី ចូល​ទៅ​បំភ្លឺ​ទៅ​លើ​បណ្តឹង​របស់​ឈ្មោះ អឿ​ន ម៉ូ​នី​កា ប្តឹង​ចោទប្រកាន់​ពី​បទ​.​មិន​បំពេញ​កាតព្វកិច្ច​ចំពោះ​ឧ​បករ​អាច​ជួញដូរ​បាន​ ពោល​គឺ​ពាក់​ព័ន្ធចេញ​មូល​ប្ប​ទាន​បត្រ​គ្មាន​សាច់ប្រាក់​«​សែក​ស្អុយ​»​ប្រមាណ​១០ម៉ឺន​ដុល្លារ​អា​មេ​រិ​ក ។

ប៉ុន្តែ​បើ​តាម​ឈ្មោះ ហ៊​ន សា​លី និយាយ​ថា លុយ​នោះ ​គេ​បាន​សង​ទៅ​ដើមបណ្តឹង​ជា​បន្ត​បន្ទា​ប់​ហើយ តែ​ដោយ​មួយ​រយៈ​នេះ​ដើមបណ្តឹង​ត្រូវ​ជាប់​ឃុំខ្លួន​នៅក្នុង​ពន្ធនាគារ ទើប​មានការ​ខកខាន​ក្នុង​ការ​ទូទាត់​ប្រាក់ ដូច្នោះ​មិន​ត្រូវ​ឃាត់ខ្លួន​គេ​ទេ ។

ព័ត៌មានបន្ថែមនឹងមានផ្សាយជូនបន្តលើកាសែតកោះសន្តិភាព ។

អត្ថបទសរសេរ ដោយ