អាជីវករផ្សារអូរជ្រៅ យកចិញ្ចើមផ្លូវលក់បែបអនាធិបតេយ្យ
ខេត្តបន្ទាយមានជ័យ ៖ ផ្សារអូរជ្រៅហ្វ្រីចូលលក់ដូរ៣ឆ្នាំ តែអាជីវករលក់បន្លែ ផ្លែឈើ ត្រីសាច់
ខេត្តបន្ទាយមានជ័យ ៖ ផ្សារអូរជ្រៅហ្វ្រីចូលលក់ដូរ៣ឆ្នាំ តែអាជីវករលក់បន្លែ ផ្លែឈើ ត្រីសាច់
ខេត្តបន្ទាយមានជ័យ ៖ ផ្សារអូរជ្រៅហ្វ្រីចូលលក់ដូរ៣ឆ្នាំ តែអាជីវករលក់បន្លែ ផ្លែឈើ ត្រីសាច់ យកចិញ្ចើមផ្លូវលក់បែបអនាធិបតេយ្យប៉ះពាល់សណ្តាប់ធ្នាប់ អាជ្ញាធរក្រុងបានណែនាំម្តងជា២ដងមកហើយ។ ប្រជាពលរដ្ឋរស់នៅភូមិ.ឃុំកូប បានប្រាប់ថា អាជីវករលក់បន្លែផ្លែឈើត្រីសាច់ជាច្រើនកន្លែងបាននាំគ្នាយកចិញ្ចើមផ្លូវដាក់លក់ដូរបែបអនាធិបតេយ្យ និងប៉ះពាល់សណ្តាប់ និងបរិស្ថាន ប្រឈមគ្រោះថ្នាក់កើតឡើងគ្រប់ពេលជាច្រើនឆ្នាំមកហើយ សុំឲ្យមេឃុំ និងអភិបាលស្រុកអូរជ្រៅជួយមានចំណាត់ការធ្វើយ៉ាងណាគ្មានអ្នកយកចិញ្ចើមផ្លូវធ្វើអាជីវកម្មប៉ះពាល់ដល់អ្នកធ្វើដំណើរលើផ្លូវសារធារណៈ។ អាជីវលក់បន្លែត្រីសាច់បានបញ្ជាក់ថា មូលហេតុអាជីវករលក់បន្លែផ្លែឈើ និងត្រីសាច់នៅចិញ្ចើមផ្លូនេះគឺបណ្តាលមកពីអាជីវករធ្លាប់លក់ដូរជាយូរឆ្នាំមកហើយ ដោយគ្មានលុយទិញតូបក្នុងផ្សារលក់ថ្លៃទើបនាំគ្នាទ្រាំលក់លើចញ្ចើមផ្លូវ។
ដោយតូប១កន្លែងមួយឆ្នាំបង់លុយឲ្យទៅម្ចាស់ដីជាប់ផ្លូវតម្លៃ៦ម៉ឺនរៀល និងលក់បន្លែផ្លែឈើ១កញ្ច្រែង១ថ្ងៃ១ពាន់រៀល ទើបសម្រេចចិត្តនាំគ្នាលក់បន្តមិនចូលផ្សាអូរជ្រៅ។ លោក សាន ស៊ានហូរ អភិបាលស្រុកអូរជ្រៅបានប្រាប់ថា ប្រជាពលរដ្ឋដែលនាំគ្នាយកចិញ្ចើមផ្លូវលក់ដូរនោះពិតប៉ះពាល់សណ្តាប់ធ្នាប់ចរាចរណ៍បរិស្ថាន និងសុខភាព ហើយសាលាស្រុកអូរជ្រៅបានណែនាំដល់អាជ្ញាធរឃុំកូបម្តងជាពីរដងមកហើយឲ្យប្រជាពលរដ្ឋយកចិញ្ចើមផ្លូវលក់ដូរត្រូវបញ្ឈប់សកម្មភាពហើយត្រូវទៅលក់ដូរក្នុងផ្សារអូរជ្រៅថ្មី ដោយអាជ្ញាធរស្រុកបានសម្របសម្រួលជាមួយក្រុមហ៊ុនផ្សាអនុគ្រោះជូនគឺហ្វ្រីរយៈពេល៣ឆ្នាំជូនអាជីវចូលក់ដូរដោយមិនតម្លៃជួលតូប ទឹក ភ្លើង។
លោក ចៅ បន មន្ត្រីក្រុមប្រឹក្សាឃុំកូបបានបញ្ជាក់ថា ក្រោយពេលទទួលការណែនាំពីលោក សាន ស៊ានហូរ អភិបាលស្រុកអូរជ្រៅរឿងអាជីវករលក់បន្លែផ្លែឈើត្រីសាច់តាមដងផ្លូវបែបអនាធិបតេយ្យ ប៉ះពាល់សណ្តាប់ បរិស្ថាន និងសុខភាព ប្រឈមគ្រោះថ្នាក់អ្នកធ្វើដំណើរលើផ្លូវសារធារណៈ។ អាជ្ញាធរឃុំបានចេញលិខិតណែនាំដល់ម្ចាស់ដីដែលចាក់ដីរំលោភចំណីផ្លូវជួយឲ្យអាជីវលក់ និងអាជីវករត្រូវបញ្ឈប់ការលក់ដូររំលោភចិញ្ចើមផ្លូវបើមិនគោរពតាមការណែនាំទេអាជ្ញាធរនឹងមានចំណាត់ការតាមច្បាប់៕
ចែករំលែកព័តមាននេះ