ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជនអន្តោប្រវេសន៍៣៤៣នាក់ ត្រូវបានរកឃើញក្នុងរថយន្តកុងតឺន័រមួយគ្រឿង នៅប្រទេសម៉ិកស៊ិក

1 ឆ្នាំ មុន

មន្ត្រីប្រទេសម៉ិកស៊ិក បានរកឃើញជនចំណាកស្រុកចំនួន ៣៤៣នាក់ (អនីតិជនចំនួន ១០៣ នាក់) នៅក្នុងកុងតឺន័រដឹកទំនិញដែលគេទុកចោល នៅក្នុងរដ្ឋ Veracruz ។នេះបើយោងតាមការចុះផ្សាយរបស់ទូរទស្សន៍…

មន្ត្រីប្រទេសម៉ិកស៊ិក បានរកឃើញជនចំណាកស្រុកចំនួន ៣៤៣នាក់ (អនីតិជនចំនួន ១០៣ នាក់) នៅក្នុងកុងតឺន័រដឹកទំនិញដែលគេទុកចោល នៅក្នុងរដ្ឋ Veracruz ។នេះបើយោងតាមការចុះផ្សាយរបស់ទូរទស្សន៍ BBC នៅថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៣។

រថយន្ត​នេះ​ត្រូវ​បាន​គេ​បោះ​បង់​ចោល​នៅ​លើ​ផ្លូវ​ដែល​ជា​ធម្មតា​ដឹក​ជន​ចំណាក​ស្រុក​ទៅព្រំដែនសហរដ្ឋ​អាមេរិក។

មន្ត្រីម៉ិកស៊ិកបន្ថែមថា ជនចំណាកស្រុកដែលរកឃើញនេះមិនមានបញ្ហាសុខភាពទេ ហើយរថយន្តដឹកជញ្ជូនមនុស្សក៏មានកង្ហារ និងទ្វារខ្យល់ចេញចូលផងដែរ ប៉ុន្តែគេ​មិន​ដឹង​ថា​ហេតុ​អ្វី​បាន​ជា​អ្នក​បើក​បរ​រត់​គេច​ខ្លួន​ ផ្លុងរថយន្តចោលបែបនេះ។

ជនចំណាកស្រុកទាំងនេះ នឹងត្រូវបានយកចិត្តទុកដាក់ដោយអាជ្ញាធរសេវាសង្គមម៉ិកស៊ិក រហូតដល់ការសម្រេចចិត្តថ្មីមួយត្រូវបានធ្វើឡើង។

យោងតាមវិទ្យាស្ថានជាតិចំណាកស្រុករបស់ប្រទេសម៉ិកស៊ិក ប្រជាជនមួយក្រុមនេះមកពីប្រទេសក្វាតេម៉ាឡា ហុងឌូរ៉ាស អែលសាល់វ៉ាឌ័រ និងអេក្វាឌ័រ។

ដោយអស់សង្ឃឹមក្នុងការគេចចេញពីភាពក្រីក្រ និងអំពើហិង្សានៅអាមេរិកកណ្តាល ជនចំណាកស្រុកជាច្រើនបានចំណាយប្រាក់យ៉ាងច្រើនដល់ក្រុមអ្នកជួញដូរមនុស្សដើម្បីឆ្លងកាត់ព្រំដែនសហរដ្ឋអាមេរិកដោយខុសច្បាប់៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ