ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យុវជន​ម្នាក់ ខណៈ​អង្គុយ​លេង​ជាមួយ​មិត្តភក្តិ​សុខ​ៗ ស្រាប់តែ​ស្រែ​កថា អញ​វិលមុខ​ណាស់ រួច​ក៏​ដួល​សន្លប់​ភ្លាម​ៗ

4 អាទិត្យ មុន

រាជធានី​ភ្នំពេញ ៖ យុវជន​ម្នាក់ ខណៈ​កំពុង​អង្គុយ​លេង​នៅ​មុខ​ផ្ទះ​មិត្តភក្ដិ​សុខ​ៗ ស្រាប់តែ​មាន​អាកា​រៈ វិលមុខ ហើយ​បាន​ស្រែក​ប្រាប់​មិត្តភក្ដិ​ថា «​អញ​វិលមុខ​ណាស់​» ប៉ុន្តែ​ស្រែក​មិន​ទាន់​ផុត​ពី​មាត់​ផង ក៏​ស្រាប់តែ​ដួល​សន្លប់​ស្ដូកស្ដឹង​ភ្លាម​ៗ…

រាជធានី​ភ្នំពេញ ៖ យុវជន​ម្នាក់ ខណៈ​កំពុង​អង្គុយ​លេង​នៅ​មុខ​ផ្ទះ​មិត្តភក្ដិ​សុខ​ៗ ស្រាប់តែ​មាន​អាកា​រៈ វិលមុខ ហើយ​បាន​ស្រែក​ប្រាប់​មិត្តភក្ដិ​ថា «​អញ​វិលមុខ​ណាស់​» ប៉ុន្តែ​ស្រែក​មិន​ទាន់​ផុត​ពី​មាត់​ផង ក៏​ស្រាប់តែ​ដួល​សន្លប់​ស្ដូកស្ដឹង​ភ្លាម​ៗ តែ​ម្ដង ។

ហេតុការណ៍​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​ម៉ោង​៤​និង​៥០​នាទី​ល្ងាច​ថ្ងៃ​ទី​២៧ ខែឧសភា ឆ្នាំ​២០២៤ នៅ​ក្នុងភូមិ​ក្រាញ់​តា​បាញ់ សង្កាត់​ភ្លើង​ឆេះ​រទេះ ខណ្ឌ​កំ​បូល រាជធានី​ភ្នំពេញ ។

យុវជន​ខាងលើ​នោះ ឈ្មោះ ម៉េ​ង ហ៊ា​ង អាយុ​ជាង​២០​ឆ្នាំ មុខរបរ​អ្នក​កាប់​គោ​លក់ មាន​ទីលំនៅ​ភូមិ​គោក​ខ្សាច់ សង្កាត់​ភ្លើង​ឆេះ​រទេះ ខណ្ឌ​កំ​បូល​។ ខណៈនោះ បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ខ្លាំង បន្ទាប់​មក​អ្នក​ភូមិ​នាំ​គ្នា​ដឹក​តាម​ម៉ូតូ​កង់​បី នាំ​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​មន្ទី​ពេទ្យ​ភ្លាម​ៗ​ផង​ដែរ ។

អ្នក​ភូមិ​ខាងលើ បាន​និយាយ​ថា នៅ​មុន​ពេល​កើតហេតុ​យុវជន​រង​គ្រោះ បាន​ជិះ​ម៉ូតូ​១​គ្រឿង ម៉ាក​ហុងដា​គុប​ជ្រុង ព​ណ៍​ទឹកប៊ិច ពាក់​ស្លាក​លេខ​ភ្នំពេញ 1CB-3797 ចេញពីផ្ទះ​របស់​ខ្លួន​មក​លេង​មិត្តភក្តិ​នៅ​ក្នុងភូមិ​កើតហេតុ​ខាងលើ​។ លុះ​ពេល​មក​ដល់ បាន​អង្គុយ​លេង​ជាមួយ​មិត្តភក្តិ​នៅ​មុខ​ផ្ទះ​បាន​បន្តិច ក៏​ស្រាប់តែ​មាន​អាកា​រៈ​វិលមុខ ហើយ​បាន​ស្រែក​ប្រាប់​មិត្តភក្ដិ​ថា​«​អញ​វិលមុខ​ណាស់​» ប៉ុន្តែ​ស្រែក​មិន​ទាន់​ផុត​មាត់​ផង ក៏​ស្រាប់តែ​ដួល​សន្លប់​ស្តូកស្តឹង​ដេក​នៅ​លើ​ផ្លូវ​បេតុង​ភ្លាម​ៗ តែ​ម្ដង ។

អ្នក​ភូមិ​បាន​ប្រាប់​ឲ្យ​ដឹង​បន្ត​ទៀត​ថា ខណៈនោះ បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង ហើយ​ពួក​គាត់​បាន​នាំ​គ្នា​ជួយ​សង្គ្រោះ​បឋម ព្រមទាំង​យក​ប្រេងកូឡា ប្រេងខ្យល់ ឲ្យ​ហិត និង​រឹត បន្ទាប់​មក​បាន​ដឹក​តាម​ម៉ូតូ នាំ​ទៅ​កាន់​មន្ទីរពេទ្យ​ដើម្បី​សង្គ្រោះ​បន្ទាន់​ភ្លាម​ៗ ។

ពួក​គាត់​មានការ​សង្ស័យ​ថា យុវជន​រូប​នេះ មាន​ជំងឺ​ខ្យល់គរ ទើប​មាន​អាកា​រៈ​មិន​ស្រួលខ្លួន​បែប​នេះ ហើយដោយ​សារ​តែ​ជួយ​សង្គ្រោះ​បឋម និង​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ទាន់​ពេល​នោះ ទើប​មិន​គ្រោះថ្នាក់​ដល់​ជីវិត ៕

អត្ថបទសរសេរ ដោយ