ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមត្ថកិច្ច​ឃាត់ខ្លួន​ក្រុម​ក្មេង​ទំនើង​០៨​នាក់ ករណី​ប្រើហិ​.​ង្សា​នៅ​សួនច្បារ​កោះ​ពេជ្រ

4 អាទិត្យ មុន

រាជធានី​ភ្នំពេញ ៖ កម្លាំង​អធិការ​ខណ្ឌចំការមន សហការ​ជាមួយ​កម្លាំង​ការិយាល័យ​ព្រហ្មទណ្ឌ​ស្រាល បាន​ឃាត់ខ្លួន​ក្រុម​ក្មេង​ទំនើង បាន​ចំនួន​០៨​នាក់ នៅ​វេលា​ម៉ោង​២៣​និង​១០​នាទី​ថ្ងៃ​ទី​២៦ ខែឧសភា ឆ្នាំ​២០២៤ ពាក់ព័ន្ធ​ករណី​ហិ​.​ង្សា​ដោយ​ចេតនា…

រាជធានី​ភ្នំពេញ ៖ កម្លាំង​អធិការ​ខណ្ឌចំការមន សហការ​ជាមួយ​កម្លាំង​ការិយាល័យ​ព្រហ្មទណ្ឌ​ស្រាល បាន​ឃាត់ខ្លួន​ក្រុម​ក្មេង​ទំនើង បាន​ចំនួន​០៨​នាក់ នៅ​វេលា​ម៉ោង​២៣​និង​១០​នាទី​ថ្ងៃ​ទី​២៦ ខែឧសភា ឆ្នាំ​២០២៤ ពាក់ព័ន្ធ​ករណី​ហិ​.​ង្សា​ដោយ​ចេតនា និង​ធ្វើ​ឲ្យ​ខូចខាត​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស នៅ​ចំណុច​សួនច្បារ​កោះ​ពេជ្រ ផ្លូវ​បេតុង ក្រុម​៧៨ ភូមិ​១៤ សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន រាជធានី​ភ្នំពេញ ។

យោងតាមក្រុមការងារ​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស នៃ​ស្នងការដ្ឋាន​នគរបាល​រាជធាន​ភ្នំពេញ បានអោយ​ដឹង​ថា ជន​រង​គ្រោះ​ចំនួន​០២​នាក់​ក្នុង​ករណី​ហិ​.​ង្សា​ខាងលើ​នេះ រួម​មាន ៖
១-​ឈ្មោះ ដុះ ចាន់​កក្កដា ភេទ​ប្រុស អាយុ ១៧​ឆ្នាំ
២-​ឈ្មោះ ហួង ដា​វីត ភេទ​ប្រុស អាយុ ១៧​ឆ្នាំ

សម្ភារ​ខូចខាត ម៉ូតូ​ចំនួន ០២​គ្រឿង​៖
១-​ម៉ូតូ​ម៉ាក ហុងដា សេ​១២៥ ព​ណ៍ ខ្មៅ ពាក់​ផ្លា​ក​លេខ តាកែវ ១W៥៧៦៤ បែក​កុង​ទ័​រ ។
២-​ម៉ូតូ​ម៉ាក ហុងដា សេ​១២៥ ព​ណ៍ ខ្មៅ ពាក់​ផ្លា​ក​លេខ តាកែវ ១AD៩៧៣៧ បែក​ក្បាំង​ខាងឆ្វេង ។

វត្ថុ​តាង​ចាប់​យក ៖
១-​ដុំឥដ្ឋ ការ៉ូឡា ចំនួន ០១ ដុំ
២-​ទីប​ជ្រុង ចំនួន ០១ ដើម

ក្រុមការងារ​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស បន្ត​ថា កម្លាំង​សមត្ថកិច្ច បាន​ឃាត់ខ្លួន​ក្រុម​ក្មេង​ទំនើង​ចំនួន ០៨​នាក់ ៖
១-​ឈ្មោះ​ឡុ​ង ពេ​ជ​ភា​រុន ភេទ​ប្រុស អាយុ ១៦ ឆ្នាំ មុខរបរ គ្មាន
២-​ឈ្មោះ​ម៉ឺន សែន​វិសាល ភេទ​ប្រុស អាយុ ១៥ ឆ្នាំ មុខរបរ គ្មាន
៣-​ឈ្មោះ ម៉ៅ សំណាង ភេទ​ប្រុស អាយុ ២១ ឆ្នាំ មុខរបរ គ្មាន
៤-​ឈ្មោះ​ផា​ន វិសាល ភេទ​ប្រុស អាយុ ១៦ ឆ្នាំ មុខរបរ គ្មាន
៥-​ឈ្មោះ​ម៉ឺន ម៉ា​នុ​ន ភេទ​ប្រុស អាយុ​១៥ ឆ្នាំ មុខរបរ គ្មាន
៦-​ឈ្មោះ​ថេ​ន ថុ​នា ភេទ​ប្រុស អាយុ​១៥ ឆ្នាំ មុខរបរ​គ្មាន
៧-​ឈ្មោះ​ភាព មក​រា ភេទ​ប្រុស អាយុ ១៦ ឆ្នាំ មុ​របរ​គ្មាន
៨-​ឈ្មោះ​ដ​ន សំណាង ភេទ​ប្រុស អាយុ ១៦ ឆ្នាំ មុខរបរ គ្មាន ។

បច្ចុប្បន្ន​ក្រុម​ក្មេង​ទំនើង​ទាំង​០៨​នាក់​ខាងលើ កំពុង​ឃាត់ខ្លួន​បណ្តោះអាសន្ន នៅ​អ​អធិការដ្ឋាន​ខណ្ឌចំការមន ដើម្បី​ចាត់ការ​បន្ត តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ