ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា មាន​សហគ្រាស​ប្រហែល​១០ លក់​ផលិត ផល​ លើ​អា​លី​បា​បា

4 អាទិត្យ មុន
  • ភ្នំពេញ

លោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម បាន​អះអាង​ថា មក​ដល់​ពេល​នេះ កម្ពុជា មាន​សហគ្រាស​ប្រហែល​១០​ហើយ ដែល​អាច​ដាក់​លក់​ផលិតផល​នៅ​លើ​ទីផ្សារ​អន្តរជាតិ

លោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម បាន​អះអាង​ថា មក​ដល់​ពេល​នេះ កម្ពុជា មាន​សហគ្រាស​ប្រហែល​១០​ហើយ ដែល​អាច​ដាក់​លក់​ផលិតផល​នៅ​លើ​ទីផ្សារ​អន្តរជាតិ តាម​រយៈ​វេ​ប​សាយ អា​លី​បា​បា (Alibaba.com)​។

ថ្លែង​នៅ​ក្នុង​ពេល​បើក​សិក្ខាសាលា​ស្តី​ពី «​លើស​ពី​ទីផ្សារ​កម្ពុជា ៖ ការ​នាំ​យក​ផលិតផល កម្ពុជា​ទៅ​កាន់​ទីផ្សារ​អន្តរជាតិ​តាម​រយៈ Alibaba.com» នៅ​ថ្ងៃ​ទី​២៧ ខែឧសភា ឆ្នាំ​២០២៤ លោកស្រី បាន​បញ្ជាក់​ថា បច្ចុប្បន្ន​នេះ សហគ្រាស​ទាំងនេះ អាច​លក់​ផលិតផល​ដោយ​ផ្ទាល់​ទៅ​កាន់​អតិថិជន​នៅ​លើ​ពិភព​លោក​​តាម​រយៈ Alibaba.com ។

លោកស្រី បាន​បន្ត​ទៀត​ថា ផលិតផល​ដែល​អាច​លក់​នៅ​លើ Alibaba.com បាន​មាន​ដូច​ជា ៖ ដំណាប់​ស្វាយ ម្រេច និង សំបុក​ត្រចៀកកាំ​ជាដើម​។

លោកស្រី ក៏​បាន​អំពាវនាវ​ឲ្យ​សហគ្រិន ប្រើប្រាស់​វេទិកា​ពាណិជ្ជកម្ម​អេ​ឡិច​ត្រូ​និក ដើម្បី​ឆ្លើយ​តប​នឹង​ទីផ្សារ​ពិភពលោក​។

លោកស្រី​រដ្ឋមន្ត្រី បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ក្រុមការងារ​ក្រសួងពាណិជ្ជកម្ម វិស័យ​ឯកជន និង​ក្រុមការងារ​ក្រុមហ៊ុន Alibaba.com ដែល​បាន​ខិតខំ​ប្រឹងប្រែង និង​ផ្តល់​កិច្ចសហការ​ជិត​ស្និទ្ធ ដោយ​ទទួល​បាន​វឌ្ឍនភាព​គួរ​ឱ្យ​កត់សម្គាល់ ហើយ​មាន​ជំនឿ​យ៉ាង​មុតមាំ​ថា កម្ពុជា នឹង​អាច​ទាញ​យក​អត្ថប្រយោជន៍​ជា​អតិបរិមា ដើម្បី​ពង្រីក​វិសាលភាព​ក្នុង​ការ​នាំ​ចេញ​ផលិតផល​ខ្មែរ ពង្រឹង​លទ្ធភាព​ក្នុង​ការ​ប្រកួតប្រជែង និង​ការ​ធ្វើ​ពិពិធ​កម្ម​សេដ្ឋកិច្ច​ទៅ​ក្នុង​ទីផ្សារ​អន្តរជាតិ​។

ឆ្លៀត​ក្នុង​ឱកាស​នោះ លោកស្រី​រដ្ឋមន្ត្រី ក៏​បាន​ស្នើ និង​លើកទឹកចិត្ត​ដល់​ក្រុមហ៊ុន ក៏​ដូច​ជា សហគ្រាស​​ធុន​តូច និង​មធ្យម​កម្ពុជា ចូលរួម​ដាក់​ផលិតផល​ខ្មែរ និង​ប្រើប្រាស់​ផ្សារ​ពាណិជ្ជកម្ម ខេ​ម​បូ​ឌា​ត្រេ​ដ ដោយ​ឥត​គិតថ្លៃ និង​សិក្សា​អំពី​លទ្ធភាព ក្នុង​ការ​ចូលរួម​ជាមួយ​ផ្សារ​ពាណិជ្ជកម្ម Alibaba.com ដើម្បី​ដាក់​លក់ និង​ជំរុញ​ការ​នាំ​ចេញ​ផលិតផល​ខ្មែរ​ទៅ​កាន់​ទីផ្សារ​អន្តរជាតិ​ផ្សេង​ៗ​ទៀត ដើម្បី​គាំទ្រ និង​ជំរុញ​បន្ថែម​នូវ​ការ​ប្រើប្រាស់​ថ្នាល​ពាណិជ្ជកម្ម តាម​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និក ព្រមទាំង​ជំរុញ​កិត្តិនាម​ផលិតផល​កម្ពុជា ឱ្យ​កាន់តែ​មាន​ភាព​ប្រកួតប្រជែង និង​ទទួលស្គាល់​ពី​គុណភាព ស្តង់ដា​របស់​ខ្លួន​ពី​អ្នក​ប្រើប្រាស់​អន្តរជាតិ​បាន​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ