កម្ពុជាមានខ្លា៨ប្រភេទ៖ តើប្រភេទអ្វីខ្លះ
ប្រទេសកម្ពុជាត្រូវបានគេដឹងថា មានវត្តមានខ្លា៨ប្រភេទនៅក្នុងដែន ជំរកធម្មជាតិ ដោយនៅ
ប្រទេសកម្ពុជាត្រូវបានគេដឹងថា មានវត្តមានខ្លា៨ប្រភេទនៅក្នុងដែន ជំរកធម្មជាតិ ដោយនៅ
ប្រទេសកម្ពុជាត្រូវបានគេដឹងថា មានវត្តមានខ្លា៨ប្រភេទនៅក្នុងដែន ជំរកធម្មជាតិ ដោយនៅ ក្នុងនោះមានខ្លាមួយប្រភេទត្រូវបានគេសង្ស័យថា បានបាត់បង់ទៅហើយទើប កម្ពុជាបានស្វះ ស្វែងស្នើសុំខ្លាពីឥណ្ឌាដើម្បីដាក់ចូលជីវចម្រុះនៅកម្ពុជា ។
ប្រភពសត្វខ្លាដែលមាននៅកម្ពុជាទាំង៨ប្រភេទនោះគឺរួមមាន៖
១-ខ្លាធំ ឬខ្លាដំបង (Panthera tigris)
ជាប្រភេទសត្វខ្លាដែលធំជាងគេមួយ តែវាប្រហែលជាបាត់បង់ពីដែនជំរកធម្មជាតិ នៅកម្ពុជា ទៅហើយ ដូច្នេះហើយបានជាកម្ពុជាកំពុងតែរងចាំការមកដល់ នៃសត្វខ្លា៤ក្បាល ដែល ឥណ្ឌាសន្យាថានឹងបញ្ជូនមកកម្ពុជា ហើយគ្រោងមកដល់នៅចុងឆ្នាំ ។
ទី២-គឺខ្លារខិន (Panthera pardus)
ជាប្រភេទកំពុងទទួលរងគ្រោះជិតផុតពូជ (Endangered) វាធ្លាប់បានកាមេរាបង្កប់នៅក្នុងព្រៃចាប់បានប៉ុន្តែនៅក្នុង កម្រិត តិចតួចបំផុតដោយសារតែភាគ រយនៃការមេរាដែលចាប់គឺមានតិចបំផុត ។
ទី៣-ខ្លាពពក (Neofelis nebulosi)
ជាប្រភេទងាយរងគ្រោះថ្នាក់ (Vulnerable) តែវានៅមានច្រើនហើយក៏គេធ្លាប់បានជួយសង្រ្គោះជាប្រចាំផងដែរ ដោយមានសត្វខ្លះបានស្លាប់ ក្រោយពេលដែលអ្នកអភិរក្សខិតខំជួយសង្រ្គោះ ក្រោយពេល រំដោះពីព្រៃ ។
ទី៤-ខ្លាត្រី Fishing cat (Prionailurus viverrinus) ជាប្រភេទងាយរងគ្រោះថ្នាក់ (Vulnerable) តែគេបន្តឃើញវត្តមាន របស់វាជាហូរ ហែរដែរ ដោយអ្នកអភិរក្សថតរូបជាប់ ហើយក៏ធ្លាប់គេជួយ សង្រ្គោះកូនវាបានផងដែរ ។
៥-ខ្លាលឿងមាស Asiatic golden cat (Catopuma temminckii)
ជាប្រភេទជិតទទួលរងគ្រោះថ្នាក់ (Near threatened) ។ វាក៏ជាប្រភេទខ្លាដែលនៅ មានហើយភស្តុតាងតាមរយៈការមេរា បង្កប់នៅក្នុងព្រៃក៏ធ្លាប់រកឃើញវត្តមានវាម្តងម្កាលដែរ ។
ទី៦-ខ្លាភ្ញីថ្មកែវ Marbled cat (Pardofelis marmorata) ជាប្រភេទជិតទទួលរងគ្រោះថ្នាក់ (Near threatened) ដែរតែវាក៏នៅតែរកឃើញ វត្តមាននៅកម្ពុជាខ្លះៗ ។
៧-ឆ្មាព្រៃ Jungle cat (Felis chaus)
ជាប្រភេទរងគ្រោះថ្នាក់តិចតួច ហើយគេបានអះអាងថា វាធ្លាប់រស់នៅក្បែៗនឹងផ្ទះ អ្នកស្រុកផងដែរ ។
៨-ឆ្មាដាវ Leopard cat (Prionailurus bengalensis) ជាប្រភេទរងគ្រោះថ្នាក់តិចតួច (Least concern) ដោយសារតែវាសំបូរហើយ គេក៏ធ្លាប់បានជួយកូនរបស់វាជាបន្តបន្ទាប់នៅពេលដែល មានឧបតិហេតុភ្លើងឆេះព្រៃ កន្លងមក ៕ (ដោយ ៖ ស ផាន់)
ចែករំលែកព័តមាននេះ