ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាធរ​ក្រុង​បា​វិត ចុះ​បិទទីតាំង​លក់​ដី​ឡូត៍ ១​កន្លែងរបស់​គម្រោង «​លី​ទីអភិវឌ្ឍន៍​ក្រុង​បា​វិត​»

4 អាទិត្យ មុន

ខេត្តស្វាយរៀង ៖ មន្ត្រី​រដ្ឋបាល​ក្រុង​បា​វិត បាន​ចុះ​ផ្អាក​អាជីវកម្ម​លក់​ដី​ឡូត៍ ១​កន្លែង ដែល​មាន​ស្លាក​គម្រោង «​លី​ទី អភិវឌ្ឍន៍​ក្រុង​បា​វិត​» ដែល​គ្មាន​ច្បាប់​អនុញ្ញាត និង​កំពុង​ពាក់ព័ន្ធ​បញ្ហា​ជា​ច្រើន​ករណី​ផង​ដែរ…

ខេត្តស្វាយរៀង ៖ មន្ត្រី​រដ្ឋបាល​ក្រុង​បា​វិត បាន​ចុះ​ផ្អាក​អាជីវកម្ម​លក់​ដី​ឡូត៍ ១​កន្លែង ដែល​មាន​ស្លាក​គម្រោង «​លី​ទី អភិវឌ្ឍន៍​ក្រុង​បា​វិត​» ដែល​គ្មាន​ច្បាប់​អនុញ្ញាត និង​កំពុង​ពាក់ព័ន្ធ​បញ្ហា​ជា​ច្រើន​ករណី​ផង​ដែរ ។

មន្ត្រី​រដ្ឋបាល​ក្រុង​បា​វិត បាន​បញ្ជាក់​ថា ៖ «​គម្រោង​លី​ទី អភិវឌ្ឍន៍ ក្រុង​បា​វិត ដែល​ប្រកប​អាជីវកម្ម លក់​ដី​ឡូត៍ មាន​ទីតាំង ស្ថិត​នៅ​ភូមិ​បា​វិត​លើ សង្កាត់​បា​វិត ក្រុង​បា​វិត ខេត្តស្វាយរៀង គ្មាន​ច្បាប់​អនុញ្ញាត​ធ្វើ​អាជីវកម្ម​នោះ​ទេ ។

ប្រភព​បន្ត​ថា ក្រោយ​ពី​ការ​ចុះ​ពិនិត្យ​ជាក់ស្តែង រក​ឃើញ​ថា គម្រោង​លី​ទី អភិវឌ្ឍន៍​ក្រុង​បា​វិត ដែល​មាន​វិញ្ញាបនបត្រ​សម្គាល់​ម្ចាស់​អចលនវត្ថុ​លេខ ២០០៨០២០៣-៣១៦៧ មាន​ទីតាំង​ដី​គម្រោង ស្ថិត​នៅ​ភូមិ​បា​វិត​លើ សង្កាត់​បា​វិត ក្រុង​បា​វិត ខេត្តស្វាយរៀង (​ខាងត្បូង​ផ្សារ​អន្តរជាតិ​បា​វិត​) បាន​ចុះបញ្ជី ហ៊ី​ប៉ូ​តែ​ក (​ជាប់​បន្ទុក​ធនាគារ​) ។

បច្ចុប្បន្ន ក្រុមហ៊ុន​ខាងលើ បាន​និង​កំពុង​ប្រកាស​ដាក់​លក់​ដី​ឡូត៍ តាម​រយៈ​ក្រុមហ៊ុន​ស៊ី អិ​ល​.​ភី​.​អ ខន​ស្ត្រា​ក់សិន ឯ​.​ក (CLPR CONSTRUCTION CO.,LTD) និង​មាន Facebook Page ឈ្មោះ ស៊ី អិ​ល​ភី​អ​ខន​ស្ត្រា​ក់សិន ។

ម្យ៉ាងទៀត ក្រុមហ៊ុន​ខាងលើ កំពុង​មាន​បញ្ហា​ពាក់ព័ន្ធ​ជា​ច្រើន​ករណី ហើយ​ត្រូវ​បាន​អាជ្ញាធរ បញ្ឈប់​សកម្មភាព​អាជីវកម្ម​ទាំងស្រុង នៅ​ព្រឹក​ថ្ងៃ​ទី​២៥ ខែឧសភា ឆ្នាំ​២០២៤ ។

រដ្ឋបាល​ក្រុង​បា​វិត សូម​ជូនដំណឹង​ដល់​សាធារណជន​ដែល​បាន​ទិញ ឬ​មាន​បំណង​ទិញ ដី​ឡូត៍ ពី​គម្រោង​លី​ទី អភិវឌ្ឍន៍​ក្រុង​បា​វិត ខាងលើ សូម​មានការ​ប្រុង​ប្រយ័ត្ន​ខ្ពស់ ចំពោះ​ហានិភ័យ​នានា ដែល​នឹង​កើត​មាន​ឡើង​បណ្តាល​មក​ពី​ការ​អភិវឌ្ឍ​លំនៅ​ឋាន និង​ដី​ឡូត៍​ខាងលើ ៕

អត្ថបទសរសេរ ដោយ