ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់​បាន​ហើយ​បុរស​ចា.ក់​សម្លា.ប់​ប្រពន្ធ​៦​កាំ​បិត​ ព្រោះ​ភ្លើង​ប្រច័ណ្ឌ

1 ឆ្នាំ មុន

​ទីក្រុង​បាងកក, ប្រទេស​ថៃ​៖ ពាក់​ព័ន្ធ​នឹង​សំណុំ​រឿង​ឃាត​កម្ម​ពី​សំណាក់​បុរស​ជា​ស្វាមី​ទៅ​លើ​នារី​​ជនជាតិ​ថៃ​នៅ​តំបន់​បាងភូ, ​ខេត្ត​សមុទ្រ​ប្រាកាន ​កាល​ពី​ល្ងាច​ម្សិល​មិញ​​។​ ឥឡូវនេះ សមត្ថកិច្ច​​ចាប់​បាន​ជន​សង្ស័យ​​ហើយ​។​ ​​​នារី​រង​គ្រោះ​​រត់​ទាំង​ត្រហេប​ត្រហប​ដើម្បី​សូម​ឱ្យ​គេ​ជួយ​ ដោយ​នាង​​​ស្លៀក​ចោម​ពុង​ត្រឹម​តែ​កន្សែង​មួយ​ប៉ុណ្ណោះ​​​។ ពេល​នោះ​បុរស​ជា​ប្ដី​ក៏​រត់​​ដេញ​​ប​ផាប់​ចាប់​​ព​ភីង​។…

​ទីក្រុង​បាងកក, ប្រទេស​ថៃ​៖ ពាក់​ព័ន្ធ​នឹង​សំណុំ​រឿង​ឃាត​កម្ម​ពី​សំណាក់​បុរស​ជា​ស្វាមី​ទៅ​លើ​នារី​​ជនជាតិ​ថៃ​នៅ​តំបន់​បាងភូ, ​ខេត្ត​សមុទ្រ​ប្រាកាន ​កាល​ពី​ល្ងាច​ម្សិល​មិញ​​។​ ឥឡូវនេះ សមត្ថកិច្ច​​ចាប់​បាន​ជន​សង្ស័យ​​ហើយ​។​ ​​​នារី​រង​គ្រោះ​​រត់​ទាំង​ត្រហេប​ត្រហប​ដើម្បី​សូម​ឱ្យ​គេ​ជួយ​ ដោយ​នាង​​​ស្លៀក​ចោម​ពុង​ត្រឹម​តែ​កន្សែង​មួយ​ប៉ុណ្ណោះ​​​។ ពេល​នោះ​បុរស​ជា​ប្ដី​ក៏​រត់​​ដេញ​​ប​ផាប់​ចាប់​​ព​ភីង​។ គាត់​​​ចាក់​​សាំង​ជោគ​កន្សែង​ដែល​នារី​នោះ​ស្លៀក​ និង​កេះ​ដែក​កេះ​ដុត​នារី​​​នោះ​។ ​​សូម​រម្លឹក​ថា ​សាហាវ​មែន! ដេញ​ចាក់​សម្លាប់​ស្ត្រី​ម្នាក់​ទាំង​អាក្រាត​កាយ​ ​https://kohsantepheapdaily.com.kh/article/1697518.html

អ្នក​ដែល​ទៅ​ជួយ​ពាំង​ពី​មុខ​នារី​រង​គ្រោះ​​នោះ​​ក៏​ត្រូវ​ភ្លើង​ឆេះ​រោល​ពេញ​ដៃ​ផង​ដែរ។​ ​សមត្ថកិច្ច​ប្រាប់​ថា​ជន​សង្ស័យ​ឈ្មោះ​ភិសុទ្ធ​សិរី​ ចាន់សូដា​​ ​(Pisutsiri Chansoda)​ ​អាយុ​៤២​ឆ្នាំ ជា​អ្នក​មាន​ស្រុក​កំណើត​នៅ​​ទីក្រុង​ខុន​ខេន​​។ គ្រាន់​តែ​ចាក់​សម្លាប់​ប្រពន្ធ​រួច គាត់​ក៏​ជិះ​ឡាន​ភិក​អាប់​ ម៉ាក​មីត​ស៊ូប៊ីស៊ីពណ៌ស​ រត់​គេច​ខ្លួន​។​ សមត្ថកិច្ច​ឃើញ​ឡាន​១​គ្រឿង​នោះ​ចត​ទុក​ចោល​ស្ងៀម​​នៅ​ក្បែរ​មាត់​កំពង់​ទឹក​នៃ​ទន្លេ​បាង​ផាគង​។ សមត្ថកិច្ច​​មាន​ដីកា​ចាប់​ខ្លួន​នៅ​ក្នុង​ដៃ​រួច​ជា​ស្រេច ដោយ​ចោទ​ប្រកាន់​ពី​បទ​មនុស្ស​ឃាត​គិត​ទុក​ជា​មុន​ មាន​ស្ថាន​ទម្ងន់​ទោស​។

ដូច្នេះ​​ ​សមត្ថកិច្ច​គ្រាន់​តែ​ឃើញ​​បុរស​នោះ​​ភ្លាម​ក៏​ចាប់​វាយ​ខ្នោះ​ព្រឹប​តែ​ម្ដង​។ នៅ​ក្នុង​ឡាន​​ គេ​ឆែក​ឃើញ​កាំបិត​មុត​ស្រួច​ ​មាន​មុខ​ស​ស្ងាច​។​ ​ភិសុទ្ធ​សិរី​​ឆ្លើយ​សារភាព​​​ថា​រូប​គេ​ពិត​ជា​បាន​ចាក់​សម្លាប់​ប្រពន្ធ​មែន ​ដោយ​សារ​​ភ្លើង​ប្រច័ណ្ឌ​​។​ ​ជន​រង​គ្រោះ​​​​​ឈ្មោះ​ណាថាណាន ជុំហ្វុង (Nathanan Joomfong) ​អាយុ​៤៥​ឆ្នាំ​។ ជន​សង្ស័យ​​ប្រាប់​ថា​គាត់​មាន​ចិត្ត​ខឹង​សម្បារ​​យ៉ាង​ខ្លាំង​នៅ​ពេល​ឃើញ​ភរិយា​ឆាត​តាម​​អន​ឡាញ​ជា​មួយ​បុរ​ស​ដទៃ​។​ ​

គាត់​ប្រាប់​​ថា​បន្ទាប់​ពី​ជ្រុល​ដៃ​​​ចាក់​សម្លាប់ភរិយា​ដោយ​សារ​​មោហ៍បំ​​​មួយ​គ្រា​, ​គាត់​ក៏មាន​អារម្មណ៍​ច្របូក​ច្របល់​មិន​ដឹង​ថា​ត្រូវ​ធ្វើ​អ្វី​ទៀត​ ឬ​ត្រូវ​ទៅ​ណា​ពិត​ប្រាកដ​។ ​ម៉្លោះ​ហើយ​ គាត់​គិត​តែ​ពី​បើក​ឡាន​តែ​ពាស​នៅ​តាម​ផ្លូវ​​។ បើក​ចុះ​ បើ​ក​ឡើង​ ក៏​ទៅ​ដល់​មាត់​​ទន្លេ​។​ គាត់​ក៏​ឈប់​ឡាន​នៅ​គល់​ស្ពាន។ កាល​នោះ គាត់​មាន​អារម្មណ៍​យ៉ុង​ចិត្ត​យ៉ាង​ខ្លាំង ​ប្រុង​បើក​ទ្វារ​ចេញ​ពី​ក្នុង​ឡាន​ ហើយ​លោត​ទឹក​ទន្លេ​សម្លាប់​ខ្លួន​តែ​ម្ដង​។ ប៉ុន្តែ​​​ក្រោយ​មក​ ប៉ូលិស​ក៏​​ទៅដល់​ ហើយ​ចាប់​​គាត់​​តែ​ម្ដង​។​​ ​ឥឡូវ​នេះ សមត្ថ​កិច្ច​​នាំ​ខ្លួន​ជន​សង្ស័យ​​ទៅ​អធិការ​ដ្ឋាន​នគរ​បាល​ស្រុក​បាង​ភូ ដើម្បី​ធ្វើ​កំណត់​ហេតុ​ និង​កសាង​សំណុំ​រឿង​បញ្ជូន​ទៅ​តុលាការ​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ