ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រូវប្រាំង​ជិត​២០០ហិកតា​កំពុងប្រឈម​នឹង​ការ​ងាប់​ដោយ​​សារគ្មាន​ទឹក

13 ឆ្នាំ មុន

ខេត្ត​កំពង់​ឆ្នាំង​ ៖ ​ស្រូវស្រែ​ប្រាំង​ជិត​២០០​ហិកតា នៅ​ឃុំ​ចំនួន​៣ គឺ​ឃុំ​មេលំ ឃុំ​​ខុនរ៉ង់ និង​ឃុំផ្សារ​​ កំពុងក្រៀមស្វិត​​ ចេញ​ពណ៌​​ក្រហម​ងាប់​​​ដើម​ជា​បណ្តើរ​​ៗហើយ ​ដោយសារ​​តែគ្មាន​​ទឹក​ស្រោច​ស្រព ដែលបញ្ហានេះ​​ត្រូវ​បាន​ប្រជា​ពល​រដ្ឋ​​កំពុង​សំណូមពរ​យ៉ាងទទូច​​ដល់​អាជ្ញាធរ​មូល​ដ្ឋាន​ក៏ដូចជា​​អាជ្ញាធរ​ខេត្ត ​មេត្តា​ជួយ​ដល់សន្ទូង​ និងសំណាប​​របស់ពួកគាត់​ផង ព្រោះតែ​​ការ​ខ្វះ​ទឹក​​​នេះ ។ ពួក​គាត់​​ជា​ប្រជា​ពលរដ្ឋ​​បាននិយាយ​​​ឱ្យ​​​ដឹង​ថា ​កន្លង​មក​រៀង​រាល់​ឆ្នាំ ពួកគាត់

ខេត្ត​កំពង់​ឆ្នាំង​ ៖ ​ស្រូវស្រែ​ប្រាំង​ជិត​២០០​ហិកតា នៅ​ឃុំ​ចំនួន​៣ គឺ​ឃុំ​មេលំ ឃុំ​​ខុនរ៉ង់ និង​ឃុំផ្សារ​​ កំពុងក្រៀមស្វិត​​ ចេញ​ពណ៌​​ក្រហម​ងាប់​​​ដើម​ជា​បណ្តើរ​​ៗហើយ ​ដោយសារ​​តែគ្មាន​​ទឹក​ស្រោច​ស្រព ដែលបញ្ហានេះ​​ត្រូវ​បាន​ប្រជា​ពល​រដ្ឋ​​កំពុង​សំណូមពរ​យ៉ាងទទូច​​ដល់​អាជ្ញាធរ​មូល​ដ្ឋាន​ក៏ដូចជា​​អាជ្ញាធរ​ខេត្ត ​មេត្តា​ជួយ​ដល់សន្ទូង​ និងសំណាប​​របស់ពួកគាត់​ផង ព្រោះតែ​​ការ​ខ្វះ​ទឹក​​​នេះ ។ ពួក​គាត់​​ជា​ប្រជា​ពលរដ្ឋ​​បាននិយាយ​​​ឱ្យ​​​ដឹង​ថា ​កន្លង​មក​រៀង​រាល់​ឆ្នាំ ពួកគាត់​​មិនដែល​​ខ្វះ​ទឹក​ដូច​ឆ្នាំ​នេះ​ទេ ។​

លោកឃួន ​សៅរុំ ​អភិបាលរង​ស្រុក​​បរិ​បូរណ៌​​បាន​​និយាយ​​ឱ្យ​​ដឹង​ថា ​មូលហេតុ​​ដែល​បណ្តាល​​​ឱ្យខ្វះទឹក​សម្រាប់​​ស្រូវ​​ប្រាំង​​​ឆ្នាំនេះ គឺ​មានកត្តា​​ពីរ​យ៉ាង​​ ទី​១-គឺ​​ទឹកទន្លេឆ្នាំនេះ​​តូច​ ទាបជាង​ឆ្នាំ​កន្លង​ទៅ ដែលនេះគឺ​​​ជា​បាតុ​ភូត​ធម្មជាតិ ទី​២-​គឺ​​បណ្តាលមកពី​​ប្រភព​​​ដែល​​ជា​តម្រូវ​ការ​ចាំ​បាច់​នោះ​គឺទឹកស្ទឹង​​បរិបូណ៌ត្រូវ​​បានក្រុមហ៊ុន​​ចិន ដែល​នៅ​​ផ្នែក​ស្រុក​​ខាងលើ​បាន​ទប់​ទឹកស្ទឹង​​មិន​ឱ្យ​ធ្លាក់ចុះ​​ ដើម្បី​​​គេបូមទឹក​​ដាក់​ចំការ​ដំឡូង​មី​របស់​ក្រុម​​ហ៊ុន​​ចិននោះ ​ម៉្លោះ​ហើយ​​ទឹកស្ទឹង​​ដែល​ជា​ប្រភពទឹក​យ៉ាង​សំខាន់​របស់​ប្រជា​កសិករ​​សម្រាប់ធ្វើ​​ស្រូវប្រាំង​នោះ​បែរ​ជា​ស្រូវ​ខ្វះខាត​​ទាំង​ស្រុងទៅវិញ​​ ។ លោកក៏​បាន​បញ្ជាក់​ផង​ដែរ​ថា ​ផ្ទៃដី​​ស្រូវប្រាំង​ក្នុង​​ឃុំ​​ទាំង​​៣​​របស់​​ស្រុកបរិបូណ៌​​​ដែលកំពុង​​ជួបគ្រោះ​​​ថ្នាក់​​ដោយខ្វះទឹក​​​នោះ មាន​ចំនួនជាង​​១៨០ហិកតា ៕​