ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បើក​ការ​ប្រកួត​កីឡាប្រដាល់​គុន​ខ្មែរ​ជ្រើសរើស​ជើងឯក​ប្រចាំឆ្នាំ​២០២២

1 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នា​ថ្ងៃ​ទី​៦ ខែមីនា ឆ្នាំ​២០២៣ លោក ដួង មាស​ចំរើន អគ្គនាយករង​តំណាង​ឲ្យ​

រាជធានី​ភ្នំពេញ ៖ នា​ថ្ងៃ​ទី​៦ ខែមីនា ឆ្នាំ​២០២៣ លោក ដួង មាស​ចំរើន អគ្គនាយករង​តំណាង​ឲ្យ​លោក អ៊ុ​ក សិទ្ធិ​ជាតិ អគ្គនាយកនៃ​អគ្គនាយកដ្ឋាន​កីឡា លោក តែម ម៉ឺន ប្រធាន​សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ និង​លោក ហួត សេង​ទ្រី ប្រធាន​នាយកដ្ឋាន រៀបចំ និង​គ្រប់គ្រង​ព្រឹត្តិការណ៍​កីឡា បាន​អញ្ជើញ​ចូលរួម​បើក​ការ​ប្រកួត​កីឡាប្រដាល់​គុន​ខ្មែរ​ជ្រើសរើស​ជើងឯក​ប្រចាំឆ្នាំ​២០២២ ដែល​ប្រព្រឹត្ត​ទៅ​ចាប់ពី​ថ្ងៃ​ទី​៦ ដល់​ថ្ងៃ​ទី​១០ ខែមីនា ឆ្នាំ​២០២៣ ។

លោក ទុ​យ ប៊ុ​ន​ហឿ​ន អគ្គលេខាធិការ​រង​សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ​បាន​ប្រាប់​ឲ្យ​ដឹង​ថា ការ​ប្រកួត​កីឡាប្រដាល់​គុន​ខ្មែរ​ជ្រើសរើស​ជើងឯក​ប្រចាំឆ្នាំ​២០២២​មាន​ក្លិប​ប្រដាល់​គុន​ខ្មែរ​ចំនួន ១០ និង​មាន​កីឡាករ​-​កីឡាការិនី​ចំនួន ១១១ នាក់ មក​ពី​ក្លិប​ក្រសួងការពារជាតិ ក្រសួងមហាផ្ទៃ រាជធានី​ភ្នំពេញ ខេត្តកណ្តាល ខេត្តបន្ទាយមានជ័យ ខេត្តបាត់ដំបង ខេត្តព្រៃវែង ខេត្ត​មណ្ឌល​គី​រី ខេត្តសៀមរាប និង​ខេត្តស្វាយរៀង​ចូលរួម​។

លោក តែម ម៉ឺន បាន​មាន​ប្រសាសន៍​ថា ៖«​ក្នុង​នាម​សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ និងក្នុង​នាម​ខ្លួន​ខ្ញុំ​ផ្ទាល់ ខ្ញុំ​សូម​សម្ដែង​ការ​កោតសរសើរ និង​ថ្លែងអំណរគុណ​ដល់​ក្រសួង​អប់រំ យុវជន និង​កីឡា ដែល​បាន​ជួយ​ឧបត្ថម្ភ​គាំទ្រ​ទាំង​ផ្នែក​ឯកសារ​គតិយុត្តិ និង​ថវិកា​គាំទ្រ​ដល់​សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ​ជា​រៀង​រាល់​ឆ្នាំ​លើ​ផ្នែក​ការងារ​រដ្ឋបាល ការងារ​បណ្តុះបណ្ដាល និង​ការងារ​រៀបចំ​ការ​ប្រកួត​ជ្រើសរើស​ជើងឯក​ថ្នាក់​ជាតិ​ប្រចាំឆ្នាំ​តាំងពី​ឆ្នាំ​២០១៧​រហូត​មក ។

មក​ទល់​នឹង​ពេល​នេះ បាន​ធ្វើ​ឲ្យ​សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ​រីក​ចម្រើន និង​ទទួល​បាន​នូវ​គុណ​ផល​កីឡា​ជា​បន្តបន្ទាប់​រហូត​មក​។

ជា​ការ​ពិត​ណាស់ ការ​ប្រកួត​កីឡាប្រដាល់​គុន​ខ្មែរ​ជ្រើសរើស​ជើងឯក​ប្រចាំឆ្នាំ​២០២២​នេះ​មាន​រយៈពេល​៥​ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​៦ ដល់​ថ្ងៃ​ទី​១០ ខែមីនា ឆ្នាំ​២០២៣ គឺជា​ការ​ផ្ដល់​ឱកាស​ឲ្យ​កីឡាករ​-​កីឡាការិនី​បាន​បញ្ចេញ​នូវ​ទេព​កោសល្យ សមត្ថភាព ក៏​ដូច​ជា​ការ​វាស់​ស្ទង់​នូវ​បច្ចេកទេស កម្លាំង​អំណត់ និង
កលល្បិច​អត្ត​ព​លិ​ក​ម្នាក់​ៗ​ដែល​បាន​ហ្វឹកហាត់​កន្លង​មក ហើយ​ក៏​ជា​ដំណើរ​ឆ្ពោះទៅ​កាន់ការ​ប្រកួត​កីឡា​ស៊ី​ហ្គេ​ម​លើក​ទី​៣២​ឆ្នាំ​២០២៣ ដែល​កម្ពុជា​យើង​ធ្វើ​ជា​ម្ចាស់ផ្ទះ​នា​ពេល​ខាង​មុខ​ដ៏​ខ្លី​នេះ​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ