ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់បានហើយ​! ជន​ដៃដល់ប្រល័យជីវិត​សង្សារស្តែងៗនៅមុខរោងចក្រ​

1 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ​ ៖ លោក​ឧត្តម សេនី​យ៌​ទោ ជួន ណា​រិ​ន្ទ ស្នងការ​នគរបាល​ខេត្ត​ព្រះ​សីហ​នុ ឲ្យ​ក្រុម

ខេត្ត​ព្រះ​សីហ​នុ​ ៖ លោក​ឧត្តម សេនី​យ៌​ទោ ជួន ណា​រិ​ន្ទ ស្នងការ​នគរបាល​ខេត្ត​ព្រះ​សីហ​នុ ឲ្យ​ក្រុមការងារ​កោះសន្តិភាព​ដឹង​មុន​នេះ​ថា ជន​ស​ង្ស​យ័​ម្នាក់​ដែល​ជា​ឃា.តករ​ចា.ក់​សម្លា.ប់ស្ត្រី​ជា​សង្សារ​ធ្វើការ​នៅ​រោងចក្រ​មួយ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ចេ​ជាង​ ស្ថិត​ក្នុង​ឃុំ​ជើងគោ​ ស្រុក​ព្រៃ​នប់​ ខេត្ត​ព្រះ​សីហ​នុ កាលពី​វេលា​ម៉ោង​ជិត​១០​យប់​ថ្ងៃ​​ទី​១​ មីនា​ ២០២៣ ហើយ​រត់គេច​ខ្លួន​នោះ បច្ចុប្បន្ន​នគរបាល​នាយកដ្ឋាន​ព្រហ្មទណ្ឌ អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ សហការ​ជាមួយ​នគរបាល​ខេត្ត​ព្រះ​សីហ​នុ​ និង​សមត្ថកិច្ច​ជំនាញ​ពាក់​ព​ន្ធ័ចាប់ខ្លួន​បាន​ហើយ ​កាលពី​​វេលា​ម៉ោង​ជិត​១​រសៀល​ថ្ងៃ​ទី​៧​ មីនា​ ឆ្នាំ​២០២៣​នេះ តាម​ផ្លូវជាតិ​លេខ​៣ ក្នុង​សង្កាត់​ចោម​ចៅ​ រាជធានី​ភ្នំពេញ ។ គួររំលឹកថា ចិត្តដាច់​ម្ល៉េះ​! លើកដៃ​ប្រល័យ​ជីវិត​នារី​ជា​សង្សារ​ស្តែង​ៗ នៅ​មុខ​រោងចក្រ

សមត្ថកិច្ច​បញ្ជាក់​ថា ជនសង្ស័យ​ឈ្មោះ ឡូត ម៉ុ​ក ភេទ​ប្រុស អាយុ​៣១​ឆ្នាំ​ មុខរបរ​កម្មករ​រោងចក្រ​ស្រុក​កំណើត ឃុំ​ពង្រ​លើ ស្រុក​ជីក្រែង ខេត្តសៀមរាប បច្ចុប្បន្ន​ស្នាក់​នៅ​បន្ទប់​ជួល ភូមិ​ត្រពាំង​គា ឃុំ​ជើងគោ ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ ។​

គិត​ត្រឹមវេលា​​ម៉ោង​២រសៀលថ្ងៃទី​៧ មីនា ​នេះដែរ ​ជនសង្ស័យ​ត្រូវ​បាន​បញ្ជូន​ចេញពី​ក្រសួងមហាផ្ទៃ​ទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះ​សីហ​នុ​តែ​ម្ដង​ ។​

សូម​រំលឹក​ឡើង​វិញ​​ថា នារី​ជា​កម្មការិនី​រោងចក្រ​ម្នាក់​បាន​ស្លា​.​ប់​នៅ​នឹង​កន្លែង​ក្នុង​បរិវេណ​រោងចក្រ ដោយសារ​បុរស​ម្នាក់​ចា​.​ក់​នឹង​កាំ​បិ​.​ត​ត្រូវ​ចំ​ក្រោម​ក្លៀក ។ ករណី​នេះ​​ត្រូវ​បាន​សមត្ថកិច្ច​អះអាង​ថា បង្ក​ឡើង​ដោយ​បុរស​ជា​សង្សារ​របស់​នាង សង្ស័យ​ជា​រឿង​ភ្លើង​ប្រច័ណ្ឌ​។

ហេតុការណ៍​​ខាងលើ​នេះ​បាន​កើត​មាន​ឡើង​​កាលពីវេលាម៉ោង​៩​និង​​​៣៦នាទីយប់​​ថ្ងៃ​ទី ១ មីនា ឆ្នាំ​២០២៣ នៅ​ចំណុច​ច្រក​ទ្វារ​ផ្លូវ​ចូល រោងចក្រ​បេ​វ​ឈី​វើ ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស ចេ​ជាង ស្ថិត​ក្នុងភូមិ​ត្រពាំង​គា ឃុំ​ជើងគោ ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ ។

តាម​ប្រភព​ពី​សមត្ថកិច្ច​ឲ្យ​ដឹង​ថា ជនសង្ស័យ​ម្នាក់​ឈ្មោះ​ឡូត ម៉ុ​ក ភេទ​ប្រុស អាយុ​៣១​ឆ្នាំ មុខរបរ​កម្មករ​រោងចក្រ មានស្រុក​កំណើត នៅ​ឃុំ​ពង្រ​លើ ស្រុក​ជីក្រែង ខេត្តសៀមរាប ហើយ​បច្ចុប្បន្ន​ស្នាក់​នៅ​បន្ទប់​ជួល ភូមិ​ត្រពាំង​គា ឃុំ​ជើងគោ ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ ។ ចំណែក​ជន​រង​គ្រោះ​ឈ្មោះ សៀ​ក ស៊ា​វ​ឡី ភេទ​ស្រី អាយុ​២២​ឆ្នាំ មុខរបរ​កម្ម​ការ​នី​រោងចក្រ មានស្រុក​កំណើត នៅ​ឃុំ​គោក​រមៀត ស្រុក​ថ្មពួក ខេត្តបន្ទាយមានជ័យ និង​ស្នាក់​នៅ​បន្ទប់​ជួល​ជាមួយនឹង​ជនសង្ស័យ ក្នុងភូមិ​ត្រពាំង​គា ឃុំ​ជើងគោ ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ ។ អ្នក​ទាំង​២​ជា​គូសង្សារ​នឹង​គ្នា ។

តាម​ប្រភព​ដដែល​បាន​បន្ត​ថា ជនសង្ស័យ​បាន​ធ្វើ​សកម្មភាព​ដោយ​ប្រើ​កាំ​បិ​.​ត​ចុង​ស្រួច ចា​.​ក់​ទៅ​លើ​ជន​រង​គ្រោះ​ត្រូវ​ត្រង់​ក្រោម​ក្លៀក​ខាងឆ្វេង​ចំនួន​១​កាំបិត បណ្តាល​ឲ្យ​ស្លា​.​ប់​នៅ​នឹង​កន្លែង​តែ​ម្តង ។ ក្រោយ​ពី​ធ្វើ​សកម្មភាព​រួច ជនសង្ស័យ​បាន​បើក​ម៉ូតូ​រត់គេច​ខ្លួន​ភ្លាម​ៗ​បាត់ ។

តាម​ប្រភព​ពី​សមត្ថកិច្ច​ដដែល​បាន​បន្ថែម​ថា ជនសង្ស័យ​និង​នារី​រី​រង​គ្រោះ បាន​ជួល​បន្ទប់​ស្នាក់​នៅ​ជាមួយ​គ្នា ក្នុង​នាម​ជា​សង្សារ ដោយ​បុរស​ជា​ជនសង្ស័យ​មក​ជួល​បន្ទប់​ដែល​នៅ​បច្ចុប្បន្ន​នោះ​មុន​រយៈពេល​ប្រមាណ​ជា​3​ខែ​ហើយ ។ ដោយឡែក​នារី​រង​គ្រោះ​ទើបតែ​មក​រួម​រស់នៅ​ជាមួយ​គ្នា​ក្នុង​បន្ទប់​ជួល​នោះ​បាន​រយៈពេល​ប្រមាណ​ជាមួយ​ខែ​ប៉ុណ្ណោះ ។

ទោះជា​យ៉ាងណា នៅ​មិន​ទាន់​មាន​ប្រភព​ព័ត៌មាន​ច្បាស់ការ​ណាមួយ​បញ្ជាក់​ថា បុរស​ជា​ជនសង្ស័យ​ប្រច័ណ្ឌ​នារី​រង​គ្រោះ​ជាមួយ​នរណា​ម្នាក់​នោះ​ទេ តែ​គ្រាន់តែ​គេ​បង្ហើប​ក្រៅផ្លូវការ​ថា នារី​រង​គ្រោះជា​មនុស្ស​មាន​រូប​សម្រស់​ស្អាត​សមរម្យ និង​ស៊ី​វី​ល័យ ។ យ៉ាងណា បច្ចុប្បន្ន​សមត្ត​កិច្ច​កំពុងធ្វើការ​ស្រាវជ្រាវ​ស្វែងរក​ចាប់ខ្លួន​ជនសង្ស័យ​យក​មក​ផ្តន្ទាទោស​តាម​ច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ