ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចិត្ត​ដាច់ម៉្លេះ! ​លើក​ដៃ​ប្រល័យជីវិត​នារីជាសង្សារ​ស្តែងៗ នៅមុខរោងចក្រ​

1 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះសីហនុ ៖ នារី​ជា​កម្មការិនី​រោងចក្រ​ម្នាក់​បាន​ស្លា.ប់នៅនឹង​​កន្លែង​ក្នុង​បរិវេណរោងចក្រ ​

ខេត្ត​ព្រះសីហនុ ៖ នារី​ជា​កម្មការិនី​រោងចក្រ​ម្នាក់​បាន​ស្លា.ប់នៅនឹង​​កន្លែង​ក្នុង​បរិវេណរោងចក្រ ​ដោយ​​​សារ​បុរស​ម្នាក់​​​ចា.ក់​នឹង​​កាំបិ.ត​​ត្រូវ​ចំ​ក្រោម​ក្លៀក​ ​។ ករណីនេះ​​នេះ​ត្រូវ​បាន​សមត្ថកិច្ច​​​​អះអាង​ថា​ បង្ក​ឡើង​ដោយ​បុរសជា​សង្សារ​របស់​​នាង​ សង្ស័យ​​​​ជា​​រឿង​​ភ្លើង​ប្រច័ណ្ឌ​។

ហេតុការណ៍​​​ខាងលើ​នេះ​បាន​កើត​មាន​ឡើង​កាលពី​​វេលា​ម៉ោង​៩និង​៣៦​នាទី​យប់ថ្ងៃ​ទី១ មីនា ឆ្នាំ​២០២៣ នៅ​ចំណុច​ច្រក​ទ្វារ​ផ្លូវ​ចូល​រោងចក្រ​បេ​វ​ឈី​វើ ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស ចេ​ជាង ស្ថិត​ក្នុងភូមិ​ត្រពាំង​គា ឃុំ​ជើងគោ ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ ។

តាម​ប្រភពពី​សមត្ថកិច្ច​ឲ្យ​ដឹង​ថា ​ជនសង្ស័យ​ម្នាក់​ឈ្មោះ​ឡូត ម៉ុ​ក ភេទប្រុស អាយុ​៣១​ឆ្នាំ មុខរបរ​កម្មករ​រោងចក្រ ​មាន​ស្រុក​កំណើត នៅ​ឃុំ​ពង្រ​លើ ស្រុក​ជីក្រែង ខេត្តសៀមរាប ហើយ​បច្ចុប្បន្ន​ស្នាក់​នៅ​បន្ទប់​ជួល ភូមិ​ត្រពាំង​គា ឃុំ​ជើងគោ ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ ។​ ​ចំណែក​ជន​រង​គ្រោះ​ឈ្មោះ សៀ​ក ស៊ា​វ​ឡី ភេទ​ស្រី អាយុ​២២​ឆ្នាំ មុខរបរ​កម្ម​ការ​នី​រោងចក្រ ​មាន​ស្រុក​កំណើត នៅ​ឃុំ​គោក​រមៀត ស្រុក​ថ្មពួក ខេត្តបន្ទាយមានជ័យ ​និង​​ស្នាក់​នៅ​បន្ទប់​ជួល​ជាមួយ​​នឹង​ជនសង្ស័យ ក្នុងភូមិ​ត្រពាំង​គា ឃុំ​ជើងគោ ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ ​។ ​អ្នក​ទាំង២​ជា​គូសង្សារ​នឹង​គ្នា ។​

តាម​ប្រភព​ដដែល​បាន​បន្ត​ថា ជនសង្ស័យបាន​ធ្វើ​សកម្មភាព​ដោយ​ប្រើ​កាំបិ.ត​ចុង​ស្រួច ចា.ក់​ទៅ​លើ​ជន​រង​គ្រោះ​ត្រូវ​ត្រង់ក្រោម​ក្លៀក​ខាងឆ្វេង​ចំនួន​១​កាំបិត បណ្តាល​ឲ្យ​ស្លា.ប់​នៅ​នឹង​កន្លែង​តែ​ម្តង ។ ក្រោយ​ពី​ធ្វើ​សកម្មភាព​រួច​ ជនសង្ស័យ​បាន​បើក​ម៉ូតូ​រត់គេច​ខ្លួន​ភ្លាម​ៗ​បាត់ ។

​តាម​ប្រភព​ពី​សមត្ថកិច្ច​ដដែល​បាន​បន្ថែម​ថា ជនសង្ស័យ​និង​នារី​រី​រង​គ្រោះ បាន​ជួល​បន្ទប់​ស្នាក់​នៅ​ជាមួយ​គ្នា ក្នុង​នាម​ជា​សង្សារ ដោយ​បុរស​ជា​ជនសង្ស័យ​មក​ជួល​បន្ទប់​ដែល​នៅ​បច្ចុប្បន្ន​នោះ​មុន​រយៈពេល​ប្រមាណ​ជា3ខែ​ហើយ ។ ដោយ​ឡែក​នារី​រង​គ្រោះ​ទើបតែ​មក​រួម​រស់នៅ​ជាមួយ​គ្នា​ក្នុង​បន្ទប់​ជួល​នោះ​បាន​រយៈពេល​ប្រមាណ​ជាមួយ​ខែ​ប៉ុណ្ណោះ ។

ទោះ​ជា​យ៉ាងណា ​នៅ​មិន​ទាន់​មាន​ប្រភព​ព័ត៌មាន​ច្បាស់ការ​ណាមួយ​បញ្ជាក់​ថា បុរស​ជា​ជនសង្ស័យ​ប្រច័ណ្ឌ​នារី​រង​គ្រោះ​ជាមួយ​នរណា​ម្នាក់​នោះ​ទេ តែ​គ្រាន់តែ​គេ​បង្ហើប​ក្រៅផ្លូវការ​ថា នារី​រង​គ្រោះជា​មនុស្ស​មាន​រូប​សម្រស់​ស្អាត​សមរម្យ និង​ស៊ី​វី​ល័យ ។ យ៉ាងណា បច្ចុប្បន្ន​សមត្ត​កិច្ច​កំពុងធ្វើការ​ស្រាវជ្រាវ​ស្វែងរក​ចាប់ខ្លួន​ជនសង្ស័យ​យក​មក​ផ្តន្ទាទោស​តាម​ច្បាប់ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ