រុស្ស៊ីដុតដៃដុតជើងលើការងាររួមជាមួយអង្គការ SCO ដើម្បីបង្កើតស្ថាប័នកីឡាថ្មីមួយ
ប្រទេសរុស្ស៊ី ៖ លោក Bakhtiyor Khakimov ឯកអគ្គរដ្ឋទូតនៃក្រសួងការបរទេសរបស់ប្រទេសរុស្ស៊ីបាន
ប្រទេសរុស្ស៊ី ៖ លោក Bakhtiyor Khakimov ឯកអគ្គរដ្ឋទូតនៃក្រសួងការបរទេសរបស់ប្រទេសរុស្ស៊ីបាន
ប្រទេសរុស្ស៊ី ៖ លោក Bakhtiyor Khakimov ឯកអគ្គរដ្ឋទូតនៃក្រសួងការបរទេសរបស់ប្រទេសរុស្ស៊ីបានអះអាងថា ការងារកំពុងតែដំណើរការដោយអង្គការកិច្ចសហប្រតិបត្តិការសៀងហៃហៅកាត់ថា SCO លើការបង្កើតស្ថាប័នកីឡាថ្មីមួយ ខណៈដែល SCO គឺជាអង្គការនយោបាយ សេដ្ឋកិច្ច សន្តិសុខអន្តរជាតិ និងការពារជាតិ ដែលមានរុស្ស៊ី ចិន ឥណ្ឌា ប៉ាគីស្ថាន រួមនិងអាស៊ីកណ្តាល អតីតរដ្ឋកាហ្សាក់ស្ថាន កៀហ្ស៊ីស៊ីស្ថាន តាជីគីស្ថាន និងអ៊ូសបេគីស្ថាន។
ជាមួយគ្នានោះ អ៊ីរ៉ង់កំពុងស្ថិតក្នុងដំណើរការចូលរួម ហើយបច្ចុប្បន្នជាអ្នកសង្កេតការណ៍ម្នាក់ក្នុងចំណោមអ្នកសង្កេតការណ៍ចំនួន៣ ដែលរួមជាមួយនឹងបេឡារុស ដែលជាសម្ព័ន្ធមិត្តដ៏សំខាន់របស់រុស្ស៊ី នៅក្នុងសង្គ្រាមលុកលុយលើអ៊ុយក្រែន ខណៈដែលប្រទេសចំនួន៩បន្ថែមទៀត គឺជាដៃគូសន្ទនា។
ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន (Vladimir Putin) បានស្នើនៅក្នុងកិច្ចប្រជុំកំពូលមួយ ដែលធ្វើឡើងក្នុងទីក្រុង Samarkand ប្រទេសអ៊ូសបេគីស្ថាន កាលពីខែកញ្ញាកន្លងទៅថា SCO អាចបង្កើតសមាគមនៃអង្គការកីឡា និងរៀបចំការប្រកួតព្រឹត្តិការណ៍កីឡាសំខាន់ៗ នៅពេលអនាគត។
សកម្មភាពនេះ ត្រូវបានមើលឃើញថា គឺជាប្រឆាំងនឹងទៅនឹងទណ្ឌកម្មយ៉ាងទូលំទូលាយលើរុស្ស៊ី និងបេឡារុសពីសំណាក់ស្ថាប័នកីឡាអន្តរជាតិ ចាប់តាំងពីការលុកលុយពេញលេញលើអ៊ុយក្រែន។
មន្ត្រីរុស្ស៊ីបាននិយាយអំពីតម្រូវការក្នុងការបង្កើតសម្ព័ន្ធភាពកីឡាជាមួយសម្ព័ន្ធមិត្ត រួមទាំងសមាជិក SCO និងសម្ព័ន្ធប្រ៊ីក (BRICS) ជាមួយនឹងប្រេស៊ីល ឥណ្ឌា ចិន រួមនិងអាហ្វ្រិកខាងត្បូង៕ (ដកស្រង់ចេញពី Inside The Games)
ចែករំលែកព័តមាននេះ