ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចៅក្រម​ស៊ើបសួរ​សម្រេច​ហើយ ករណី​ជន​ដៃដល់​បា.ញ់​ស​ម្លា​.​ញ់​ប្រពន្ធ​ទាំង​កំពុង​មាន​ផ្ទៃពោះ​៤​ខែ​(វី​ដេ​អូ​)

1 ឆ្នាំ មុន
  • ភ្នំពេញ

លោក រ័​ត្ន ស៊ី​ថា ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​រសៀល​ថ្ងៃ​ទី​៦ ខែមីនា ឆ្នាំ​២០២៣ បាន​ចេញ​ដីកា​សម្រេច​ឃុំខ្លួន​ជនសង្ស័យ​ជា​ឃា​.​តករ​បា.ញ់​ស​ម្លា​.​ប់​ប្រពន្ធ ដាក់​

រាជធានី​ភ្នំពេញ ៖ លោក រ័​ត្ន ស៊ី​ថា ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​រសៀល​ថ្ងៃ​ទី​៦ ខែមីនា ឆ្នាំ​២០២៣ បាន​ចេញ​ដីកា​សម្រេច​ឃុំខ្លួន​ជនសង្ស័យ​ជា​ឃា​.​តករ​បាញ់​ស​ម្លា​.​ប់​ប្រពន្ធ ដាក់​ពន្ធនា​គារ​មណ្ឌល​អប់រំ​កែប្រែ​ទី​១ ជា​បណ្តោះអាសន្ន ក្រោម​ការ​ចោទប្រកាន់​ពី​បទ​.​ឃា​.​ត​កម្ម​ដែល​មាន​​ស្ថាន​ទម្ងន់ទោស​ទាក់ទិន​នឹង​ជន​រង​គ្រោះ បទ​.​កាន់កា​.​ប់ ឬ​ដឹក​ជញ្ជូន​អាវុធ​ដោយ​គ្មាន​ការ​អនុញ្ញាត និង​បទ​.​រក្សា​ទុក ជួញដូរ និង​ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀ​.​ន ដែល​ប្រព្រឹត្ត​នៅផ្ទះ​លេខ​១៦៨ បុរី​គួរ​ស្រូវ​៣ ផ្លូវ​លេខ​KS០៣ ស្ថិត​ក្នុងភូមិ​កណ្ដាល សង្កាត់​រលួស ខណ្ឌដង្កោ រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​២ ខែមីនា ឆ្នាំ​២០២៣ តាម​បញ្ញត្តិ​មាត្រា​២០២ និង​មាត្រា​៤៩០ នៃ​ក្រមព្រហ្មទណ្ឌ មាត្រា​៤០ និង​មាត្រា​៤៥ នៃ​ច្បាប់​ស្តី​ពី​ការ​ត្រួតពិនិត្យ​គ្រឿង​ញៀ​.​ន​។

ជនសង្ស័យ​ខាងលើ​នេះ មានឈ្មោះ យ័ន គុយ​ហេង ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ មុខរបរ​គួ​ក​ជេ​រថយន្ត ជា​ជន​ញៀ​.​ន​ថ្នាំ និង​ធ្លាប់​ជាប់​ពន្ធនាគារ​នៅ​ខេត្ត​ព្រះ​សីហ​នុ​១០​ឆ្នាំ ពាក់ព័ន្ធ​ករណី​ប្រើ​ដំ​ថ្ម​វា​.​យស​ម្លា​.​ប់​មនុស្ស ហើយ​ក៏​ទើបនឹង​ចេញពី​ពន្ធនាគារ​ព្រៃ​.​សបាន​ជាង​២​ខែ​មុន​នេះ ករណី​ជួញដូរ និង​ប្រើប្រាស់​គ្រឿង​ញៀ​.​ន «​ជាប់​ពន្ធនាគារ​២​ឆ្នាំ​»​។ ចំណែក​ជន​រង​គ្រោះ​ឈ្មោះ ម៉ៃ សុ​គ​ន្ធា ហៅ អេ​ណា អាយុ​៣៤​ឆ្នាំ មុខរបរ​សាឡ​ន នាង​ធ្លាប់​មាន​ប្ដី​ទី​១ និង​មានកូន​ចំនួន​៤​នាក់ ប៉ុន្តែ​បាន​លែងលះ​គ្នា​ជាង​១​ឆ្នាំ​មក​ហើយ បន្ទាប់​មក​ក៏​យកប្ដី​ទី​២ ដោយ​បាន​រស់នៅ​ជាមួយ​គ្នា​បាន​រយៈពេល​ប្រមាណ​១​ឆ្នាំ និង​មាន​ផ្ទៃពោះ​៤​ខែ គិត​មក​ដល់​ថ្ងៃ​ដែល​ត្រូវ​ប្ដី​បាញ់​ស​ម្លា​.​ប់​។

ជន​ដៃដល់​ខាងលើ​បាន​ឆ្លើយ​សារភាព​នៅ​ចំពោះ​មុខ​សមត្ថកិច្ច​ថា អំពើ​ឃា​.​ត​កម្ម​នោះ គឺ​ផ្ដើម​ចេញពី​ភ្លើង​ប្រចណ្ឌ ដែល​ជន​រង​គ្រោះ​មានខ្លួន​ជា​ប្តី​ហើយ បែរជា​នៅ​លួច​ទាក់ទង​ជាមួយ​ប្រុស​ផ្សេង​ទៀត​។ ប៉ុន្តែ​នេះ​ជា​ចម្លើយ​រវើរវាយ​របស់​ជនសង្ស័យ​តែ​ប៉ុណ្ណោះ ជាក់ស្តែង​ជនសង្ស័យ​ជា​មនុស្ស​ជោកជាំ​ទៅ​ដោយ​គ្រឿង​ញៀ​.​ន និយាយ​លែង​ដឹង​ខុស​ត្រូវ​ទៅ​ហើយ​។ ក្រោយ​បាញ់​ស​ម្លា​.​ប់​ជន​រង​គ្រោះ​រួច រូបគេ​ក៏​បាន​ចូលខ្លួន​ទៅ​សារភាព​ពី​ទោស​កំហុស​នៅ​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល នៃ​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ បន្ទាប់​ពី​រត់គេច​ខ្លួន​បាន​ប៉ុន្មាន​ម៉ោង​មក​នោះ​។ ក្រោយ​ពេល​ចូល​សារភាព សមត្ថកិច្ច​ក៏​បាន​ទៅ​ឆែកឆេរ​ផ្ទះ​ជនសង្ស័យ ហើយ​ក៏​រក​ឃើញ​ថ្នាំ​ញៀ​.​ន​ជាង​២​គីឡូក្រាម រីឯ​អាវុធ​ខ្លី​ដែល​បាន​យក​មក​ប្រើប្រាស់​បាញ់​ស​ម្លា​.​ប់​ប្រពន្ធ គឺ​ទិញ​មក​ពី​ព្រំដែន​កម្ពុជា​-​ថៃ​។

សូម​ជម្រាប​ថា ហេតុការណ៍​បា​.​ញ់​ប្រ​.​ហារ​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៤​និង​៤៥ នាទី​រសៀល ថ្ងៃ​ទី​២ ខែមីនា ឆ្នាំ​២០២៣ នៅ​ចំណុច​ផ្ទះ​លេ​១៦៨ ផ្លូវ​លេខ​KS ០៣ បុរី​ពិភព​ថ្មី​កួរស្រូវ​៣ ស្ថិត​នៅ​ក្នុងភូមិ​កណ្ដាល សង្កាត់​រលួស ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​។ បើ​យោង​តាម​បទល្មើស​ដូច​ការ​ចោទប្រកាន់​ខាងលើ​នេះ ជន​ដៃដល់​ជា​ឃា​.​តករ​បាញ់​ស​ម្លា​.​ប់​ប្រពន្ធ​ដោយ​ចិត្ត​អាណិត​នោះ ម្តងនេះ​អាច​នឹង​ជាប់​ពន្ធនាគារ​ក្បែរ​មួយ​ជីវិត​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ