ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចៅក្រម​ស៊ើបសួរ​សម្រេច​ឃុំខ្លួន​ឃា​.​តករ​បា​.​ញ់​ស​ម្លា​.​ញ់​ប្រពន្ធ ពី​បទ​ឃា​.​ត​កម្ម​ អាច​ជាប់គុក​ក្បែរ​​១​ជីវិត

1 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ លោក រ័​ត្ន ស៊ី​ថា ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​រសៀល​ថ្ងៃ​ទី​០៦ ខែមីនា ឆ្នាំ​២០២៣ បាន​ចេញ​ដីកា​សម្រេច​ឃុំខ្លួន​ជនសង្ស័យ…

រាជធានី​ភ្នំពេញ ៖ លោក រ័​ត្ន ស៊ី​ថា ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​រសៀល​ថ្ងៃ​ទី​០៦ ខែមីនា ឆ្នាំ​២០២៣ បាន​ចេញ​ដីកា​សម្រេច​ឃុំខ្លួន​ជនសង្ស័យ ជា​ឃាតករ​បា​.​ញ់​ស​ម្លា​.​ប់​ប្រពន្ធ ដាក់​ពន្ធនាគារ​មណ្ឌល​អប់រំ​កែប្រែ​ទី​១ ជា​បណ្តោះអាសន្ន ក្រោម​ការ​ចោទប្រកាន់ ពី​បទ​.​ឃា​.​ត​កម្ម​ដែល​មាន​ស្ថាន​ទម្ងន់ទោស និង​បទ​.​កាន់កាប់ ឬ​ដឹក​ជញ្ជូន​អាវុធ​ដោយ​គ្មាន​ការ​អនុញ្ញាត រួម​និង​បទ​.​រក្សា​ទុក ជួញដូរ និង​ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន ប្រព្រឹត្ត​នៅផ្ទះ​លេខ​១៦៨ បុរី​គួរ​ស្រូវ ៣ ផ្លូវ​លេខ​KS០៣ ភូមិ​កណ្ដាល សង្កាត់​រលួស ខណ្ឌដង្កោ រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​២ ខែមីនា ឆ្នាំ​២០២៣ តាម​បញ្ញត្តិ​មាត្រា​២០២ និង​មាត្រា​៤៩០ នៃ​ក្រមព្រហ្មទណ្ឌ មាត្រា​៤០ និង​មាត្រា​៤៥ នៃ​ច្បាប់​ស្តី​ពី​ការ​ត្រួតពិនិត្យ​គ្រឿងញៀន ។

ជនសង្ស័យ​ឈ្មោះ យ័ន គុយ​ហេង ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ មុខរបរ​គួ​ក​ជេ​រថយន្ត ជា​ជន​ញៀន​ថ្នាំ និង​ធ្លាប់​ជាប់​ពន្ទ​នាគារ​នៅ​ខេត្ត​ព្រះ​សីហ​នុ ១០​ឆ្នាំ ពាក់​ពន្ធ​ករណី​ប្រើ​ដំ​ថ្ម​វាយ ស​ម្លា​.​ប់​មនុស្ស ហើយ​ក៏​ទើប នឹង​ចេញពី​ពន្ធនាគារ​ព្រៃ​.​ស ជាង​២​ខែ​មុន​នេះ ករណី​ជួញដូរ និង​ប្រើប្រាស់​គ្រឿងញៀន “​ជាប់គុក​២​ឆ្នាំ​” ។

ចំណែក​ជន​រង​គ្រោះ​ឈ្មោះ ម៉ៃ សុ​គ​ន្ធា ហៅ​អេ​ណា អាយុ​៣៤​ឆ្នាំ មុខរបរ​សាឡ​ន នាង​ធ្លាប់​មាន​ប្ដី​ទី​១ កូន​៤​នាក់ ប៉ុន្តែ​បាន​លែងលះ​គ្នា​ជាង​១​ឆ្នាំ​ហើយ បន្ទាប់​មក​ក៏​បាន​យកប្ដី​ទី​២ ដោយ​បាន​រស់នៅ​ជាមួយ​គ្នា​បាន​រយៈពេល​ប្រមាណ​១​ឆ្នាំ និង​មាន​ផ្ទៃពោះ​៤ ខែ គិត​មក​ដល់​ថ្ងៃ ដែល​ត្រូវ​ប្ដី​បា​.​ញ់​ស​ម្លា​.​ប់ ។

ជន​ដៃដល់ បាន​ឆ្លើយ​យ​សារភាព​នៅ​សមត្ត​កិច្ច​ថា អំពើ​ឃាតកម្ម​នោះ គឺ​ផ្ដើម​ចេញពី​ភ្លើង​ប្រចណ្ឌ ដែល​ជន​រង​គ្រោះ​មានខ្លួន​ជា​ប្តី​ហើយ នៅ​លួច​ទាក់ទង​ជាមួយ​ប្រុស​ផ្សេង​ទៀត ។ ប៉ុន្តែ​នេះ​ជា​ចម្លើយ​រវើរវាយ​របស់​ជនសង្ស័យ​តែ​ប៉ុណ្ណោះ ជាក់ស្តែង​ជនសង្ស័យ​ជា​មនុស្ស​ជោគ​ជាំ ទៅ​ដោយ​គ្រឿងញៀន និយាយ​លែង​ដឹង​ខុស​ត្រូវ ។ ក្រោយ​បា​.​ញ់​ស​ម្លា​.​ប់​ជន​រង​គ្រោះ រូបគេ​បាន​ចូលខ្លួន​ទៅ​សារភាព​ពី​ទោស​កំហុស​នៅ​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល នៃ​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ បន្ទាប់​ពី​រត់គេច​ខ្លួន បាន​ប៉ុន្មាន​ម៉ោង​មក​នោះ ។ ក្រោយ​ពេល​ចូល​សារភាព សមត្ថកិច្ច​ក៏​បាន​ទៅ​ឆែកឆេរ​ផ្ទះ​ជនសង្ស័យ រក​ឃើញ​ថ្នាំ​ញៀន​ជាង​២​គីឡូក្រាម រីឯ​អាវុធ​ខ្លី ដែល​ខ្លួន​បាន​យក​មក​ប្រើប្រាស់​បា​.​ញ់​ស​ម្លា​.​ប់​ប្រពន្ធ គឺ​ទិញ​មក​ពី​ព្រំដែន​កម្ពុជា​ថៃ ។

សូម​ជម្រាប​ថា ៖ ហេតុការណ៍​បាញ់ប្រហារ​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៤ និង​៤៥​នាទី​រសៀល ថ្ងៃ​ទី​២ ខែមីនា ឆ្នាំ​២០២៣ នៅ​ចំណុច​ផ្ទះ​លេ​១៦៨ ផ្លូវ​លេខ​KS ០៣ បុរី​ពិភព​ថ្មី​កួរស្រូវ​៣ ស្ថិត​នៅ​ក្នុងភូមិ​កណ្ដាល សង្កាត់​រលួស ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ។ បើ​យោង​តាម​បទល្មើស​ដូច​ការ​ចោទប្រកាន់​ខាងលើ​នេះ ជន​ដៃដល់​ជា​ឃាតករ​បា​.​ញ់​ស​ម្លា​.​ប់​ប្រពន្ធ​នោះ ម្តងនេះ អាចដេក​គុក​ក្បែរ​​មួយ​ជីវិត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ