ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្លាំងយោធា​យោធភូមិ​ភាគ​ទី​៥​ចំនួន​៣០០​នាក់​ហ្វឹកហាត់​ក្បាច់គុន​ល្បុក្កតោ​ត្រៀម​បង្ហាញ​ក្នុង​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​សៀមរាប

1 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ ថ្មី​ៗ​កន្លង​ទៅ​នេះនៅ​បញ្ជាការដ្ឋាន​កងពលតូច​ថ្មើរជើង​លេខ​៥១ ស្រុក​

ខេត្តបន្ទាយមានជ័យ ៖ ថ្មី​ៗ​កន្លង​ទៅ​នេះនៅ​បញ្ជាការដ្ឋាន​កងពលតូច​ថ្មើរជើង​លេខ​៥១ ស្រុក​ព្រះនេត្រព្រះ កម្លាំងយោធា​យោធភូមិ​ភាគ​ទី​៥​ចំនួន​៣០០​នាក់ បាន​ចូលរួម​ហ្វឹកហាត់​ក្បាច់គុន​ល្បុក្កតោ​ត្រៀម​សម្តែង​និង​បង្ហាញ​នៅ​ក្នុង​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​សៀមរាប​នា​ពេល​ខាង​មុខ​នេះ​។

លោក​ឧត្តមសេនីយ៍ត្រី សឹ​ង្ហ ទុំ មេបញ្ជាការ​កងពលតូច​ថ្មើរជើង​លេខ​៥១​មាន​ប្រសាសន៍​ថា កម្លាំងយោធា​ចំនួន​៣០០​នាក់​ដែល​មក​ពីយោធភូមិ​ភាគ​ទី​៥ បាន​ចូលរួម​វគ្គ​ហ្វឹកហាត់ក្បាច់គុន​ល្បុក្កតោ​រយៈពេល​៥៥​ថ្ងៃ​ដើម្បី​ឱ្យស្ទាត់ជំនាញ​ត្រៀម​ចូលរួម​សម្តែង​បង្ហាញ​នៅ​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​ខេត្តសៀមរាប​នា​ពេល​ខាង​មុខ​នេះ​។

លោក​ឧត្តមសេនីយ៍ទោ សេង ធា​រិ​ន មេ​បញ្ជាការ​រង​និង​ជា​នាយសេនាធិការ​យោធភូមិ​ភាគ​ទី​៥​បាន​មាន​ប្រសាសន៍​ណែនាំ​ដល់​សិក្ខាកាម​ដែល​បាន​ហ្វឹកហាត់​ក្បាច់គុន​ល្បុក្កតោ​រយៈពេល​៥៥​ថ្ងៃ​ត្រៀម​សម្តែង​និង​បង្ហាញ​ក្នុង​ព្រឹត្តិការណ៍​អង្គរសង្ក្រាន្ត​ខេត្តសៀមរាប​នៅ​ថ្ងៃ​ទី​១៥ ខែមេសា ឆ្នាំ​២០២៣​ខាង​មុខ​នេះ ។

លោក​បាន​ផ្តាំផ្ញើ​ដល់​សិក្ខាកាម​ទាំងអស់​ត្រូវ​ខិតខំ​ប្រឹងប្រែង​ឱ្យ​អស់ពី​លទ្ធភាព​ទទួល​ការ​ហ្វឹកហាត់​ពី​គ្រូបង្វឹក​ជំនាញ​ល្បុក្កតោ​ត្រៀម​បង្ហាញ​និង​យក​ទៅ​អនុវត្ត​ការងារ​ភារកិច្ច​ការពារ​បូរណភាព​ទឹកដី​និង​រាជរដ្ឋាភិបាល​ស្របច្បាប់​ដើម្បី​ឱ្យ​ប្រទេស​កម្ពុជា​មាន​សុខ​សន្តិភាព​ក្រោម​ការ​ដឹកនាំ​ដោយ​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ដែល​កំពុង​មានការ​អភិវឌ្ឍន៍​និង​រីក​ចម្រើន​។

ក្នុង​ឱកាស​បើក​វគ្គ​ហ្វឹកហាត់​ក្បាច់គុន​ល្បុ​ក្កតោ​នោះ លោក​ឧត្តមសេនីយ៍ទោ សេង ធា​រិ​ន តំណាង​ឯកឧត្តម ឯក សំ​អូន មេបញ្ជាការ​រង​កងទ័ពជើងគោក និង​ជា​មេបញ្ជាការ​យោធភូមិ​ភាគ​ទី​៥ បាន​នាំ​យក​ថវិកា​២​លាន​រៀល អាវយឺត​៣០០​អាវ គ្រឿង​ឧបភោគបរិភោគ​និង​ភេសជ្ជៈមួយ​ចំនួន និង​រដ្ឋបាល​ខេត្តបន្ទាយមានជ័យជួយ​ឧបត្ថម្ភ​អង្ករ​២​តោន មី​២០​កេស ត្រីខ​៤​កេស​ធំ ទឹក​ស៊ី​អ៊ីវ​ និង​ទឹកត្រី​៤០​យួរ ទឹកបរិសុទ្ធ​២០​កេស និង​ភេសជ្ជៈ​១០​កេស​ជូន​ដល់​វគ្គ​ហ្វឹកហាត់​ក្បាច់គុន​ល្បុក្កតោ​នេះ​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ