ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជីវករ​ផ្សារ​ឈូក​មាស​ បិទ​តូប​លើកគ្នា​តវ៉ា​នៅ​ស្នាក់​ការ​បុរី​ ទាមទារដោះស្រាយ​ច្រើន​ចំណុច​

1 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ​៖​ អាជីវករ​ផ្សារ​ឈូក​មាស​ប្រមាណ​ជាង​១០០​នាក់ ក្នុង​ចំណោម​អាជីវករ​ប្រមាណ​ជាង​

រាជធានី​ភ្នំពេញ ​៖​ អាជីវករ​ផ្សារ​ឈូក​មាស​ប្រមាណ​ជាង​១០០​នាក់ ក្នុង​ចំណោម​អាជីវករ​ប្រមាណ​ជាង​៣០០​តូប បាន​ផ្ទុះ​ការ​តវ៉ា ដោយ​នាំ​គ្នា​បិទ​តូប​លើកគ្នា​ទៅ​ស្នាក់​ការ​បុរី​ពិភព​ថ្មី ដើម្បី​ទាមទារ​អោយ​ថៅកែ​ផ្សារ​រក្សា​កុងត្រា​រយៈពេល​៤​ឆ្នាំ​និង​រក្សា​តម្លៃ​ឈ្នួល​តូប​, តម្លៃ​ភាស៊ី​អនាម័យ និង​តម្លៃ​កាត់ឈ្មោះ​ពេល​លក់ដូរ​អោយ​នៅ​ដដែល​។

ការ​តវ៉ា​នេះ​បាន​ផ្ទុះ​ឡើង កាលពី​វេលា​ព្រឹក​ថ្ងៃ​ទី​៦ ខែ​មិ​នា ឆ្នាំ​២០២៣ ដោយ​ក្រុម​អាជីវករ​បាន​ជួប​ប្រមូលផ្តុំ​គ្នា​នៅ​វេលា​ម៉ោង​ប្រមាណ​៧​និង​៣០​នាទី​ព្រឹក នៅ​ទីតាំង​ផ្សារ​ឈូក​មាស​ ​ស្ថិត​នៅ​ក្នុង សង្កាត់​​គោក​ឃ្លាង ខណ្ឌ​សែន​សុខ ហើយ​បាន​លើកគ្នា​ទៅ​ស្នាក់​ការ​ក្រុមហ៊ុន​បុរី​ពិភព​ថ្មី ដែល​ស្ថិត​នៅ​ជាប់​ផ្សារ​អ៊ី​អន​២ ក្នុង​សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។

​ការ​តវ៉ា​នេះ​ត្រូវ​គេ​ដឹង​ថា បន្ទាប់​ពី​ផុត​កុងត្រា​ហើយ​ផ្សារ​បាន​បន្ត​ធ្វើ​កុងត្រា​ថ្មី​អោយ​តែ​រយៈ​ពេល​១​ឆ្នាំ ហើយ តម្លៃ​តូប, ភាស៊ី, អនាម័យ និង​តម្លៃ កាត់ឈ្មោះ​តូប​ឡើងថ្លៃ ខ​ណៈពេល​ស្ថានភាព​ការ​លក់ដូរ​ប​ច្ចុប្ប​ន្ន​លក់​មិនសូវ​ដាច់​។

​តាម​តំណាង​អា​ជីករ​បានអោយ​ដឹង​ថា កុងត្រា​ចាស់ បាន​បញ្ចប់​នៅ​ក្នុង​ខែ​មិ​នា​នេះ ហើយ ផ្សា​រត​ម្រួ​វ អោយ​អាជីវករ​ទាំងអស់ ធ្វើ​កុងត្រា​ថ្មី ដោយ​កុងត្រា​ថ្មី​រយៈពេល​ដែល​១​ឆ្នាំ ព្រមទាំង​ដំឡើង​​ថ្លៃ​តូប ថ្លៃ​ផា​ស៊ី និង​ថ្លៃ​កាត់ឈ្មោះ តូប​នៅ​ពេល​លក់ដូរ ជា​ហេតុ​ធ្វើ​អោយ​ពួក​គាត់​មិន​អាច​ទទួលយក​បាន​នៅ​ក្នុង​ស្ថានភាព បច្ចុប្បន្ន សេដ្ឋកិច្ច កំពុង​តែ​ធ្លាក់​ចុះ​លក់ក៍​មិនសូវ​ដាច់​ចាប់តាំងពី ផ្ទុះ​កូ​វី​ដ​១៩​មក​ម្លេះ ។

​តំណាង​អាជីវករ​បញ្ជាក់​ថា នៅ​ក្នុង​កិច្ច សន្យា ជួល​តូប​កន្លង​មក មាន​រយៈពេល​៤​ឆ្នាំ​ហើយ កិច្ចសន្យា​ថ្មី អោយ​តែ​១​ឆ្នាំ គឺ​រយៈពេល​ខ្លី ពួក​គាត់​មិន​អាច​រៀបចំ​តូច​លក់ដូរ​បាន​នោះ​ទេ​ ។ ​ចំណែក តម្លៃ ភាស៊ី អនាម័យ កន្លង​មក​១២០០០​រៀល ឡើង​ថ្លៃ​ដល់​១៥០០០​រៀល និង​ថ្លៃ​នៅ​ពេល​កាត់ឈ្មោះ​តូប​ពី​មុន​៥០០​ដុល្លារ ឡើង​ដល់​៦០០​ដុល្លារ ។ ​ដោយសារ​តែ​ផ្សារ​បន្ត​កិច្ចសន្យា ដោយ​អោយ​រយៈ​ពេល​តែ​១​ឆ្នាំ និង​តម្លៃ​ថ្លៃ​ទៀត​នោះ អាជីវករ​ទាំងអស់​ក៍បាន​ធ្វើ​លិខិត ស្នើ​សុំ​ទៅ​អ្នកគ្រប់គ្រង​ផ្សារ អោយ​រក្សារ រយះ​ពេល​កុងត្រា​និង​តម្លៃ​ផ្សេង​ៗ​នៅ​ដដែល តែ​ផ្សារ​មិន​ព្រម​ក៍បាន​នាំ​គ្នា​បិទ​តូប លើកគ្នា មក​តវ៉ា នៅ​ស្នាក់​ការ​ក្រុមហ៊ុន បុរី​ពិភព​ថ្មី​តែ​ម្តង ។

​តាម​តំណាង​អាជីវករ​ក៏បាន​បញ្ជាក់​ថា ការ​ជួប​ប្រមូលផ្តុំ​គ្នា​នេះ មិនមែន​ជា​ការ​ធ្វើ​កូដកម្ម​ឡើយ គី​គ្រាន់តែ​ជា​ការ​ស្នើ​សុំ​ពី​សំណាក់​អាជីវករ​ទៅ​កាន់​ម្ចាស់​ផ្សារ​ឈូក​មាស​ក្នុង​នាម​ជា​គ្រួសារ​តែ​មួយ ដោយ​គ្មាន​អំពើ​ហិ.ង្សា​ និង​គ្មាន​គោលបំណង​ទាកទង​ទៅ​នឹង​នយោបាយ​ឡើយ​ ។​ បន្ទាប់​ពី​តវ៉ា​ខាង​ក្រុមហ៊ុន​ក៏បាន​ជួប​ដោះស្រាយ តែ​អោយ​បន្ត​កុងត្រា តែ​ក្នុង​រយៈពេល​៣​ឆ្នាំ​ហើយ​ឡើង​ថ្លៃ​ឈ្មួ​ល​ឆ្នាំ​ទី​១​ឡើង​៥​ភាគរយ ឆ្នាំ​ទី​២​ឡើង​៥​ភាគរយ និង​ឆ្នាំ​ទី​៣ ឡើង​៥​ភាគរយ តែ អាជីវករ មិនព្រមទាំង​នៅ​តែ​ទ​ទួ​ច​សុំ​រក្សា​រយៈ​ពេល​កុងត្រា រយះ​ពេល​៤​ឆ្នាំ​និង​រក្សា​តម្លៃ​អោយ​នៅ​ដដែល​ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ