ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខ្សែការពារ Barcelona ថា Ousmane Dembele អាច​នឹង​ស្នង​តំណែង Neymar

6 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន ESPNFC បាន​ឲ្យ​ដឹង​ថា ខ្សែការពារ​របស់​ក្លឹ​ប​អ្នកមាន​បុណ្យ Barcelona លោក Samuel Umtiti ប្រាប់​ថា

តាម​ប្រភព​ព័ត៌មាន ESPNFC បាន​ឲ្យ​ដឹង​ថា ខ្សែការពារ​របស់​ក្លឹ​ប​អ្នកមាន​បុណ្យ Barcelona លោក Samuel Umtiti ប្រាប់​ថា កីឡាករ​ដែល​ទើបនឹង​ទិញ​បាន Ousmane Dembele មាន​សមត្ថភាព​ខ្ពស់​ដែល​អាច​ជំនួស​ការ​លេង​របស់ Neymar បាន ។ 

កាលពី​ថ្ងៃ​ចន្ទ​នេះ Barcelona ទើប​ទិញ Ousmane Dembele បាន​ពី​ក្លឹ​ប Borussia Dortmund ក្នុង​តម្លៃ​១២៥​លាន​ដុល្លារ​ដើម្បី​ឲ្យ​មក​ជំនួស​កន្លែង​ចាស់​របស់ Neymar ។ 

ខ្សែការពារ Umtiti គឹ​ជា​មិត្ត​រួម​ក្រុម​ជម្រើសជាតិ​បារាំង​ជាមួយនឹង Dembele ហើយ​បាន​និយាយ​ថា Dembele នឹង​ធ្វើ​ឲ្យ​ក្លឹ​បទ​ទួល​ភាព​លេចធ្លោ​ក្នុង La Liga នា​ពេល​ខាង​មុខ​នេះ ។ មិន​ត្រឹមតែ​ប៉ុណ្ណោះ​គេ​បាន​ប្រាប់​ថា កីឡាករ​ដូច Dembele គឹ​ជា​កីឡាករ​ដែល​ក្លឹ​ប​អ្នកមាន​បុណ្យ​ស្វែងរក ក្រោយ​ពេល​បាត់បង់ Neymar ទៅ​ក្លឹ​ប​អ្នកមាន​បារាំង PSG ៕