ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ៊ុយ​ក្រែ​ន​ហាក់​ត្រូវ​បង្ខំចិត្ត​បោះបង់​ចោល​ក្រុង​បាក់​មូ​ដហើយ

1 ឆ្នាំ មុន

សង្គ្រាម​អ៊ុយ​ក្រែ​ន ៖ ប្រធានាធិបតី​អ៊ុយ​ក្រែ​ន​ កាលពី​ថ្ងៃ​ទី​៥ ​មីនា បាន​សម្ដែង​ការ​គោរព​ដល់​កង​

សង្គ្រាម​អ៊ុយ​ក្រែ​ន ៖ ប្រធានាធិបតី​អ៊ុយ​ក្រែ​ន​ កាលពី​ថ្ងៃ​ទី​៥ ​មីនា បាន​សម្ដែង​ការ​គោរព​ដល់​កង​ទាហាន​ដ៏​អង់អាច​ក្លាហាន​របស់​លោក ដែល​តស៊ូ​ប្រយុទ្ធ​ដ៏​ស្វិតស្វាញ​ជាមួយ​កងទ័ព​រុ​ស្ស៊ី​​នៅ​ភាគ​ខាងកើត​ប្រទេស ក្នុង​ពេល​ដែល​ពួក​គេ​អាច​ត្រូវ​បង្ខំចិត្ត​បោះបង់​ចោល​ទីក្រុង​បាក់​មូ​ដ ដែល​នា​ពេល​នេះ​ក្លាយជា​ចំណុច​ស្នូល​នៃ​សង្គ្រាម​ទាំងស្រុង​មួយ ហើយ​កំពុង​រង​ការ​គំរា.ម​ឡោម​ព័ទ្ធ​ជិត​។

ក្នុង​សារ​ប្រចាំ​ថ្ងៃ​លោក​វ៉ូ​ឡូ​ឌី​មៀរ​ ហ្សេ​ឡេ​ន​ស្គី​ ថ្លែង​ថា ខ្ញុំ​សូម​សម្ដែង​ការ​គោរព​ជា​ពិសេស ដល់​កង​ទាហាន​ដ៏​អង់អាច​ក្លាហាន​របស់​យើង ដែល​ប្រយុទ្ធ​នៅ​ដុន​បាស់ តំបន់​ភាគ​ខាងកើត​ប្រទេស​។

លោក​គូសបញ្ជាក់​ថា ការ​ប្រយុទ្ធ​នៅ​ទីនោះ​ចាប់តាំងពី​ច្រើន​ខែ​មក​ហើយ ពិតជា​បណ្ដាល​ឲ្យ​មានការ​បាត់បង់​ធ្ងន់ធ្ងរ​បំផុត​ទាំង​សងខាង ដោយសារ​គ្រាប់កាំភ្លើង​ធំ លេណដ្ឋាន​ពោរពេញ​ដោយ​ភក់ជ្រាំ​និង​ពោរពេញ​ដោយ​ការ​លំបាក​ឈឹ​ចា.ប់​គ្រប់​បែប​យ៉ាង​។

ចំណែក​សេនាធិការដ្ឋាន​កងទ័ព​អ៊ុយ​ក្រែ​ន​អះអាង​ថា ការ​វា.យលុក​របស់​សត្រូវ​ជាង​១៣០​លើក​ត្រូវ​បាន​វា.យ​រុញច្រាន រយៈពេល​២៤​ម៉ោង​ចុង​ក្រោយ​នេះ ក្នុង​តំបន់​ជា​ច្រើន​នៃ​ខ្សែ​រណសិរ្ស​ពិសេស​នៅ​ក្រុង​គូ​ពី​យ៉ា​ន​ស្ក៍ ក្រុង​លី​ម៉ា​ន ក្រុង​បាក់​មូ​ដ​និង​ក្រុង​អា​ហ្វ​ឌី​អ៊ីវ​កា​។ រីឯ​កងកម្លាំង​បំបែក​ខ្លួន​ស្និទ្ធ​រុ​ស្ស៊ី​បាន​ចេញផ្សាយ​វី​ដេ​អូ​មួយ ចង់​បង្ហាញ​យុទ្ធ​ជន​កងកម្លាំង​ទាហាន​ស៊ី​ឈ្នួល​រុ​ស្ស៊ី​ក្រុម​WAGNER កំពុង​ស្ថិត​នៅ​ជាយក្រុង​ខាងជើង​ក្រុង​បាក់​មូ​ដ​ដោយ​អះអាង​ថា ស្ថានីយ​រថភ្លើង​STOUPKY ភាគ​ខាងជើង​ទីក្រុង​នោះ ត្រូវ​ដណ្ដើម​កាន់កាប់​ដោយ​កង​ទាហាន​ក្រុម​WAGNER​។

ក្រុម​WAGNER អះអាង​កាលពី​ថ្ងៃ​ទី​៣​មីនា​ថា បាន​ឡោម​ព័ទ្ធ​ទីក្រុង​នោះ​ស្ទើរ​ជុំ​ជិត​ហើយ​។ ភូមិ​ទាំងឡាយ​នា​ភាគ​ខាងជើង​និង​ភាគ​ខាងលិច​ក្រុង​បាក់​មូ​ដ រង​ការ​វា.យប្រហារ​។ អ្នកនាំពាក្យ​កងកម្លាំង​ប្រតិបត្តិការ​ភាគ​ខាងកើត​អ៊ុយ​ក្រែ​ន គូសបញ្ជាក់​កាលពី​ថ្ងៃ​ទី​៤​មីនា​ប្រាប់​CNN​ថា សភាពការណ៍​នៅ​ក្រុង​បាក់​មូ​ដ​ពិតជា​លំបាក​ខ្លាំង​ណាស់ ។

កងទ័ព​រុ​ស្ស៊ី​អាច​សាកល្បង​ឡោម​ព័ន្ធ​កងទ័ព​អ៊ុយ​ក្រែ​ន​នៅ​ទីនោះ តែ​ទីបញ្ជាការ​ដ្ឋា​យោធា​អ៊ុយ​ក្រែ​ន​ផ្ដល់​សញ្ញា​ថា ខ្លួន​សុខចិត្ត​បោះបង់​ចោល​ទីក្រុង​នោះ ជា​ជាង​ជាប់​ក្នុង​ការ​ឡោម​ព័ទ្ធ​របស់​កងទ័ព​រុ​ស្ស៊ី​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ