ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហ៊ាន​មែន​! យុវជន​២​នាក់​នាំ​យក​ថ្នាំ​រាប់​សិប​កញ្ចប់​​ទៅ​ចែកចាយ​ក​ក្បែរ​ក្លិប​កម្សាន្ត

2 ឆ្នាំ មុន
  • ភ្នំពេញ

កម្លាំង​សមត្ថកិច្ច​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កំរិត​ស្រាល​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​០២ ខែមីនា ឆ្នាំ​២០២៣ វេលា​ម៉ោង​២១​និង​៣០​នាទី​យប់ បាន​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​២​នាក់ នៅ​ចំណុច​ក្បែរ​ក្លិប

រាជធានី​ភ្នំពេញ ៖ កម្លាំង​សមត្ថកិច្ច​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កំរិត​ស្រាល​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​០២ ខែមីនា ឆ្នាំ​២០២៣ វេលា​ម៉ោង​២១​និង​៣០​នាទី​យប់ បាន​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​២​នាក់ នៅ​ចំណុច​ក្បែរ​ក្លិប KTV (J) តាម​ផ្លូវ​បេតុង ស្ថិត​ក្នុង​សង្កាត់​បឹង​ត្របែក ខណ្ឌចំការមន រាជធានី​ភ្នំពេញ ពាក់ព័ន្ធ​ករណី​រក្សា​ទុក ដឹក​ជញ្ជូន និង​ចែកចាយ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀ​.​ន​។

ជនសង្ស័យ​ខាងលើ​នេះ ម្នាក់​មានឈ្មោះ ស៊ុន ហេង ហៅ ធ្មេញ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ មុខរបរ​បុគ្គ​លិក​​ខារ៉ាអូខេ ស្នាក់​នៅផ្ទះ​ជួល ផ្លូវលំ ស្ថិត​ក្នុងភូមិ​ឬ​ស្សី សង្កាត់​ស្ទឹង​មាន​ជ័យ​៣ ខណ្ឌមានជ័យ រាជ​ធានី​ភ្នំពេញ​។ និង​ម្នាក់​ទៀត​មានឈ្មោះ នី វិសាល ហៅ បែន ភេទ​ប្រុស អាយុ​១៨​ឆ្នាំ មុខរបរ​ដឹក​អីវ៉ាន​អន​ឡាញ ស្នាក់​នៅផ្ទះ​លេខ​៤៦ ផ្លូវ​លេខ​៧ ស្ថិត​ក្នុង​សង្កាត់​ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​។

ក្នុង​នោះ​ផង​ដែរ សមត្ថកិច្ច​ចាប់​យក​វត្ថុ​តាង​រួម​មាន ៖ ម៉ូតូ​ម៉ាក​ហុងដា​សេ ១២៥ ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​២០២២ មួយ​គ្រឿង​, ពាក់​ផ្លា​ក​លេខ ភ្នំពេញ​១JF៣៥៦៧,​សារធាតុ​ញៀ​.​ន​ប្រភេទ​កញ្ចប់​ម៉ាក Blue Raspberries ពណ៌​ទឹកប៊ិច ចំនួន​២៥​កញ្ចប់​, សារធាតុ​ញៀ​.​ន​ប្រភេទ​កញ្ចប់​ម៉ាក Stawberry ពណ៌​ក្រហម ចំនួន​១៥​កញ្ចប់ និង​សារធាតុ​ញៀ​.​ន​ប្រភេទ​កញ្ចប់​ម៉ាក Grape ពណ៌​ស្វាយ ចំនួន​៣៥​កញ្ចប់​។

បើ​តាម​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា គ្រឿង​ញៀ​.​ន​រាប់​សិប​កញ្ចប់​ខាងលើ​នោះ ត្រូវ​បាន​ជនសង្ស័យ​នាំ​យក​ទៅ​ចែកចាយ និង​លក់​ឲ្យ​អ្នក​ប្រើប្រាស់​ថ្នាំ​ញៀ​.​ន ឬ​ដើម្បី​សប្បាយ​នៅ​ពេល​ចូល​ក្លិប ឬ​KTV ។

ក្រោយ​ពេល​ឃាត់ខ្លួន​ជនសង្ស័យ និង​វត្ថុ​តាង ត្រូវ​បាន​សមត្ថកិច្ច​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ