ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាធរ​​ភ្នំពេញ​​សុំ​ឱ្យ​មន្ទីរ​អប់រំ សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន លុប​បំបាត់​ក្មេង​ទំនើង​ក្នុង​សាលា និង​ជម្រុញ​ឱ្យ​ប្រកាន់​ភ្ជាប់​នូវ​ក្រមសីលធម៌

1 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានី​ភ្នំពេញ​ ៖ លោក​នួន ផា​រ័​ត្ន អភិបាលរង​តំណាង​អោយ​លោក​ឃួ​ង ស្រេង អភិបាល​នៃ​គណៈ​

​រាជធានី​ភ្នំពេញ​ ៖ លោក​នួន ផា​រ័​ត្ន អភិបាលរង​តំណាង​អោយ​លោក​ឃួ​ង ស្រេង អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ បាន​ជំរុញ​ឲ្យ​មន្ទីរ​អប់រំ យុវជន និង​កីឡា​រាជធានី​ភ្នំពេញ សហការ​ជាមួយនឹង​អាជ្ញាធរ​មូលដ្ឋាន ក្នុង​ការ​លុប​បំបាត់​នៅ​ក្មេង​ទំនើង​នៅ​ក្នុង​សាលារៀន និង​ជម្រុញ​អោយ​លោកគ្រូ អ្នកគ្រូ ប្រកាន់​ភ្ជាប់​ក្រមសីលធម៌​ជា​គ្រូបង្រៀន​ឲ្យ​សាក​សមជា​មាតា​ទី​២​របស់​សិក្សា​នុ​សិស្ស​។

ការ​ជម្រុញ​បែប​នេះ របស់​លោក​នួន ផា​រ័​ត្ន បាន​ធ្វើ​ឡើង កាលពី​ព្រឹក​ថ្ងៃ​ទី ០៣ ខែ មីនា ឆ្នាំ ២០២៣
ខណៈ លោក​អញ្ជើញ​ជា​អធិបតីភាព តំណាង​អោយ​លោក​ឃួ​ង ស្រេង អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ ក្នុង​ពិធី​បិទ​ស​ន្និ​បាទ​បូក​សរុប​វាយតម្លៃ​ការងារ​អប់រំ យុវជន និង​កីឡា​រាជធានី​ភ្នំពេញ ឆ្នាំ​សិក្សា ២០២១-២០២២​និង​លើក​ទិស​ដៅ​ការងារ​ឆ្នាំ​សិក្សា​២០២២-២០២៣ នៅ​មន្ទីរ​អប់រំ យុវជន និង​កីឡា​រាជធានី​ភ្នំពេញ​។

លោក​នួន ផា​រ័​ត្ន បាន​មាន​ប្រសាសន៍​លើក​ឡើង​ថា​៖ អង្គសន្និបាត​នេះ​ធ្វើ​ឡើង ដើម្បី​បន្ត​ការ​កែទម្រង់​វិស័យ​អប់រំ​ឲ្យ​កាន់តែ​ល្អ​ប្រសើរ​មួយ​កម្រិត​ថែម​ទៀត​។​វិស័យ​អប់រំ​បើ​ទោះបីជា​ក្នុង​ដំណាក់កាល រីក​រាលដាល​ជម្ងឺ​covid -19 យ៉ាងណា​ក៏​ដោយ ក៏​វិស័យ​នេះ​នៅ​តែ​ដំណើរ​ការណ៍ ។ មន្ទីរ​អប់រំ​បាន​បំពេញការងារ​លើ​វិស័យ​អប់រំ​នេះ បាន​យ៉ាង​ល្អ​ប្រសើរ ឆ្លើយ​តប​ទៅ​នឹង​វិស័យ​អប់រំ របស់​ក្រសួង​អប់រំ យុវជន និង​កីឡា​ក៏​ដូច​ជា​ផែនការ​អប់រំ​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ ដោយ​ធ្វើ​ឡើង​ក្នុង​ប្រព័ន្ធ​និង​ក្រៅ​ប្រព័ន្ធ ឈាន​ទៅ​លុប​បំបាត់​ភាព​អក្ខរកម្ម​អោយ​អស់​នៅ​រាជធានី​ភ្នំពេញ​។

លោក​បាន​បន្ត​ទៀត​ថា​៖ នៅ​សល់​តែ​៦៣​ថ្ងៃ​ទៀតប៉ុណ្ណោះ​កម្ពុជា​នឹង​ធ្វើ​ជា​ម្ចាស់ផ្ទះ​នៃ​ការ​ប្រកួត​កីឡា ស៊ី​ហ្គេ​ម​លើក​ទី​៣២ និង​ប៉ា​រ៉ា​ហ្គេ​ម​លើក​ទី​១២​ឆ្នាំ​២០២៣​។​ដូច្នេះ​ទេ សម្រាប់​សិស្សានុសិស្ស ត្រូវ​ខិតខំ​ហ្វឹកហាត់​ដើម្បី​ឈាន​ទៅ​ដណ្ដើម​យកជ័យ​ជំនះ​ក្នុង​ការ​ប្រកួត​កីឡា​ស៊ី​ហ្គា​ម​នេះ ព្រោះ​ជា​មុខមាត់​របស់​ប្រទេស​ជាតិ​យើង ។ មន្ទីរ​អប់រំ​ត្រូវ​លុប​បំបាត់​ក្មេង​ទំនើង​នៅ​ក្នុង​សាលារៀន ពង្រឹង​វិស័យ​អប់រំ ដោយ​រក​វិធីសាស្ត្រ​កុំ​ឲ្យ​សិស្ស​បោះបង់​ការ​សិក្សា​និង​យុទ្ធនាការ​ប្រឡងប្រណាំង​។

លោក ហែម ស៊ី​ណា​រ៉​ត ប្រធាន​មន្ទីរ​អប់រំ យុវជន និង​កីឡា​រាជធានី​ភ្នំពេញ បាន​មាន​ប្រសាសន៍​លើក​ឡើង​ថា​៖ ក្នុង​រយៈពេល​មួយ​ថ្ងៃ​កន្លះ​នេះ អង្គសន្និបាត បាន​ដំណើរការ​ពិភាក្សា​រួម​គ្នា​លើ​សេចក្តី​ព្រាង របាយការណ៍ ទិស​ដៅ និង​ពិភាក្សា​ប្រធានបទ​សំខាន់​ៗ ចំនួន​៨ ទៅ​តាម​អនុ​វិស័យ​ទាំង​៦ រួម​មាន ៖​អនុ​វិស័យ ការ​អប់រំ​កុមារ​តូច អនុ​វិស័យ ការ​អប់រំ​បឋម​សិក្សា អនុ​វិស័យ ការ​អប់រំ មធ្យមសិក្សា​និង​បច្ចេកទេស អនុ​វិស័យ ការ​អប់រំ​ក្រៅ​ប្រព័ន្ធ អនុ​វិស័យ ការ​អភិវឌ្ឍ​យុវជន និង​អនុ​វិស័យ ការ​អប់រំ​កាយ និង​កីឡា គឺជា​វេទិកា​ដ៏​សំខាន់​បំផុត​សម្រាប់​ឆ្លុះ​បញ្ចាំង​ពី​ចំណុចខ្លាំង ចំណុច​សេសសល់ ដែល​យើង​បាន​អនុវត្ត​កន្លង​មក ដើម្បី​ជា​មូលដ្ឋាន​លើក​ទិស​ដៅ​អនុវត្ត​បន្ត ដោយ​បើក​ទូលាយ​ជូន​មន្ត្រី​គ្រប់គ្រង អប់រំ​គ្រប់​លំដាប់ថ្នាក់​ដៃគូ​អភិវឌ្ឍន៍ បាន​ចូលរួម​ផ្តល់​យោបល់​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ