ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិនគួរដូច្នេះសោះ! ព្រះចៅអធិការវត្ត​ភ្នំកំពូលពេជ្រ នៅកំពង់ស្ពឺ ពេលយប់ៗ ស្លៀក​ពាក់​ខោអាវ បើកឡាន​ដើរលេង​​​នៅភ្នំពេញ!

1 ឆ្នាំ មុន

ខេត្តកំពង់ស្ពឺ៖ ព្រះសង្ឃមួយអង្គ ជាព្រះចៅអធិការវត្តភ្នំកំពូលពេជ្រ​ ត្រូវបានគេប្រទះឃើញ​ស្លៀកពាក់ខោអាវ ជិះរថយន្តស៊េរីទំនើប ដើរលេងពេលយប់ នៅភ្នំពេញ ដោយមិនគិតខ្លួន​ជាសង្ឃ។ ព្រះសង្ឃនោះ ត្រូវបានគេថតរូប…

ខេត្តកំពង់ស្ពឺ៖ ព្រះសង្ឃមួយអង្គ ជាព្រះចៅអធិការវត្តភ្នំកំពូលពេជ្រ​ ត្រូវបានគេប្រទះឃើញ​ស្លៀកពាក់ខោអាវ ជិះរថយន្តស៊េរីទំនើប ដើរលេងពេលយប់ នៅភ្នំពេញ ដោយមិនគិតខ្លួន​ជាសង្ឃ។ ព្រះសង្ឃនោះ ត្រូវបានគេថតរូប ក្នុងសំលៀកបំពាក់ ជាគ្រហស្ថ នៅមុខមណ្ឌលកម្សាន្ត ណាហ្គា ក្នុងរាជធានីភ្នំពេញ​​។

បុរសដែលស្លៀកពាក់ជាស៊ីវិលនោះ និងត្រូវគេថតបាននោះ ត្រូវបានដឹង និងស្គាល់ថា ជាព្រះចៅអធិការវត្តភ្នំកំពូលពេជ្រ ព្រះនាម ហេង សាវ៉ុន ព្រះជន្មជាង ៣០ឆ្នាំវស្សា។ ព្រះចៅអធិការវត្តនេះ ត្រូវបានប្រជាពុទ្ធបរិស័ទ ប្រទះឃើញស្លៀកពាក់ខោអាវ ជិះរថយន្តម៉ាកធុនត្រា ដើរលេង​ពេលយប់ យ៉ាងរំភើយ ធ្វើឱ្យប្រជាពុទ្ធបរិស័ទ​ ស្រឡាំងកាំងគ្រប់គ្នា។

ការប្រទះឃើញព្រះ​ចៅអធិការវត្តភ្នំកំពូលពេជ្រ ស្ថិតនៅក្នុងឃុំគិរីវ័ន្ត ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ស្លៀកពាក់ខោអាវ ជិះរថយន្តស៊េរីទំនើប ដើរលេងពេលយប់នៅភ្នំពេញនេះ បានកើតឡើង កាលពីរំលងអាធ្រាត្រ ថ្ងៃទី១ ខែមីនា ឈានចូលថ្ងៃទី០២ ខែមីនា ឆ្នាំ២០២៣។

ពុទ្ធបរិស័ទ ដែលរស់នៅម្តុំវត្តភ្នំកំពូលពេជ្រ និយាយ​ថា លោកសង្ឃព្រះនាម ហេង សាវ៉ុន នេះមកធ្វើជាចៅអធិការវត្ត បានជាងកន្លះឆ្នាំតែប៉ុណ្ណោះ ហើយ​តែងតែមានរឿងអាស្រូវជាច្រើន ប៉ុន្តែមិនមានភស្តុងតាងណាមួយ កំណត់ពីការខូចខិលរបស់សង្ឃអង្គនោះឡើយ។

ប្រជាពុទ្ធបរិស័ទ មានការងឿងឆ្ងល់ដែរថា លោកសង្ឃ ហេង សាវ៉ុន មានរថយន្តស៊េរីទំនើប ម៉ាក​ធុន​ត្រា បើគិតជាតម្លៃវិញ មិនក្រោម ៣ម៉ឺន​ ទៅ ៤ម៉ឺនដុល្លារសហរដ្ឋអាមេរិកនោះឡើយ។ ប៉ុន្តែគ្មានអ្នកណាម្នាក់ ចាប់អារម្មណ៍នោះទេ ទើបតែនៅយប់ថ្ងៃទី០២ ខែមីនា ឆ្នាំ២០២៣នេះ ប្រជាពុទ្ធបរិស័ទ បានឃើញលោកសង្ឃព្រះនាម ហេង សាវ៉ុន បើករថយន្តធុនត្រា ដោយខ្លួនឯង ហើយស្លៀកពាក់ខោអាវ ជាមនុស្ស​ធម្មតាទៅវិញ។ ម្នាក់ៗ ហួសចិត្តគ្រប់គ្នា។

ពាក់ព័ន្ធនិងការលើកឡើងរបស់ប្រជាពុទ្ធបរិស័ទខាងលើនេះ អ្នកយកព័ត៌មានយើង បានទូរស័ព្ទទៅលោក សម សោភ័ណ ប្រធានមន្ទីរធម្មការ និងសាសនា ខេត្តកំពង់ស្ពឺ។ លោកនិយាយ​ថា ពិតជាមានរឿងនេះ ពិតមែន ព្រះរតនកោសល ហេង សាវ៉ុន ព្រះចៅអធិការវត្តភ្នំកំពូលពេជ្រ លោកបានចេញពីវត្តស្លៀកពាក់ខោអាវ និងជិះរថយន្ត ម៉ាកធុនត្រា ផ្ទាល់ខ្លួន​របស់លោក តាំងពីយប់ម៉ោង ២ រហូតដល់រសៀលថ្ងៃទី០២ ខែមីនា ឆ្នាំ២០២៣នេះ មិនទាន់ត្រឡប់ចូលវត្ត​វិញ​ទេ។ មិនដឹងថា លោកគេចខ្លួន ទៅណានោះទេ។

លោក សម សោភ័ណ បានបន្តទៀតថា ក្នុងនាមលោកជាប្រធានមន្ទីរធម្មការ និងព្រះមេគុណខេត្ត បានចុះទៅដល់វត្តភ្នំកំពូលពេជ្រ ដើម្បីសួរនាំលោកដែរ ពាក់ព័ន្ធរឿងបញ្ហាផ្សេងៗ។ ប៉ុន្តែមិនបានជួបលោកសង្ឃអង្គនោះឡើយ។ ប្រហែលជាលោកដឹងខ្លួនខុសហើយ មិនហ៊ានចូលវត្តវិញផង ក៏មិនដឹង។

លោកប្រធានមន្ទីរធម្មការ និងព្រះមេគុណខេត្តកំពង់ស្ពឺ ក៏បាន​សម្រេចចិត្ត ជ្រើសរើសសង្ឃមួយអង្គ ដើម្បីឡើងធ្វើជាព្រះចៅអធិការស្តីទី នៅវត្តភ្នំកំពូលពេជ្រ ដើម្បីដឹកនាំវត្តភ្នំកំពូលពេជ្រ បន្តទៀត៕ វង្ស សន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ