ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពេជ្រ សម្បត្តិ ចាប់ផ្ដើម​ល្បី​រន្ទឺ​ដល់​ថៃ​កាន់តែ​ខ្លាំង ទំនង​ជិត​ដល់​កម្រិត​អាច​សាក​ជាមួយ Rodtang ហើយ

1 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អ្នកលេង​គុន​ខ្មែរ ពេជ្រ សម្បត្តិ បាន​ធ្វើ​ឱ្យ​ប្រិ​យ​មិត្ត​អ្នកគាំទ្រ​រាប់​ម៉ឺន​នាក់​ទាំង​

រាជធានី​ភ្នំពេញ ៖ អ្នកលេង​គុន​ខ្មែរ ពេជ្រ សម្បត្តិ បាន​ធ្វើ​ឱ្យ​ប្រិ​យ​មិត្ត​អ្នកគាំទ្រ​រាប់​ម៉ឺន​នាក់​ទាំង​អ្នក​ទស្សនា​ផ្ទាល់ និង​អ្នក​ទស្សនា​តាម​រយៈ​ការ​ផ្សាយ ជក់ចិត្ត និង​កោតសរសើរ​គ្រប់​ៗគ្នា តាម​រយៈ​ការ​តទល់​ជាមួយនឹង​ជើង​ខ្លាំង​ថៃ​សេក​សាន់ ដោយ​បាន​យកឈ្នះ​ថៃ​នេះ​ដោយ​ពិន្ទុ កាលពី​ប៉ុន្មាន​ថ្ងៃមុន​នេះ ខណៈ​កីឡាករ​ថៃ​នេះ​ក៏​ធ្លាប់​ផ្តួល​កីឡាករ​កម្ពុជា​ដែរ គឺ​កីឡាករ អេ​លី​ត សាន់ ។

ជ័យជម្នះ​របស់​កីឡាករ​គុន​ខ្មែរ​ដែល​មានរហស្សនាម​ថា​«​ក្របីព្រៃ​»​លើ​កីឡាករ​ជើង​ខ្លាំងថៃ​លំដាប់​A​រូប​នេះ កាន់តែ​ធ្វើ​ឱ្យ​រូបគេ​កាន់តែល្បី​រន្ទឺ​ដល់​ថៃ​កាន់តែ​ខ្លាំង ធ្វើ​ឱ្យ​ផេ​កមួយ​ចំនួនថែម​ទាំង​លើក​ឡើង​ពី​ទស្ស​នះ​អ្នកគាំទ្រ​ដែលមើលឃើញ​ថា សមត្ថភាព​របស់​ក្របីព្រៃ​ពេជ្រ សម្បត្តិ ទំនង​ជិត​ដល់​កម្រិត​អាច​សាក​ជាមួយកីឡាករ​ជើង​ខ្លាំង​ថៃ​វ៉ៃ​មិន​ចេះ​ឈឺ​Rodtangហើយ ។

ទោះបី​យ៉ាងណា អ្នកគាំទ្រ​ខ្លះ​បានបញ្ចេញ​ទស្សនៈ​ចង់ឱ្យ​ពេជ្រ សម្បត្តិ ប្រកួត​ជាមួយ​កីឡាករ​ជើង​ខ្លាំង​ថៃ​៣-៤​នាក់​ទៀត​សិន​ចាំទៅ​ជួប​ជាមួយ​Rodtang​ក៏​មិន​ទាន់​ហួសពេលដែរ​។ ពេជ្រ សម្បត្តិ ចាប់ផ្ដើម​ល្បីឈ្មោះ​ បន្ទាប់ពី​ឈ្នះ​កីឡាករ​ជើង​ខ្លាំង​ថៃ ផាត់​ថា​ណា ដើម្បី​ក្លាយជា​ម្ចាស់​ជើងឯក​ខា​រ៉ា​ប៉ាវ រដូវ​កាល​ទី​៨ ឆ្នាំ​២០២២ អម​ដោយ​ប្រាក់​រង្វាន់​៦​ពាន់​ដុល្លារ​កាលពី​យប់​ថ្ងៃ​ទី​២៣ តុលា នៅ​សង្វៀន​បាយ័ន​ស្ទឹង​មាន​ជ័យ ។

សិស្ស​គុន​នៃ​ក្លិប​ប្រដាល់​ចលនា​យុវជន​កម្ពុជា១៥៧​គុន​ខ្មែរ កីឡាករ ពេជ្រ សម្បត្តិ បាន​ចាត់​ទុក​ឆ្នាំ​២០២២ ​ជា​ឆ្នាំ​ដែល​រូបគេ​ជោគជ័យ​បំផុតដោយ​ប្រើ​ពេល​ត្រឹមតែ​ជាង​២​ខែ អាច​ដណ្តើមបាន​ខ្សែ​ក្រវាត់​បាន​ចំនួន​២​ខ្សែ​ផ្សេង​គ្នា ។ ខ្សែក្រវាត់​២​គ្រឿង​ដែល​ពេជ្រ សម្បត្តិ​ ដណ្ដើម​បាន​គឺ​ខ្សែក្រវាត់​ខា​រ៉ា​បាវ តាម​រយៈ​ការ​យកឈ្នះ​កីឡាករ​ថៃ​ផាត់​ថា​ណា​ដោយ​ពិន្ទុ នៅ​អំឡុង​ចុងខែតុលា និង​ខែ​ក្រវាត់​គ្រុឌ​គុន​ខ្មែរ បន្ទាប់​ពី​យកឈ្នះ​ពិន្ទុ​កីឡាករ​ធន់ អៀន​ឡៃ កាលពី​ថ្ងៃ​ឆ្លង​ឆ្នាំ​២០២២ ចូល​២០២៣ ។

ជ័យជម្នះ​ខ្សែក្រវាត់​ផ្ទួន​ៗ និង​ការ​ទទួល​បានការ​គាំទ្រ​យ៉ាង​សន្ធឹកសន្ធាប់​ពី​អ្នក​ស្រឡាញ់​ប្រដាល់​ដូច​ពេល​បច្ចុប្បន្ន កូនសិស្ស​របស់​លោក ពេជ្រ សុ​ផា​ន់ រូប​នេះ បាន​អះអាង​ថា ជា​ជោគជ័យ​ដ៏​ធំ​មួយ​ក្នុង​អាជីព​ជា​អ្នក​ប្រដាល់​ដែល​មិន​នឹក​ស្មាន​ដល់ ខណៈ​រូបគេ​ទើបតែ​ចូល​ប្រឡូក​បាន​រយៈពេល ២​ឆ្នាំ​ប៉ុណ្ណោះ​។

សូម​ជម្រាប​ជូន​ថា ក្របីព្រៃ ពេជ្រ សម្បត្តិ មានស្រុក​កំណើត​នៅ​ស្រុក​ប​សេដ្ឋ ខេត្តកំពង់ស្ពឺ ហើយ​រូបគេ​បាន​ចូល​ហ្វឹកហាត់​ប្រដាល់​គុន​ខ្មែរ​នៅ​អំឡុង​ឆ្នាំ​២០២១ ដែល​គិត​មក​ទល់​បច្ចុប្បន្ន​មាន​រយៈពេល​ប្រមាណ​២​ឆ្នាំ​គត់ ។ គិត​មក​ទល់​ដើមឆ្នាំ​២០២៣​នេះ ពេជ្រ សម្បត្តិ មាន​វ័យ​២១​ឆ្នាំ និង​កំពុង​ហ្វឹកហាត់​ប្រដាល់​នៅ​ក្លិប​ចលនា​យុវជន​កម្ពុជា ១៥៧​គុន​ខ្មែរ ជាមួយនឹង​ប្អូនប្រុស​ម្នាក់​ទៀត គឺ​កីឡាករ ផា​ន់ សឹ​ង្ហៈ ដែល​មាន​លោក ពេជ្រ សុ​ផា​ន់ ជា​គ្រូបង្ហាត់​។

រយៈពេល​២​ឆ្នាំ​នៃ​ការ​ចូល​ប្រឡូក​វិស័យ​គុន​ខ្មែរ​នេះ ពេជ្រ សម្បត្តិ ទទួល​បាន​សមិទ្ធផល​គួរ​ឱ្យ​កត់សម្គាល់ គឺ​ខ្សែក្រវាត់ ២​គ្រឿង ទ្រព្យសម្បត្តិ​មួយ​ចំនួន​ដែល​សន្សំ​បាន​មក​ពី​ការ​ឡើង​សង្វៀន ជា​ពិសេស​គឺ​ការ​គាំទ្រ​ពី​ទស្សនិកជន​យ៉ាងច្រើន​កុះករ​ដែល​កម្រ​កីឡាករ​ណាមួយ​ធ្វើ​បាន​ដូច​រូប
គេ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ